អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

 everjobs.com.kh  បានចេញ​ផ្សាយ​ទិន្នន័យ​ដែល​បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​ត្រូវបាន​ជ្រើសរើស​ច្រើន​បំផុត​នៅក្នុង​មុខតំណែង​ផ្នែក​គ្រប់គ្រង​ (Management )នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ​​ជំនាញ​ផ្នែក​ ​ធ្វើ​ផែនការ​ និង​ផ្នែក​លក់​​មាន​​តម្រូវ​ការ​ច្រើន​ជាង​គេ​ក្នុង​ចំណោ ការងារ​ក្នុង​ផ្នែក​គ្រប់គ្រង ជាង ​២៥០០​មុខតំណែង​ដែល​បាន​ចុះផ្សាយ​នៅលើ​វេ​ប​សាយ​  everjobs.com.kh រយៈ​ពេល​ប្រមាណ​ជា ២​ឆ្នាំ​មក​នេះ។ 

ក្រុមហ៊ុន​ការងារ​អន​ឡាញ​បានចេញ​ផ្សាយ​នូវ​ក្រា​ហ្វិ​ច​ទិន្នន័យ​បន្ទាប់ពី​បាន​យកចិត្តទុកដាក់​សង្កេត​យ៉ាងខ្លាំង​ចំពោះ​តួនាទី​ផ្នែក​គ្រប់គ្រង​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​។ ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ការ​ពិ​ពណ៌​តួនាទី​ការងារ​ក្នុង​ផ្នែក​គ្រប់គ្រង ជាង ​២៥០០​មុខតំណែង​ដែល​បាន​ចុះផ្សាយ​នៅលើ​វេ​ប​សាយ​របស់ everjobs.com.kh បានបង្ហាញ​ពី​ជំនាញ​សមត្ថភាព​មួយចំនួន​ដែល​ត្រូវបាន​ទាមទារ​ច្រើន​បំផុត​ដូច​ដែល​បាន​បង្ហាញ​នៅ​​ក្នុង​រូបភាព​ស្រាប់ នៅពេលដែល​និយោជក​ធ្វើការ​ជ្រើសរើស​បុគ្គលិក​ចូលធ្វើការ​ក្នុង​ផ្នែក​គ្រប់គ្រង​។

​កញ្ញា Divotsna Jangir ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ទីផ្សារ​នៅ everjobs.com.kh បាន​មានប្រសាសន៍ថា៖«អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ យើង​អាច​ប្រមូលផ្តុំ និង​វិភាគ​ទិន្នន័យ​ដែល​បង្ហាញ​អំពី​ការយល់ឃើញ​អំពី​ទីផ្សារការងារ​សំខាន់ៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ យើង​បាន​សង្កេតឃើញថា​ជំនាញ​ក្នុង​ផ្នែក​គ្រប់គ្រង​បាន​ក្លាយជា​ប្រភេទ​ការងារ​ដែលមាន​ប្រជាប្រិយភាព​ក្នុងចំណោម​អ្នកស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី everjobs បានចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ ២០១៥ ដែល​ទាក់ទាញ​បេក្ខភាព​បាន​ជិត ៧០០០​នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​។ យើង​ក៏បាន​មើលឃើញថា​ជំនាញ​នេះ​បាន​ក្លាយជា​ប្រភេទ​មុខតំណែង​ការងារ​កំពូល​ដែល​ផ្តល់ជូន​នូវ​ចំនួន​ឱកាស​ការងារ​ច្រើន​បំផុត​នៅ​កម្ពុជា​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ចាប់តាំងពី​ពេលនោះ​មក»។​

​បន្ទាប់ពី​ការវិភាគ​លើ​ជំនាញ​រាប់រយ​ដែល​បានលើកឡើង​នៅលើ​ការ​ពិពណ៌នា​អំពី​ឱកាស​ការងារ​ក្នុង​ផ្នែក​គ្រប់គ្រង​នៅក្នុង​ប្រទេស​កម្ពុជា everjobs អាច​កំណត់​អត្តសញ្ញាណ​នៃ​គន្លឹះ​សំខាន់ៗ នៃ​ជំនាញ​ចម្បង និង​ជំនាញ​ក្នុងការ​ទំនាក់ទំនង​ដែល​ក្រុមហ៊ុន​នីមួយៗ​តែងមាន​បំណង​ក្នុងការ​ស្វែងរក​អ្នកគ្រប់គ្រង​ល្អ​។

​យើងទាំងអស់គ្នា​បានដឹងថា ‘​ការធ្វើផែនការ​’ គឺជា​ជំនាញ​ចម្បង​ដែល​ចាំបាច់​បំផុត​នៅពេល​ស្វែងរក​បេក្ខជន​ល្អឥតខ្ចោះ​សម្រាប់​មុខតំណែង​គ្រប់គ្រង​។ ជំនាញ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស​ការងារ​ចំនួន ២៣% នៃ​ប្រភេទ​ការងារ​ទាំងអស់​ក្នុង​ផ្នែក​គ្រប់គ្រង​ដែល​បាន​ចុះផ្សាយ​នៅលើ​វេ​ប​សាយ everjobs.com.kh ។ ប្រភេទ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​សំខាន់ៗ​រួមមាន​សមត្ថភាព​ក្នុងការ​ព្យាករណ៍​ក៏ដូចជា​ការបង្កើត និង​ថែទាំ​ដំណើរការ​នៅក្នុង​អង្គការ​មួយ​ឱ្យបាន​រលូន​ល្អ​។ ជំនាញ​ទាំងនោះ​ក៏​ត្រូវបាន​អនុវត្ត​អមដោយ​សមត្ថភាព​ក្នុងការ​ធ្វើជា​អ្នកជំនាញ​ផ្នែក​លក់ និង​ទីផ្សារ​អាជីព​ផងដែរ​។

​ដោយបាន​បង្ហាញ​នូវ​តំរូវការ​នៃ​ជំនាញ​បច្ចេកទេស​ខ្លះៗ​នោះ ការសិក្សា​នេះ​បានធ្វើ​ចំណាត់ថ្នាក់​ការគ្រប់គ្រង​ថវិកា ការប្រតិបត្តិ​ការ​និង​ការអភិវឌ្ឍន៍​ការងារ ជា​តម្រូវ​ការដែល​អ្នក​ជំនាញ​ចង់បាន​ក្នុងការ​ពង្រឹង​ជំនាញ​នៃ​មុខតំណែង​អ្នកគ្រប់គ្រង​ដូចគ្នា​ដែរ​។​

​ប្រភេទ​ជំនាញ​ចុងក្រោយបង្អស់​ដែល​បានលើកឡើង​ក្នុង​ក្រា​ហ្វិ​ច​ទិន្នន័យ​របស់ everjobs​គឺ “​ជំនាញ​ទន់​” ដែល​អាច​ត្រូវបាន​ចាត់ទុកថា​ជា​គុណសម្បត្តិ​ផ្ទាល់ខ្លួន​ដែល​អ្នកស្វែងរក​ការងារ​ទាំងអស់​ត្រូវតែ​មាន​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​របស់ខ្លួន​។ everjobs អាច​កំណត់​បាន​ថា ការទទួលខុសត្រូវ ប្រសិទ្ធភាព​ការងារ វិន័យ ការ​ជម្រុញ​ទឹកចិត្ត​ខ្លួនឯង និង​ជំនាញ​ទំនាក់ទំនង គឺជា​ជំនាញ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​បំពេញ​តួនាទី​គ្រប់គ្រង​។

​ជាមួយនឹង​បេក្ខភាព​ជិត ៧០០០​នាក់ សម្រាប់​មុខតំណែង​ដែល​បានជ្រើសរើស​ចំនួន ១៩០០​កន្លែង សម្រាប់​តួនាទី​ផ្នែក​គ្រប់គ្រង​នៅលើ​វេ​ប​សាយ​របស់ everjobs.com.kh ប្រភេទ​ការងារ​នីមួយៗ​គឺមាន​ការពេញនិយម​ក្នុងចំណោម​អ្នកស្វែងរក​ការងារ​ធ្វើ​។ ទោះបីជា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះមុខ​តំណែង​អ្នកគ្រប់គ្រង​ក៏ដោយ everjobs ជឿជាក់ថា​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកស្វែងរក​ការងារ​ដែល​ត្រូវ​ដឹង​អំពី​ជំនាញ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​អាច​ទទួលបាន​ការងារ​ក្នុង​ក្ដី​ស្រមៃ​របស់​ពួកគេ​។ ក្រុមហ៊ុន​ការងារ​តាម​អន​ឡាញ​បាន​វិភាគ និង​ធ្វើ​ចំណាត់ថ្នាក់​ទិន្នន័យ​របស់​វា​ទៅក្នុង​ប្រភេទ​មូលដ្ឋាន​ជំនាញ​ចំនួន​បី​គឺ ជំនាញ​ចម្បង ជំនាញ​វិធីសាស្ត្រ និង​ជំនាញ​ក្នុងការ​ទំនាក់ទំនង៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930