អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ

បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះ ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ 2017 នៅថ្ងៃទី 6 និងទី 7 នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិន ក្នុងស្រុកនិងអន្តរជាតិឲ្យស្វែងយល់អំពីពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។

កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង3000នាក់មកពីគ្រប់ទិសទីក្នុងតំបន់ដោយជា លទ្ធផលទទួលបានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ3លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យនេះបង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូចនេះហើយម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលន ទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល។

“The Creed Group ដែលបង្ហាញពីគម្រោងចំនួន 3 នៅក្នុងកម្មវិធីពិព័រណ៍នេះរួមមានគម្រោងលំនៅដ្ឋាន Bodaiju Residences គម្រោងបុរីមហាសែនសុខ និងគម្រោងលំនៅដ្ឋាន Arata Garden Residences សូមបញ្ជាក់ផងដែរក្រុមហ៊ុន The Creed Group បានសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យគឺការកក់លំនៅដ្ឋាន ចំនួន21 យូនីត” នេះបើយោងតាមកញ្ញា Kelly នាយករងផ្នែកលក់ និងទីផ្សារនៅក្រុមហ៊ុន Creed Group។

ពិព័រណ៍អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំដោយ realestate.com.kh ​ដែលជា គេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្តល់ជូននូវទំនាក់ទំនងជំនួញ អាជីវកម្មដ៏ល្អព្រោះថាក្រុមហ៊ុនដែលជាអ្នករៀបចំកម្មវិធីនេះផ្តោតសំខាន់លើវិស័យអនឡាញដោយ ជម្រុញការលក់និងស្វែងរកទីផ្សារសម្រាប់ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។

លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា “អត្ថប្រយោជន៍នៃពិព័រណ៍អចលនទ្រព្យកម្ពុជាគឺព្រឹត្តិការណ៍មួយដែលជម្រុញឲ្យវិនិយោគិន និងឱកាសនៃ ការវិនិយោគកាន់តែខិតជិតរកគ្នា។ អ្នកវិនិយោគមកពីទូទាំងតំបន់ និងពិភពលោកមក កាន់រាជធានីភ្នំពេញដើម្បីបង្ហាញគម្រោងអភិវឌ្ឍន៍របស់ពួកគេ ជាងនេះទៅទៀតពួកគេនឹងបានយល់ ដឹងកាន់តែច្បាស់ពីការផ្លាស់ប្តូរទីផ្សារក៏ដូចជាទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។ ពួកគេក៏នឹងបានយល់ពីការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងផ្លាស់ប្តូរ យ៉ាងសម្បើមដែលនាំឲ្យប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយ។ កត្តាទាំងអស់នេះបានធ្វើឲ្យ ប្រទេសកម្ពុជាលេចមុខមាត់ទៅកាន់ឆាកអន្តរជាតិក៏ដូចជាបានផ្តល់ឱ្យពួកអ្នកវិនិយោគនូវទំនុកចិត្ត កាន់តែខ្លាំងក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។

លោក O’Sullivan បានបន្តទៀតថា “ជាថ្មីម្តងទៀតនៅក្នុងខែតុលាសម្រាប់ការបង្ហាញពិព័រណ៍ អចលនទ្រព្យកម្ពុជាលើកទីពីររបស់យើងបានប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗតួយ៉ាងគម្រោងបុរី និង គម្រោងខុនដូក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងៗមានដូចជា៖ ភ្នាក់ងារអចលនទ្រព្យ ធនាគារ និង សេវាកម្មធានារ៉ាបរ៉ងជាដើម។”

នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងខែតុលានេះ realestate.com.kh មានទំនុកចិត្ត យ៉ាងខ្លាំងជាមួយគម្រោងអភិវឌ្ឍន៍ជាច្រើនសម្រាប់ភ្ញៀវដែលបានចូលរួម។ ដូចនេះនៅក្នុងព្រឹត្តិការណ៍នេះ មានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមាន៖ គម្រោងបុរី គម្រោងដីធ្លី គម្រោងខុនដូ និងឱកាសវិនិយោគអចលនទ្រព្យមកពីក្រៅប្រទេសផងដែរ។

លោក O’Sullivan បាននិយាយថា ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យអ្នកទស្សនាក៏អាចចូលរួម ជាមួយនឹងសិក្ខាសាលាផងដែរ ដោយមានការលើក យកប្រធានបទអប់រំជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យដែលអាចជួយដល់ការយល់ដឹងរបស់អ្នកទិញ និងវិនិយោគិនឲ្យកាន់តែធំទូលាយជាងមុនតួយ៉ាងការយល់ដឹងអំពី ច្បាប់ កម្មសិទ្ធិអចលនទ្រព្យ និងចំណេះដឹងទូទៅអំពីអចលនទ្រព្យនៅក្នុងទីផ្សារនៅកម្ពុជា។ សិក្ខាសាលានេះវាជាប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកដែលចាប់អារម្មណ័នៅក្នុងវិស័យអចលនទ្រព្យ វាអាចជួយឲ្យការសម្រេចចិត្តរបស់លោកអ្នកប្រកបដោយភាពត្រឹមត្រូវ និងបានការពារផលប្រយោជន៍នៅ ក្នុងការវិនិយោគវិស័យអចលនទ្រព្យបានយូរអង្វែង។

វាគ្មិនកិត្តិយសដែលបានចូលរួមធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យនៅក្នុងខែឧសភា កន្លងទៅមានដូចជា៖ លោក សុខ ស៊ីផាន់ណា ដែលជាប្រធានគ្រប់គ្រងនៅក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកសមាគម ZicoLaw លោក Matthew Rendall ដៃគូគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Sok Siphana & Associates – និងជាសមាជិកម្នាក់នៃសមាគម ZicoLaw; លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគកម្ពុជា (CIM) និងលោក Simon Griffiths អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Metro Global Pte Ltd។

ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសិក្ខាសាលានៅកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជាកន្លងទៅ ទើបកម្មវិធីសិក្ខាសាលានៅក្នុងព្រឹត្តការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានៅក្នុងខែតុលាខាងមុខនេះ នឹងមានភាពកាន់តែពិសេសជាងមុនដោយមានការបកស្រាយជុំវិញប្រធានបទដ៏មានប្រយោជន៍ទាក់ ទងនឹងវិស័យអចលនទ្រព្យជា ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។

“Realestate.com.kh មានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ពិព័រណ៍អចលន ទ្រព្យកម្ពុជានៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍នេះបានអនុញ្ញាតឱ្យក្រុមការងាររបស់យើងបង្កើតការ ផ្សព្វផ្សាយនូវគម្រោងអចលនទ្រព្យជាច្រើនដែលបានទាក់ទាញទាំងអ្នកទិញ និងវិនិយោគិនប្រមូលផ្តុំគ្នានៅទីនេះ ដូចនេះប្រសិទ្ធិភាពនៃការផ្សព្វផ្សាយ និងការលក់ពិតជាអំណោយ ផលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍មួយនេះ។

លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ NC Max World ដែលបានបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍កន្លងទៅដោយបានបង្ហាញគម្រោងថ្មីៗដូចជា The View និង East One Apartments នៅក្នុងកម្មវិធីនេះបាននិយាយថា “ពួកយើងសប្បាយរីករាយធ្វើការងារជាមួយនឹងក្រុមការងារ Realestate.com.kh ហើយពួកយើងនឹងរងចាំ ចូលរួមជាមួយនឹងព្រឹត្តិការណ៍បែបនេះម្តងទៀត”។

សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖ mily.bonanza@realestate.com.kh ឬទូរស័ព្ទ +855 98 67 67 82

ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh

ចុះឈ្មោះដោយសេរីដើម្បីចូលរួមជាមួយព្រឹត្តិការណ៍នេះ!

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031