អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានឧបត្ថម្ភកុំព្យូទ័រនិងម៉ាស៊ីនព្រីនដល់វិទ្យាល័យព្រែកឯង

ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានឧបត្ថម្ភកុំព្យូទ័រនិងម៉ាស៊ីនព្រីនដល់វិទ្យាល័យព្រែកឯង

ភ្នំពេញ៖ កាលពីថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2017 ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) បានឧបត្ថម្ភកុំព្យូទ័រចំនួន 15 គ្រឿងនិងម៉ាស៊ីនបោះពុម្ពមួយគ្រឿងទៅឱ្យវិទ្យាល័យព្រែកឯង។ ពិធីប្រគល់អំណោយនេះក្រោមអធិបតីភាពលោក Dato’ Sri Idris Jala និងលោកស្រី Mrs. Tineke Eusman តំណាងប្រធាន ក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅលោកប៉ាងវិសុទ្ធ នាយកសាលា លោកអ្នកគ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រែកឯង ។

លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯងបានចែករំលែកពីការលំបាកដែលសិស្សានុសិស្សបានជួបប្រទះដោយសង្កត់ធ្ងន់ថា កន្លងមក សាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រ ប៉ុន្តែកុំព្យូទ័រទាំងអស់ចាស់ហើយមិនអាចប្រើកើតទេ។ ដូច្នេះលោកគ្រូត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមកបង្រៀនសិស្សអំពីទ្រឹស្តីកុំព្យូទ័រដោយមិនបានអនុវត្តជាក់ស្តែងនោះទេ។

លោក Dato’ Sri Idris Jala តំណាងប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច
បានថ្លែងថា៖ “តាមរយៈការអប់រំនេះហើយដែលបានមនុស្សដូចជារូបគាត់ដែរអាចងើបចេញពីវដ្តនៃភាពលំបាក និងភាពក្រីក្រ។ គាត់ជឿជាក់ថា ការអប់រំល្អគឺចាំបាច់សម្រាប់ធានានូវអនាគតភ្លឺសា្វង។”

លោកបានបន្តទៀតថា៖ “យើងមានអារម្មណ៍ថាយើងត្រូវធ្វើអ្វីមួយ នូវពេលបានដឺងថាសិស្សានុសិស្សនៅក្នុងសាលានេះមិនអាចរៀនជំនាញកុំព្យូទ័រដោយសារតែកុំព្យូទ័រចាស់លែងប្រើកើត។ នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះវាមានសារៈសំខាន់ណាស់ដែលយុវសិស្សរបស់យើងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រដើម្បីធានាថាពួកគេមានឱកាសស្មើភាពដើម្បីប្រកួតប្រជែងនិងប្រាស្រ័យទាក់ទងជាមួយពិភពលោកដ៏ទំនើបនេះ។ ”

លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដែលបានប្រគល់កុំព្យូទ័រចំនួន 15 គ្រឿងនិងម៉ាស៊ីនព្រីនមួយគ្រឿងហើយនឹងជួយជួសជុលបន្ទប់កុំព្យូទ័រដើម្បីធានាឱ្យមានបរិយាកាសសិក្សាល្អសម្រាប់សិស្ស។ បន្ទាប់ពីទទួលបានកុំព្យូទ័រថ្មីនៅថ្ងៃនេះសាលានឹងរៀបចំបង្រៀនសិស្ស 280 នាក់ក្នុងមួយខែដើម្បីរៀននិងអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រនេះ។

លោក Dato’ Sri Idris Jala បានសន្និដ្ឋានថា “យើងសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងជួយកាត់បន្ថយផលលំបាកដែលសិស្សានុសិស្សកំពុងប្រឈមមុខ និងលើកទឹកចិត្តពួកគេឱ្យចាត់ទុកការអប់រំជាអាទិភាពចម្បង។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សម្ភាទាំងនេះនឹងត្រូវបានថែទាំឱ្យបានត្រឹមត្រូវនិងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលវែង ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រធានក្រុមហ៊ុន HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ។”

 

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930