អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ល្បែង​អាជីវកម្ម​​លេខ ​១​ ក្នុង​លោក​ Entrepreneurial Empire នៅ​សល់​តែ ១១​ថ្ងៃ​​ទៀត​ប៉ុណ្ណោះ!

ល្បែង​អាជីវកម្ម​​លេខ ​១​ ក្នុង​លោក​ Entrepreneurial Empire នៅ​សល់​តែ ១១​ថ្ងៃ​​ទៀត​ប៉ុណ្ណោះ!

នេះ​ជា​​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ ​ដែល​​ល្បែង​ហ្គេម​សិក្សា​ស្វែង​យល់​ពី​អាជីវកម្ម​ជាក់ស្ដែង​ The World’s #1 Experiential Entrepreneurial Game​ ដែល​មាន​ឈ្មោះ​ថា​​ ចក្រភព​សហគ្រិន (Entrepreneurial Empire) ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​​រាជធានី​ភ្នំពេញ​នា​ចុង​ខែ​វិច្ឆិកា​ ក្រោយ​នេះ។ ​

​ក្រោម​កិច្ច​សហប្រតិបត្តិការ​ និង​ក្នុង​នាម​ជា​ដៃគូ​ផ្សព្វផ្សាយ​ BizKhmer ​សូម​លើក​ចិត្ត​ដល់​ប្រិយមិត្ត​ និង​មិត្ត​អ្នក​អាន​ដែល​ចង់​ចេះ​ ចង់​ស្វែងយល់​ពី​អាជីវកម្ម​ សូម​ចូលរួម​លេង​​ល្បែង​អាជីវកម្ម​ខាង​លើ​ដែល​ជា​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​មក​ពី​មុន​នោះ​ទេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង។ ​

​តើ​​អ្នក​ពិត​ជា​ចង់​​បង្កើត​អាជីវកម្ម​​មួយ​មែន​ទេ? ​អ្នក​ពិត​ជា​ចង់​ពង្រីក​ និង​ចង់​ឱ្យ​មាន​ក្រុមហ៊ុន​ធំ​ទិញ​វា​មែន​ទេ? ​​ចង់​បង្កើត​សំណាង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មែន​ទេ? ​ប្រសិន​បើ​អ្នក​ចង់​ឆ្លើយ​ថា​ «ចង់» ​លោក​អ្នក​ចាំបាច់​ចូលរួម​ព្រឹត្តិការណ៍ «លេង​ល្បែង​អាជីវកម្ម​» ខាង​លើ។ ​

​​​លេង​ហ្គេម​អាជីវកម្ម​នេះ​ លោក​អ្នក​​អាច​បង្កើត​ក្រុម​ជើង​ឯក​ ​ស្វែង​រក​អាជីវកម្ម​ និង​គ្រប់គ្រង​ធនធាន​ដែល​មាន​ទាំង​អស់​ដើម្បី​ពង្រីក​វា​ឱ្យ​បាន​ធំ​ជាង​បន្តបន្ទាប់។ ​លោក​អ្នក​នឹង​ចាំ​បាច់​លេង​ជា​មួយ​​នឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ការ​បង្កើត​ក្រុម​ និង​ការ​ដោះស្រាយ​ជា​មួយ​នឹង​កុងត្រា​ធំៗ។ នេះ​ជា​ឱកាស​សម្រាប់​អស់​លោក​អ្នក​ដែល​ចង់​​ដឹក​នាំ​ក្រុម​ និង​ដៃគូ​អាជីវកម្ម​ដើម្បី​បំបែក​​​កត្តា​កំណត់​ផ្សេងៗ​ ដែល​លោក​អ្នក​នឹង​អាច​ដឹកនាំ​អាជីវកម្ម​របស់​អ្នក​ឱ្យ​ឈាន​ជើង​ទៅ​មុខ​មួយ​ជំហាន​ទៀត។ ​​ហ្គេម​នេះ​ មិន​មែន​ត្រឹម​តែ​លេង​ធម្មតា​មួយ​មុខ​នោះ​ទេ។ លោក​អ្នក​នឹង​មាន​ឱកាស​ជួប​ជា​មួយ​នឹង​​ឧបសគ្គ​ធំ​ៗ​ដែល​​លោក​អ្នក​អាច​រៀន​សូត្រ​ពី​គោលការណ៍​អាជីវកម្ម​សំខាន់ៗ​ ពី​អ្នក​ជំនាញ​មក​ពី​ជុំវិញ​ពិភពលោក​ និង​មក​ពី​ទ្វីប​អាស៊ី​ ដែល​ពួក​លោក​នឹង​បណ្ដុះ​បណ្ដាល​​ក៏​ដូច​ជា​បង្ហាត់​បង្ហាញ​រឿង​គ្រប់យ៉ាង​លើ​ការ​សាកល្បង​ និង​លេង​ហ្គេម​អាជីវកម្ម​នេះ។ ​វា​ពិត​ជា​មាន​សម្ពាធ​ ហើយ​អ្នក​នឹង​អាច​យក​ចំណេះដឹង​របស់​អ្នក​ទៅ​​ប្រឈម​នឹង​បញ្ហា​ទាំង​នោះ នោះ​ជា​ជំហាន​ដែល​អ្នក​នឹង​រៀន​សូត្រ​ពី​អាជីវកម្ម​ពិត​ប្រាកដ។

គោលបំណង​នៃ​​កម្មវិធី​នេះ​ គឺ៖
​​បង្កើត​ក្រុម​ជើង​ឯក
គ្រប់គ្រង​ធនធាន​ក្រុមហ៊ុន​ទាំង​អស់​
ស្វែង​រក​ឱកាស​អាជីវកម្ម​សម​ស្រប​មួយ​
ចរចា​ និង​​​ប្រើ​ប្រាស់​ឥទ្ធិពល​
គ្រប់គ្រង​ហិរញ្ញវត្ថុ​
កសាង​នូវ​ទំនាក់ទំនង​ប្រកប​ដោយ​គុណភាព​
បង្កើត​កុងត្រា​ និង​ដោះស្រាយ​ឱ្យ​ទទួល​បាន​ផល​ល្អ
របៀប​នៃ​ការ​វាយ​តម្លៃ​អាជីវកម្ម​របស់​អ្នក ហើយ​អាច​លក់​បាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​

កុំ​ភ្លេច​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៥-២៦ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង​ ៦​ល្ងាច​នៅ​សណ្ឋាគារ​ Intercontinental ​នា​ទីក្រុង​ភ្នំពេញ។ ​សំបុត្រ​ចូលរួម​មាន​បី​ប្រភេទ៖
១) ប្រភេទ​ធម្មតា 100​ដុល្លារ​
២) ​ប្រភេទ​មាស 350​ដុល្លារ (ទទួល​បាន​សៀវភៅ ​អាហារ​សម្រន់ កន្លែង​អង្គុយ​តំបន់​ល្អ)
៣) ​ប្រភេទ​ VIP ​500​ដុល្លារ​ (ទទួល​បាន​សៀវភៅ អាហារ​សម្រន់ ​កន្លែង​អង្គុយ​តំបន់​ល្អ ​អាហារ​ថ្ងៃត្រង់​ជា​មួយ​គ្រូ​បង្វឹក ​និង​វគ្គ​សំណួរ​ចម្លើយ)

​ចម្ងល់​ផ្សេងៗ​ និង​ការ​ប្រឹក្សា​យោបល់​ជុំវិញ​រឿង​នេះ​ លោក​អ្នក​​អាច​ទាក់ទង​មក​កាន់​ 012 666 104 ឬ 015 224 299​ ឬ​តាម r.khemi@bizkhmer.com ឬ md.bizkhmer@gmail.com។ យើង​ខ្ញុំ​នឹង​ផ្ដល់​យោបល់​ជូន​ដោយ​ក្ដី​រីករាយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930