អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

​បើ​និយាយ​ពី​ម្ហូបអាហារ​សុខភាព ពិសេស​រសជាតិ​ឈ្ងុយឆ្ងាញ់​ដោយ​មិនចាំបាច់​ប្រើ​ប៊ីចេង​នោះ លោកអ្នក​តែងតែ​នឹក​ភ្លាម​មុនគេ​ទៅដល់​ភោជនីយដ្ឋាន​ផាក​កាហ្វេ ដែលជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ មាន​ភាពល្បីល្បាញ មិន​ចាញ់​ភោជនីយដ្ឋាន​ម៉ាក​ក្រៅ​ស្រុក​នោះឡើយ ក៏​ព្រោះតែ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​តែងតែ​គិតគូរ​ដល់​សុខភាព​របស់​អតិថិជន​ជា​ចំបង ជាមួយ​ការប្តេជ្ញា​មិន​ប្រើប្រាស់​ប៊ីចេង ដើម្បី​ធានាបាន​ថា​ជា​ភោជនីយដ្ឋាន​គឺ​គំរូ​របស់​ប្រទេស​កម្ពុជា​។​

​មាន​អតិថិជន​ផាក​កាហ្វេ​ជាច្រើន​បានដឹង​រួម​ហើយ​ថា នៅ​គ្រប់​សាខា​របស់​ផាក​កាហ្វេ​ទាំង​១០ ក្នុង​ក្រុងភ្នំពេញ​យើង តែងតែ​ដាក់លក់​នូវមុខ​ម្ហូបអាហា​រ​ថ្មីៗ​ប្រចាំខែ មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​រសជាតិ​នៃ​មុខ​ម្ហូបអាហារ​នៅក្នុង​មី​នុយ​របស់​ខ្លូន ក្នុងន័យ​ដើម្បី​បំពេញបន្ថែម​នូវ​រសជាតិ​ថ្មីៗ សម្រាប់​អតិថិជន​របស់ខ្លួន​មិនអោយ​ជិនណាយ​។

ដោយឡែក​សម្រាប់​ខែ​រដូវ​ភ្ជុំបិណ្ឌ​នេះ ផាក​កាហ្វេ​បានចេញ​លក់​នូវ​អាហារ​ថ្មី​គឺ គុយទាវ​បាក់​សៀក​ពិសេស បើតាម​ការ​បង្ហើប​អោយដឹងពី​ផ្នែក​ចុងភៅ​ប្រចាំ​ផាក​កាហ្វេ​ថា​ម្ហូប​ថ្មី​នេះ​បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស​ដោយ​បញ្ចូល​គ្រឿងទេស​ផ្សេងៗ​សម្រាប់​ទឹក​ស៊ុប​យ៉ាង​ឆ្ងាញ់​របស់​គុយទាវ​បាក់​សៀក​ពិសេស ដោយ​ជម្រើស​យក​បាក់​សៀក​លេខ​១ បាន​ផលិតឡើង​ប្រកបដោយ​អនាម័យ និង សាច់ជ្រូក​ចិញ្ច្រាំ​គឺជា​ជ្រូក​ស្រែ​ដែល​ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ នៅ​ខេត្តតាកែវ យើង​ដាក់ចូល​រួមគ្នា​ជាមួយ​ផ្កា​គូរ​ឆាយ គល់់​ស្លឹក​ខ្ទឹម ខ្ទឹម​បំពង​ឈ្ងុយៗ​ថ្មីៗ​នៅក្នុង​ចាន​តែមួយ​ស្រោច​ទឹក​ស៊ុប​ក្តៅៗ ហុយៗ​ជូន​លោកអ្នក​ជាពិសេស ដែលមាន​លក់​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​។​

​កាន់តែ​ពិសេស​សម្រាប់​អតិថិជន​ក្នុង​ខែ​ភ្ជុំបិណ្ឌ​នេះ​គ្រប់​អតិថិជន​ដែល​ទិញ គុយទាវ​បាក់​សៀក​ពិសេស + ភេសជ្ជៈ​មួយ​មុខ ឬ រាល់​ការទិញ​អាហារ​១​មុខ + ភេសជ្ជៈ​១​មុខ គឺអាច​ទិញ​ចៃ​យ៉​បំពង​(៣​ដុំ​) ក្នុងតម្លៃ​ត្រឹមតែ$ 0.99 តែប៉ុណ្ណោះ ដែលមាន​ផ្តល់ជូន​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​។ លោកអ្នក​អាច​ស្វែងរក​រសជាតិ​អាហារ​ថ្មី​នេះ​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១០ នៅក្នុង​រាជា​ធានី​ភ្នំពេញ ពិសេស​មាន​ដឹក​ជូន​លោកអ្នក​ដល់ទី​កន្លែង​ផង សូម​ទំនាក់ទំនង​ផ្នែក​ដឹកជញ្ជូន​របស់​ផាក​កាហ្វេ​ដែលមាន​លេខ​ទូរ​សព្ទ ០២៣ ៩២០ ៩២០ ធានា​២០ ទៅ ២៥​នាទី ម្ហូប​ក្តៅៗ ទៅដល់​ទីកន្លែង​របស់​លោកអ្នក៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930