អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ​ហេតុអ្វី​បាន​ជា​ ​SMEs ​គួរ​ផ្ដោត​លើ​​យុទ្ធសាស្ត្រ​ទីផ្សារ​បែប​ទំនើប​ (Digital Marketing)? ​​​

​ហេតុអ្វី​បាន​ជា​ ​SMEs ​គួរ​ផ្ដោត​លើ​​យុទ្ធសាស្ត្រ​ទីផ្សារ​បែប​ទំនើប​ (Digital Marketing)? ​​​

​​ដើម្បី​​​ឲ្យ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​​​​​ខ្លួន​ទទួល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​​ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​។ ​​​បច្ចុប្បន្ន​​នេះ ដោយសារតែ​បច្ចេកវិទ្យា​កាន់​តែ​​​​រីកចម្រើន​ឥត​ឈប់​ឈរ​​ មាន​​ក្រុមហ៊ុន​ជាច្រើន​ ​បាន​ងាក​មក​ប្រើប្រាស់​ទីផ្សារ​បែប​ទំនើប ឬ​ឌីជីថល (Digital Marketing) ​កាន់​តែ​ច្រើន​ឡើង។ ​​​​​​​​​​​ទីផ្សារ​បែប​ទំនើប ឬ ឌីជីថល (Digital Marketing) ​​​សំដៅ​លើ​ការ​ធ្វើ​ទីផ្សារ​ដោយ​ប្រើ​បច្ចេកវិទ្យា​សម័យថ្មី ជាពិសេស​គឺ​ផ្ដោត​សំខាន់​លើ​ប្រព័ន្ធ​អនឡាញ​ ដូចជា លើ​បណ្ដាញ​សង្គម ​ គេហទំព័រ ឬ តាមGoogle Searchជាដើម។ 

​​ហេតុ​អ្វី​បាន​ជា​​ ​​ក្រុមហ៊ុន​របស់​អ្នក​គួរ​​ប្រើប្រាស់​​ការ​ធ្វើ​ទីផ្សារ​​ទំនើប ឬ​ឌីជីថល (Digital Marketing)? ​​​​ទី១ ​​​​​​​ការ​ធ្វើ​​ទីផ្សារ​ទំនើប ឬ​ឌីជីថល​ ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​​​ ព្រោះ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​​លក់​ដូរ​ផលិតផល​ ការស្រាវជ្រាវ ឬ ការ​កម្សាន្ត​ផ្សេងៗ។ ​បើ​យោង​តាម​​របាយការណ៍​របស់​ក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​​របស់​កម្ពុជា ​​​​មាន​​មនុស្ស​ប្រមាណ​​​៨​លាន​​នាក់​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​​ ជា​ពិសេស​​ប្រើប្រាស់​តាម​រយៈ​​ទូរស័ព្ទ​​ដៃ​។ ​ដូច្នេះ​ហើយ​ ​​​​​ចំនួន​មនុស្ស​កាន់​តែ​ច្រើន​ប្រើប្រាស់​​​​អ៊ីនធឺណិត​បែប​នេះ ​​វា​ធ្វើ​​​ឲ្យ​​​​​​ការ​បញ្ជូន​សារ​​នៃ​​ផលិតផល​ ឬ សេវាកម្ម​ ឬ ​ម៉ាក​សញ្ញា​​របស់​ខ្លួន​​​កាន់​តែ​ងាយស្រួល និង មាន​ប្រសិទ្ធភាព​​​។

​ទី២ ​​​​ការ​ធ្វើ​ទីផ្សារ​​ទំនើប ឬ​ឌីជីថល (Digital Marketing)​ ​ងាយ​ស្រួល​ក្នុង​ការ​​គ្រប់គ្រង​ និង វាយតម្លៃ​​លើ​​​​លទ្ធផល​​​។ ​​ក្នុង​ការ​ធ្វើ​ទីផ្សារ​​បែប​សម័យ​ទំនើប​នេះ គឺ​​​​តម្រូវ​​​ឲ្យ​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​ចំនួន​ ដើម្បី​​វាស់​អំពី​​ចំនួន​​មនុស្ស​ដែល​មើល​ឃើញ​​ពី​​​ផលិតផល​ ​​​​សួរនាំ​​ព័ត៌មាន ​​​​និង ឈាន​ទៅ​ដល់​ការ​​​ទំនាក់ទំនង​ទិញ​​ ឬ​ប្រើប្រាស់​សេវាកម្ម​ និង​ផលិតផល​របស់​​​​ក្រុមហ៊ុន​។​ ​ទី៣ ​ ​​ ​វា​ក៏​ងាយ​ស្រួល​ក្នុង​ការ​​កំណត់​អតិថិជន​គោលដៅ​​ ​​ដើម្បី​​ងាយស្រួល​ក្នុង​ការ​​ផ្សព្វផ្សាយ​ទៅ​​​ឲ្យ​​ចំ​គោលដៅ​ដែល​ចង់​បាន​​ (មាន​​ន័យ​ថា ​មាន​តែ​មនុស្ស​ដែល​ត្រូវ​ការ​ទិញ​ផលិតផល​ប៉ុណ្ណោះ​ ដែល​មើល​ឃើញ​​)។

​មួយ​វិញទៀត​ ​ការ​ចំណាយ​​ គឺ មាន​ប្រសិទ្ធភាព ​ព្រោះ​ដោយសារតែ​​​​មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​យក​​វិធីសាស្ត្រ​ណា​មួយ​ដើម្បី​ធ្វើ​ទីផ្សារ​នោះ ​​យើង​បាន​ដឹង​ជា​ស្រេច​ហើយ​ថា ​​តើ​មួយ​ណា​​ ត្រូវ​នឹង​អតិថិជន​គោលដៅ​របស់​អ្នក ​ដូច្នេះ​​ហើយ​នៅ​ពេល​ដែល​ចេញ​យុទ្ធនាការ​ទៅ​ គឺ​​ចំ​គោលដៅ​​ ​ហើយ​មាន​ប្រសិទ្ធភាព​​ខ្ពស់​ នាំ​​ឲ្យ​ការ​ចំណាយ​វិញ គឺ​​មិន​​អស់​ច្រើន​​។ ពោល​គឺ​ចំណាយ​តិច​​តែ​ចំ​គោលដៅ​ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

តើ​​ការ​ធ្វើ​ទីផ្សារ​​ទំនើប ឬ​ឌីជីថល (Digital Marketing)​ ​មាន​ចំណុច​សំខាន់ៗ​អ្វី​ខ្លះ​? ​​បើ​និយាយ​អំពី​​​​ការ​ធ្វើ​ទីផ្សារ​​ទំនើប ឬ​ឌីជីថល (Digital Marketing)​​មាន​ច្រើន​បែប​​ដូច​ជា​៖
១) ​​​SEO៖ ​វា​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​​​ឲ្យ​​ពាក្យ​គន្លឹះ​ (Keywords) ​ដែល​និយាយ​អំពី​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក អាច​​ផុស​ឡើង​មុន​គេ​​រាល់​ពេល​ដែល​​​អតិថិជន​គោលដៅ​របស់​អ្នក​សរសេរ​ពាក្យ​នោះ នៅ​ក្នុង​ប្រអប់​ស្រាវជ្រាវ​ ​ឬ​ Search Box ​របស់​​​Google។​​ ​មាន​​ន័យ​ថា​ ​ ​រាល់​ពេល​ដែល​​​​មនុស្ស​ណា​ម្នាក់​​​​ចង់​បាន​អ្វី​មួយ​ គេ​តែងតែ​ចូល​ទៅ​កាន់​​ប្រអប់​ស្រាវជ្រាវ​ ​ឬ​ Search Box ​របស់​​​Google ដើម្បី​សរសេរ​​ពាក្យ​​នោះ ​​​​ដូច្នេះ​ហើយ​ពួកគេ​នឹង​ទទួល​បាន​ព័ត៌មាន​​​​ដែល​ខ្លួន​ចង់​បាន​។ ដូច្នេះ​ហើយ​ វិធីសាស្ត្រ​ប្រើប្រាស់​​ពាក្យ​គន្លឹះ​ (Keywords) ​​នេះ​គឺ​ពិត​ជា​សំខាន់ ដើម្បី​​​ឲ្យ​​អតិថិជន​គោលដៅ​របស់​អ្នក​ អាច​ចូល​ទៅ​កាន់​​​​ព័ត៌មាន​សំខាន់ៗ ឬ ​ការ​ផ្សព្វផ្សាយ​ពិសេស​របស់​អ្នក​​​។

២) ​ការ​ផ្សាយ​ពាណិជ្ជកម្ម​​​លើ​គេហទំព័រ​៖ ​​ដោយសារតែ​មនុស្ស​​ជាច្រើន​​ប្រើប្រាស់​អ៊ីនធឺណិត​ ដូច្នេះ​ហើយ​ ​ការ​អាន​ព័ត៌មាន​តាម​កាសែត​ ឬ ទស្សនាវដ្ដី​​ហាក់​ដូច​ជា​លែង​​ពេញ​និយម​។ ​​​មាន​មនុស្ស​កាន់​តែ​តិច​ទៅ​អាន​​កាសែត​ ឬ ទស្សនាវដ្ដី ​មាន​ន័យ​ថា ​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​អ្នក​ នៅ​លើ​វា​​គឺ​កាន់​តែ​ទទួល​បាន​ប្រសិទ្ធភាព​តិច ​ហើយ​​​ចំណាយ​ច្រើន​ទៀត​។ ប៉ុន្តែ​បើ​​ផ្សព្វផ្សាយ​នៅ​តាម​គេហទំព័រ​វិញ គឺ ​ចំណាយ​តិច​ ​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ព្រោះ​មនុស្ស​ភាគច្រើន​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​អាន​ព័ត៌មាន​តាម​គេហទំព័រ​។

​​​​​​​​​​​​​​​​​​​​​៣) ​អត្ថបទ​​ផ្សព្វផ្សាយ​​៖ ​អត្ថបទ​ប្រភេទ​នេះ​ ត្រូវ​បាន​សរសេរ​ និង រៀបរាប់​យ៉ាង​លម្អិត​អំពី​​​​អំពី​ផលិតផល​ ឬ សេវាកម្ម​​នោះ ​បន្ទាប់​មក​​ក៏​បញ្ជូន​ទៅ​​កាន់​ស្ថាប័ន​ព័ត៌មាន​​ដើម្បី​​​ចេញ​ផ្សាយ​ ជា​ពិសេស​គេ​រើស​​យក​​​ប្រភេទ​​​ស្ថាប័ន​ព័ត៌មាន​​ដែល​ផ្ដោត​លើ​​​អនឡាញ​ ហើយ​ត្រូវ​នឹង​ប្រភេទ​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​។​​

​៤) ​​​ការ​ផ្សព្វផ្សាយ​តាម​​​​ក្រុមហ៊ុន​​Google​ (Google Ad-words) ៖ ​ផ្សព្វផ្សាយ តាម​​​​ក្រុមហ៊ុន​​Google​​នេះ​ជា​ទូទៅ​បែប​ចែក​ជា​ពីរ​​ ទី១​ គឺ​​Google Search ​ដោយ​ពាក្យ​គន្លឹះ​​​​ (Key words) ​​​ស្រដៀង​គ្នា​​ទៅ​ហ្នឹង​SEO ដែរ​គ្រាន់​តែ​ថា វា​ត្រូវ​ចំណាយ​លុយ​​។ ​ទី២ គឺ Google Display ដែល​ជា​ទូទៅ​ផ្ទាំង​ពាណិជ្ជកម្ម​ ឬ ការ​ផ្សព្វផ្សាយ​របស់​អ្នក​នឹង​ត្រូវ​បង្ហាញ​នៅ​លើ​គេហទំព័រ​ជាច្រើន​​ ​និង នៅ​តាម​វីដេអូ​មួយ​ចំនួន​ផង​​ដែរ​។​

៥) ​ការ​ធ្វើ​ផ្សារ​ដោយ​ប្រើប្រាស់​​សារ​ (Email)៖ ​​ការ​ប្រើប្រាស់​​សារ​ (Email)​នេះ ​គឺ ​ភាគច្រើន​គេ​បញ្ជូន​ទៅ​កាន់​​​អតិថិជន​គោលដៅ​របស់​ក្រុមហ៊ុន​​​ជាច្រើន​ពាន់​នាក់​​ក្នុង​ពេល​តែ​ម្ដង​ (ឬ​មួយ​លើក​) ​​តាមរយៈ​​ឈ្មោះ​​សារ​ (Email)​ដែល​ពួកគេ​មាន​​ក្នុង​ដៃ​។

៦) ​ការ​ធ្វើ​ទីផ្សារ​តាម​រយៈ​បណ្ដាញ​សង្គម​៖ ​បណ្ដាញ​សង្គម​មាន​ច្រើន​ប្រភេទ​ណាស់​ ប៉ុន្តែ ​Facebook ​ជា​ប្រភេទ​បណ្ដាញ​សង្គម​ដែល​មាន​​មនុស្ស​​ប្រើប្រាស់​ច្រើន​ជាង​គេ​ជាពិសេស​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ ហើយ​ការ​ប្រើប្រាស់​វា​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល ឬ សេវាកម្ម​ គឺ ជា​រឿង​ចាំបាច់​។

៧) ​ការ​ធ្វើ​ទីផ្សារ​តាមរយៈ​​សារ​ទូរស័ព្ទ​​ដៃ​៖ ដោយ​ហេតុ​ថា មាន​​មនុស្ស​ជាច្រើន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដូច្នេះ​ហើយ​ការ​បញ្ជូន​​ព័ត៌មាន ឬ ដំណឹង​សំខាន់ៗ​ស្តី​ពី​ផលិតផល​ឬ សេវាកម្ម​ គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​។​

​​​នេះ​គ្រាន់​តែ​ត្រួសៗ​ប៉ុណ្ណោះ ​​​ព្រោះ​មាន​វិធី​ជាច្រើន​ទៀត​ ដែល​អ្នក​ជំនាញ​​​ផ្នែក​ទីផ្សារ​សម័យ​ទំនើប​​បាន​នឹង​កំពុង​ប្រើប្រាស់​។​ ដូច្នេះ​ហើយ​អ្នក​អាច​ជ្រើស​យក​វិធី​ណា​មួយ​ដែល​សក្ដិសម​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​បាន​​ ដើម្បី​​​ឲ្យ​អតិថិជន​កាន់​តែ​ច្រើន​ស្គាល់​ ​និង ​ចងចាំ​អំពី​ម៉ាក​សញ្ញា​របស់​អ្នក​។ ​

ចុះ​តើ​ថា​មាន​ហេតុផល​​អ្វី​បាន​ជា​ក្រុមហ៊ុន​ខ្នាត​តូច​ឬ​មធ្យម​គួរ​គិត​ពី​​ការ​​​ពង្រីក​ម៉ាកយីហោ​ (Branding)?
ក្រៅ​ពី​ពាក់ព័ន្ធ​ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ ឌីជីថល​ម៉ាឃីធីង​​ ​​នៅ​មាន​ចំណុច​មួយ​​ចំនួន​ទៀត​ដែល​​​ម្ចាស់​អាជីវកម្ម​គួរ​គិត​នោះ​គឺ​ការ​ពង្រីក​ម៉ាក​យីហោ​តែ​ម្ដង (branding)។ ​ការ​ផ្ដោត​ម៉ាក​យីហោ​ រាប់​បញ្ចូល​ទាំង​ការ​រចនា​ឡូហ្គូ​ (និមិត្ត​សញ្ញា) ​ការ​​ជ្រើស​រើស​ពណ៌​ដ៏​ត្រឹម​ត្រូវ​សម្រាប់​តំណាង​​ក្រុមហ៊ុន​របស់​អ្នក ការ​បង្កើត​​​ក្រដាស​ផ្សព្វផ្សាយ​ (មាន​ដូច​ជា​ ក្រដាស​ខិត​ប័ណ្ណ​ ក្រដាស​ប្រកាស​ព័ត៌មាន​ផលិតផល​ឬ​សេវាកម្ម​ផ្សេងៗ ​ស្លាក​សម្គាល់​ក្រុមហ៊ុន​) ​ ការ​រចនា​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​មាន​ដូចជា​ ​នៅ​លើ​កាសែត​ ទស្សនាវដ្ដី​ ម៉ូតូកង់បី​ ប៊ីលបត​ ឬ​ផ្សេង​ទៀត។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អាជីវកម្ម​ក៏​ត្រូវ​ការ​ជ្រើស​រើស​រូបថត​ ឬ​ថត​រូប​ដើម្បី​ផ្សព្វផ្សាយ​​ផលិតផល​ ឬ​សេវាកម្ម​ឱ្យ​កាន់​តែ​ទំនើប​ និង​​អាច​ទាក់ទាញ​អតិថិជន​ឱ្យ​ចាប់​អារម្មណ៍​បាន។ ​អ្វី​ដែល​បាន​រៀប​រាប់​ទាំង​អស់​​នេះ​ គឺ​សុទ្ធ​តែ​ជា​សេវាកម្ម​របស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​​នៅ​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ថា​ PAPER & PAGE ដែល​លោក​អ្នក​អាច​ទាក់ទង​បាន​តាម​រយៈ៖
១) លោក​ Robert ជា​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខាង​លើ​មាន​​ email:​ robert@paperandpage.com
២) លេខ​ទូរស័ព្ទ​របស់​លោក៖ ​+66 (0) 96-904-6868
៣) អាសយដ្ឋាន​លម្អិត៖
PAPER & PAGE (Thailand) Co., Ltd.
Freedom House
47/1 Soi Sukhumvit 49/1
Khlong Tan Nuea, Watthana
Bangkok 10110
Thailand
​​​​​​៤) គេហទំព័រ៖ http://www.paperandpage.com/#contact​
៥) ​​លោក​អ្នក​គ្រាន់​តែ​បំពេញ​ព័ត៌មាន​រួច​នៅ​ទីនេះ​​ រួច​ក្រុម​ការងារ​ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ភ្លាម៕​​



​​រៀប​រៀង​៖ BizKhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031