អត្ថបទថ្មីបំផុត
Home > អត្ថបទពាណិជ្ជកម្ម​ > យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ «GoBusiness17» នឹង​បង្ហាត់​យុវជន​កម្ពុជា ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ទីផ្សារការងារ​

យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ «GoBusiness17» នឹង​បង្ហាត់​យុវជន​កម្ពុជា ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ទីផ្សារការងារ​

ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) បានចាប់ផ្តើម​យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ ឬ #GoBusiness17 ដើម្បី​បង្កើន​ការយល់ដឹង​របស់​យុវជន​កម្ពុជា​អំពី សហគ្រិនភាព ស្របពេល​ជាមួយ​គម្រោង​បញ្ចូល​ការអប់រំ​អំពី​សហគ្រិនភាព ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ ជាតិ​។​

​រៀន​ធ្វើ​ជំនួញ ឬ #GoBusiness17 ជា​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​របស់​យុវជន​ក្នុងប្រទេស​កម្ពុជា ស្ដីអំពី​សហគ្រិនភាព ជំរុញ​កិច្ចសហការ និង​ការសម្របសម្រួល​រវាង​វិស័យ​នានា​ក្នុងការ​គាំទ្រ​ដល់​សហគ្រិន​វ័យក្មេង​។​
​សកម្មភាព​សំខាន់ៗ​ចំនួន​បួន​នៅក្នុង​យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ ឬ #GoBusiness17 រួមមាន​៖
•​ ​ការ​ការប៉ុនប៉ង​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness) ស្ដីអំពី​សិក្ខាសាលា​ធុរកិច្ច​អនុវត្តន៍​ជាក់ស្ដែង​ដ៏​ធំ​បំផុត
•​ ​កិច្ចប្រជុំតុមូល​ស្តីពី​ភាពជា​សហគ្រិន ដែលមាន​ការចូលរួម​ពី មន្ត្រី​រដ្ឋាភិបាល អង្គការ​ជាតិ អន្តរជាតិ អង្គការ​ដៃគូ អ្នកផ្ដល់​សេវា​អប់រំ សហគ្រិន​ជោគជ័យ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​
•​ ​វីដេអូ​ប្រកាស​ពី​សេវាសាធារណៈ​ដើម្បី​លើកកម្ពស់​ឱកាស​សម្រាប់​យុវជន​ក្នុងការ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង​ការគាំទ្រ​អំពី​សហគ្រិនភាព​
•​ ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដល់​យុវជន​និង​លើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​យុវជន ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាត់​យុវជន​អភិវឌ្ឍ​សមត្ថភាព​និង​ការយល់ដឹង​ពី​សហគ្រិនភាព​។​

ឯកឧត្ដម​រដ្ឋ​ម​ន្រី្ដ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​យុទ្ធនាការ​នេះ អាចបង្កើត​បទពិសោធ​ន៍​រៀនសូត្រ​របស់​យុវជន​កម្ពុជា ដោយ​អភិវឌ្ឍ​គំនិត​និង​ជំនាញ ដែល​ចាំបាច់​ក្នុងការ​ប្រែក្លាយ​គំនិត​អាជីវកម្ម​ទៅជា​ការវិនិយោគ​ផ្នែក​ពាណិជ្ជកម្ម​មួយ​ពិតប្រាកដ សម្រាប់​កា​រប​ង្ដើ​ត​ការងារ​ដោយ​ខ្លួនឯង​។​

«​តាមរយៈ​ការបណ្ដុះ​បណា្ដ​ល​អំពី​សហគ្រិនភាព យុវជន​អាច​បង្កើន​ជំនាញ​ទន់ ហើយ​ជួយ​ពួកគេ​ឲ្យ​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ទីផ្សារការងារ ឬ​ការបង្កើត​ការងារ​ដោយ​ខ្លួនឯង បន្ទាប់ពី​បញ្ចប់​ការសិក្សា​។ ជា​រឿង​សំខាន់ ដែល​យុវជន​មាន​ស្មារតី​យល់ដឹង​ពី​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​»។

​ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រួមជាមួយ​អង្គការ​ដៃគូ និង​វិស័យ​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា មានបំណង​កៀរគរ​យុវជន​កម្ពុជា​ចំនួន ៣០០០​នាក់ ដែលមាន​អាយុ​ចាប់ពី ១៥ ដល់ ២៩ ឆ្នាំ ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព​មួយ ដែលជា​ការប៉ុនប៉ង​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness) ស្ដីអំពី​សិក្ខាសាលា​ធុរកិច្ច​អនុវត្តន៍​ជាក់ស្ដែង​ដ៏​ធំ​បំផុត​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង ពិព័រណ៍​កោះ​ពេជ្រ​។​

​ឯកឧត្ដម​រដ្ឋ​ម​ន្រី្ដ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ថ្លែងថា “​ព្រឹត្តិការ​ណ៏​នេះ​មិន​ត្រឹមតែ​ជា​ឱកាស សម្រាប់​យុវជន​វ័យក្មេង​ទទួលបាន​ការបណ្តុះបណ្តាល និង​ចំណេះដឹង​ពី​ភាពជា​សហគ្រិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចជួយ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​ផងដែរ​”​។ ដូច្នេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​យុវជន ដែលមាន​ចំណាប់អារម្មណ៍​ពី​សហគ្រិនភាព ដើម្បី​ចុះឈ្មោះ​ចូលរួម​រៀន​ជំនាញ​ថ្មីៗ ព្រមទាំង​នាំមក​នូវ​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​ទាំងមូល​។​

​ការបណ្តុះបណ្តាល​នេះ​គឺ​ចូលរួម​ដោយ​សេរី ប៉ុន្ដែ​ត្រូវ​ចុះឈ្មោះ​ជាមុន​។ អ្នកចូលរួម​នឹង​ទទួលបាន​ឯកសារ​សម្រាប់​សិក្សា អាហារ​ស​ម្រា​ន់ និង​ភេសជ្ជៈ​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.gobusiness17.com ដើម្បី​ចុះ ឬ​តាមរយៈ bit.ly/GoBusiness17​។ ផុតកំណត់​នៃ​ការចុះឈ្មោះ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧​។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​៖ អ៊ីមែល ros.phearak@moeys.gov.kh និង លេខ​ទូរស័ព្ទ +855 81 960 608 ឬ អ៊ីមែល​: koam@iloguest.org
​និង លេខ​ទូរស័ព្ទ​: +855 93 935 640​។​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031