អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ​កម្ពុជា ​នឹង​​រៀបចំ​​សិក្ខាសាលា​​​​ដ៏​ធំ​បំផុត​​​មិន​ធ្លាប់​មាន​ ដើម្បី​បំបែក«​កំណត់ត្រា​ពិភពលោក​»

​កម្ពុជា ​នឹង​​រៀបចំ​​សិក្ខាសាលា​​​​ដ៏​ធំ​បំផុត​​​មិន​ធ្លាប់​មាន​ ដើម្បី​បំបែក«​កំណត់ត្រា​ពិភពលោក​»

សិក្ខាសាលា​​​ធុរកិច្ច​អនុវត្តន៍​ជាក់​ស្ដែង​ដ៏​ធំ​​បំផុត​​មួយ​​​ ​​​​នឹង​​​ធ្វើ​ឡើងដើម្បី​ប៉ុនប៉ង​​បំបែក​​កំណត់ត្រា​ពិភពលោក​ ឬ Guinness World Record​​​​​នៅ​ថ្ងៃ​ទី​២៤​ ខែ​សីហា​ខាង​មុខ​នេះ​​​ ​ដោយ​មាន​​​​មាន​វាគ្មិន​ជា​សហគ្រិន​ល្បីៗ​​​ក្នុង​ប្រទេស​កម្ពុជា​ចូលរួម​។
​​
​សិក្ខាសាលា​​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​កម្ពុជា​ ​​​នឹង​មាន​ការ​ចូលរួម​​ពី​​យុវជន​វ័យ​ក្មេង​ប្រមាណ​៣០០០​នាក់​​ មាន​អាយុ​ចាប់​ពី​​​១៥ ដល់​២៩​ឆ្នាំ​​ ​​ក្នុង​សិក្ខា​សាលា​ធុរកិច្ច​អនុវត្តន៍​​ជាក់ស្ដែង​ក្នុង​ពេល​តែ​មួយ​និង​នៅ​ទីតាំង​តែ​មួយ​ ​គឺ​នៅ​​មជ្ឈមណ្ឌល​សន្និបាត​ និង ​​ពិព័រណ៍​កោះ​ពេជ្រ​អគារ​ A, B និង​ C ​​។

​​ក្នុង​​កម្មវិធី​​ដ៏​អស្ចារ្យ​នោះ ​​​​ក៏​មាន​ការ​ចូលរួម​​ពី​ឌីជេ ណាណា​ ដែល​ជា​សិល្បៈ​ករ ​សហគ្រិន និង​សកម្មជន​យុវជន ​​ក៏​ចូល​​រួម​ធ្វើជា​ពិធីការ​នី ​​ហើយ​វាគ្មិន​សំខាន់​៣​រូប​​ដែល​ត្រូវ​ធ្វើ​ជា​តួអង្គ​សំខាន់​​នោះ ​មាន​ដូច​ជា ​​ទី១​​លោក​ ធុល​​ រិទ្ធី​​ ​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Smallworld និង EmeraldHUB ទី២​ហាវ គង់ងី​ស្ថាបនិក និង​នាយក​ផ្ទះ​នៃ​ក្ដី​ស្រមៃ​របស់​ខ្ញុំ (MDH) ​និង ទី៣​ ស្រ៊ាត​ មុំ សុភា​ស្ថាបនិក ​និង​ជា​នាយិកា​ស្ថាបនិក ​និ​​ង​ជា​នាយិកា SOPHIYA Corporation។

​​​​ប្រសិន​បើ​​លោក​អ្នក​ចាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​​សិក្ខាសាលា​​ដើម្បី​បំបែក​​កំណត់ត្រា​ពិភពលោក​ ឬ Guinness World Record​​​នេះ​ ​សូម​​ចុះ​ឈ្មោះ​​​ឲ្យ​​​បាន​រួសរាន់​​ ​ហើយ​​កាល​កំណត់​នៃ​ការ​ចុះ​ឈ្មោះ​នេះ​គឺ​នៅ​ត្រឹម​ថ្ងៃ​ទី​២០ ខែ​សីហា​ឆ្នាំ​២០១៧​។​​ ​​ដើម្បី​ចុះ​ឈ្មោះ​សូម​ចូល​ទៅ​កាន់​៖ https://docs.google.com/forms/d/e/1FAIpQLSftBjv4e-mvRaxXUYakYIkjKJ5iuB3hPYynKqONIcI2bzjYbw/viewform

​​​​​​​​​​​​

​​​​​​​​​​​​
​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930