អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

​​វគ្គសិក្សា​​​ពិសេស​ចំនួន​៣​ ​ ​​នឹង​រៀប​ចំ​ឡើង​យ៉ាង​ពិសេស​​​​​​​​​​ដោយ​ក្រុមការងារ​របស់​គេហទំព័រ​​ Bizkhmer​​ ​​​​នៅ​ទឹកដី​​សៀមរាប​​ ​​​​​ក្នុង​ទិស​ដៅ​ជួយ​ពង្រឹង​សមត្ថភាព​​​ដល់​​ម្ចាស់​អាជីវកម្ម​ ​និង​ ​​សហគ្រិន​វ័យ​ក្មេង​ទាំង​អស់​ ​​ក្នុង​ការ​រៀបចំ​​ផែនការ​​ ​​ក៏​ដូច​ជា​​ប្រើប្រាស់​វិធីសាស្ត្រ​សំខាន់ៗ​​ដើម្បី​​ឲ្យ​អាជីវកម្ម​មាន​ការ​រីកចម្រើន ​​​និង ​​​​​មាន​​លក្ខណៈ​ស្តង់ដារ​។​

​​​​​វគ្គសិក្សា​ពិសេស​៣​នោះ ​រួម​មាន​ ​ទី១ ​​ «​​​ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​សហគ្រាស​ធុន​តូច​ ​​និង ​មធ្យម​» ​​​។​ ទី២ «ស្វែងយល់​ពី​​​នីតិវិធី​បង្កើត​អាជីវកម្ម​ខ្នាត​តូច​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ»​​ ​​និង​ ទី៣​​វគ្គសិក្សា​ស្ដីពី​​«​គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​ ​សម្រាប់​សហគ្រាស​ធុន​តូច​ ​​និង ​មធ្យម»។​​

សម្រាប់​វគ្គសិក្សា​ស្តី​ពី​ «​​​ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​សហគ្រាស​ធុន​តូច​ ​​និង ​មធ្យម​» ​​ ​​​​លោក​អ្នក​នឹង​​​យល់ដឹង​អំពី​ចំណុច​សំខាន់ៗ​ដូច​ជា​​៖

១) ​ហេតុ​អ្វី​បាន​យើង​គួរ​គិត​ពី​ការ​វិវត្តន៍​ខ្លួន​ពី​បុគ្គលិក​គេ​ ឬ​បម្រើ​ការងារ​ឱ្យ​ខ្លួន​ឯង​ ទៅ​ជា​ម្ចាស់​អាជីវកម្ម​ ឬ​អ្នក​វិនិយោគ?
២) ​អ្វី​ទៅ​ជា​ផែនការ​អាជីវកម្ម (What is Business Plan)?
៣) ​តិចនិក​នៃ​ការ​សរសេរ​​ Executive Summary​ អម​ជា​មួយ​ឧទាហរណ៍​មួយ​ចំនួន​
៤) ​ការ​សរសេរ​អំពី​ការ​បរិយាយ​ និង​ពិពណ៌នា​​អំពី​ក្រុមហ៊ុន​ទូទៅ (General Company Description) អម​មក​ជា​មួយ​ឧទាហរណ៍​ខ្លីៗ​មួយ​ចំនួន​
៥) ការ​បរិយាយ​អំពី​ផលិតផល​ និង​សេវាកម្ម​ (Products & Services)
៦) ​ការ​ធ្វើ​ផែនការ​​ធ្វើ​ទីផ្សារ (Marketing Plan) ​ដែល​នឹង​ផ្ដោត​ទៅ​លើ​​ ការ​ស្រាវជ្រាវ​ទីផ្សារ (Market Research), របៀប​នៃ​ការ​ស្រាវជ្រាវ​ទីផ្សារ (Market Research-How), វិភាគ​និង​វិនិច្ឆ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​សេដ្ឋកិច្ច (Economics), ផលិតផល​ (Products), ​អតិថិជន (Customers), ​ការ​ប្រកួត​ប្រជែង (Competition), ​ទីផ្សារ​គោលដៅ (Niche Market), ​យុទ្ធសាស្ត្រ​ផ្សេងៗ (Strategies)​ និង​ការ​​កំណត់​ថ្លៃ​ជា​ដើម (Pricing)​
៧) ​ផែនការ​ប្រតិបត្តិការ (Operational) ដែល​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ ​ផលិតផល​កម្ម (Production) បើ​មាន ​ទីតាំង (Location), ឯកសារ​គតិយុត្តិ​មួយ​ចំនួន (Legal environment) ​បុគ្គលិក (Personnel), ការ​គ្រប់គ្រង​សន្និធិ (Inventory), ​​អ្នក​​ផ្គត់ផ្គង់ (Suppliers), គោលការណ៍​នៃ​ការ​បង់លុយ (Credit policies)​ តិចនិក​គ្រប់គ្រង​​គណនេយ្យ​អតិថិជន​ជំពាក់ (Account Receivable), តិចនិច​គ្រប់គ្រង​គណនេយ្យ​ដែល​យើង​ជំពាក់​គេ (Account Payable)
៨) ការគ្រប់គ្រង​​ស្ថាប័ន៖ ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​បុគ្គលិក​ និង​តួនាទី​​ច្បាស់​លាស់​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល (Organizational Management)
៩) ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ម្ចាស់​ភាគ​ (Personal Financial Statement) ​
១០)​ ផែនការ​នៃ​ការ​ចំណាយ​សំខាន់ៗ​ និង​​​ការ​ប្រមូល​ទុន (Startup Expenses & Capitalization) ​
១១) ​ផែនការ​ហិរញ្ញវត្ថុ (Financial Plan) ​
១២) ឧបសម្ពន្ធ​ (Appendices)
១៣) ​ការ​កំណត់​ពី​​គោលបំណង​លម្អិត​នៃ​ការ​ស្នើ​​សុំ​ហិរញ្ញប្បទាន (Refining the Plan) ​

សម្រាប់​វគ្គសិក្សា​«ស្វែងយល់​ពី​​​នីតិវិធី​បង្កើត​អាជីវកម្ម​ខ្នាត​តូច​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ»​​វិញ​ ​​លោក​អ្នក​ទទួល​បាន​ចំណេះដឹង​សំខាន់ៗ​ដូច​ជា​៖ ​​​​
១) ​ចំណុច​ជា​មូលដ្ឋាន​អ្វី​ខ្លះ​​ទើប​​អាច​​ក្លាយ​ជា​ក្រុមហ៊ុន​មាន​លក្ខណៈស្ដង់ដារ?
២) តើអ្វីទៅជាការចុះបញ្ជីពាណិជ្ជកម្ម? (What is business registration?)
៣) ​ហេតុអ្វីត្រូវចុះបញ្ជីពាណិជ្ជកម្ម? (Why do we need to conduct business registration?) តើនឹងមានហានិភ័យអ្វីខ្លះ ប្រសិនបើមិនបានចុះបញ្ជីពាណិជ្ជកម្ម? (What are the legal risks of failing to register a business?)
៤) ​ដើម្បីប្រកបអាជីវកម្មស្របតាមច្បាប់ តើត្រូវមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអ្វីខ្លះ? (What are the licenses of permits required to legall carry out a business?)
៥) យល់ដឹងពីទម្រង់អាជីវកម្មតាមផ្លូវច្បាប់ ព្រមទាំងគុណសម្បតិ្ត និង គុណវិបត្តិនៃទម្រង់ទាំងនោះ (Understand the legal forms of the companies and their advantages and disadvantages)
៦) ​យល់ដឹងពីការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម និង ការស្នើសុំអាជ្ញាប័ណ្ណ ឬ លិខិតអនុញ្ញាតនានា (Understand the practicalities regarding to business registration and request for licenses or permits)

ដោយឡែក​​ វគ្គសិក្សា​​​​​ស្តី​ពី​​«​គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​ ​សម្រាប់​សហគ្រាស​ធុន​តូច​ ​​និង ​មធ្យម»នឹង​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ឬ​អ្នក​សិក្សា​ទទួល​បាន៖
១) ​ ​ហេតុ​អ្វី​បាន​ជា​យើង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook? 
២)​​ បង្កើត Facebook Page ដោយ​របៀប​ណា? 
៣) ​​យល់​ពី​ឧបករណ៍​សំខាន់​ៗ​ដើម្បី​វិភាគ​ Facebook Page របស់​លោក​អ្នក (Facebook Tools & Insight)
៤) ​​ ប្រើ​ប្រាស់​ខ្លឹមសារ ឬ​មាតិការ​បែប​ណា​ដើម្បី​ឱ្យ​ Facebook Page របស់​អ្នក​ងាយ​ល្បី? (Type of Content) 
៥) ​ ​ធ្វើ​ម៉េច​ទើប​បង្កើត​ខ្លឹមសារ​បាន​ល្អ? (Art of Creating Good Content) 
៦) ​ គួរ​ទិញ  Like ដែរ ឬ​អត់? ហេតុអ្វី? (Should you buy Like from Facebook? Why?) 
៧) ​ ​របៀប​ boost ខ្លឹមសារ ឬ​មាតិកា​រ នៅ​លើ​បណ្ដាញ​សង្គម? (How to Boost Posts/Content?) 
៨) ​​​ធ្វើ​ម៉េច​អាច​តាម​ដាន​គូ​ប្រកួត​របស់​អ្នក​បាន? (How to Monitor Your Competitors?) 
៩)​​​​ រៀប​ចំ​របាយការណ៍ Facebook Page របស់​អ្នក​ដោយ​របៀប​ណា?
១០) តិចនិក​ប្រើ​ប្រាស់ Facebook Page ដើម្បី​ជំរុញ​ការ​លក់? 

សម្រាប់​តម្លៃ​សំបុត្រ​​​៖

— សម្រាប់​វគ្គសិក្សា«​គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​ ​សម្រាប់​សហគ្រាស​ធុន​តូច​ ​​និង ​មធ្យម» ​​មាន​តម្លៃ​​៣០​ដុល្លារ​​ ​​ក្នុង​មួយ​សំបុត្រ​ រៀប​ចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​​ ​ទី៣០ ខែ​វិច្ឆិកា

—  ​​វគ្គសិក្សា​«ស្វែងយល់​ពី​​​នីតិវិធី​បង្កើត​អាជីវកម្ម​ខ្នាត​តូច​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ» ​មាន​តម្លៃ​៣៥​ដុល្លារ​ក្នុង​មួយ​សំបុត្រ រៀប​ចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១ ខែ​ធ្នូ

— វគ្គសិក្សា​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​សហគ្រាស​ធុន​តូច​ ​​និង ​មធ្យម» ​មាន​តម្លៃ​២៥​ដុល្លារ​​ក្នុង​មួយ​សំបុត្រ រៀប​ចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​​​សៅរ៍​ ទី២ ខែ​ធ្នូ

* ក្នុង​ពេល​សិក្សា​នៃ​វគ្គ​នីមួយៗ​ ​​យើង​ខ្ញុំ​នឹង​ផ្តល់​ជូន​ឯកសារ​ទាំង​ ​​​hard និង​ soft copy ​ អាហារសម្រន់ លិខិត​បញ្ជាក់​ការ​ចូលរួម ឱកាស​បង្កើត​និង​ពង្រឹង​បណ្ដាញ​អាជីវកម្ម​ និង​ឱកាស​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ជា​ច្រើន​រូប។ សម្រាប់​ការ​លក់​សំបុត្រ​​ គឺ​មាន​ចំនួន​ ៣០​ប៉ុណ្ណោះ ​​នៃ​វគ្គ​នីមួយៗ​​ ហើយ​បង​ប្អូន​ដែល​មិន​បាន​ចុះ​ឈ្មោះ​ទុក​ជា​មុន​​ទៅ​ចូលរួម​តែ​ម្ដង​ គឺ​​អនុញ្ញាត​ឱ្យ​មាន​តែ ១០​នាក់​ប៉ុណ្ណោះ​៕ 

​​​​​​សម្រាប់​ព័ត៌មាន​បន្ថែម​ ​​​សូម​ទាក់ទង៖ ០១៧ ៤៩៥ ៩៦០ | ០១៥ ២២៤ ២៩៩ | md.bizkhmer@gmail.com
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930