អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > «យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

ព្រឹត្តិការណ៍ “យើងរួមគ្នាតែមួយ” ឬ “We Are One“ ជាព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌ ក្រោមប្រធានបទ យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌ ដែលនឹងប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាវេលាម៉ោង ០៩ព្រឹក ដល់ម៉ោង ០៦ល្ងាច។

នៅក្នុងឆ្នាំនេះ កម្មវិធី ”យើងរួមគ្នាតែមួយ” ធ្វើឡើងក្នុងគោលបំណងលើកតម្កើងចំណេះដឹង ផ្សព្វផ្សាយ ក៏ដូចជាដាស់តឿនស្មារតីយុវជនខ្មែរឲ្យមានការស្វែងយល់អំពី ប្រពៃណី វប្បធម៌ អរិយធម៌របស់ជាតិខ្លួនឲកាន់តែទូលំទូលាយ ព្រមទាំងជាការជំរុញលើកទឹកចិត្តយុវជនឲ្យស្រលាញ់ថែរក្សាការពារបរិស្ថានក្នុងប្រទេសកម្ពុជាផងដែរ។

មួយវិញទៀត “យើងរួមគ្នាតែមួយ” បានលើកយកការសម្តែងសិល្បៈបុរាណខ្មែររួមមាន ល្ខោនខោល របាំអប្សរា របាំសុវណ្ណមច្ឆា ការសម្តែងឧបករណ៍ពិណ្យខ្មែរ ការបង្ហាញម៉ូត និងរបាំផ្សេងៗជាច្រើនទៀត ។ ក្រៅពីនេះទៅទៀត We Are One ក៏បាននាំយកមកនៅតន្ត្រីសម័យសម្រាប់យុវវ័យ ដោយមានការចូលរួមពីតារាចម្រៀងមួយចំនួនដូចជា លោក នីកូ កញ្ញា វីរៈនិច លោក ស៊ូលីផេង លោក ប្រពៃ បង ពេជ្ជិ កញ្ញា ឌីណារ៉ាក់ ក្រុម cagepitch និងតារាកិត្តិយសជាច្រើនដួងទៀតដែលកំពុងតែទទួលបានការពេញនិយម និងការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

នៅក្នុងនោះសំបុត្ររបស់យើងក៏បានបែងចែកជា២ប្រភេទ គឺ សំបុត្រធម្មតាតម្លៃ ២០០០០រ និង VIP តម្លៃ ៣០០០០រ។ ដោយឡែកយើងក៏មានលក់អាវយឺតដ៏ស្រស់ស្អាតរបស់ We Are One ផងដែរ។ ចំពោះថវិកាដែលបានមកពីការលក់សំបុត្រ និងអាវយឺត នឹងត្រូវបានប្រើប្រាស់សម្រាប់ឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រា សាលារៀនដាច់ស្រយាលឬក្រីក្រ ការដាំដើមឈើ-ល-។

ប្រសិនបើបងប្អូនសប្បុរសជនមានចំណាប់អារម្មណ៍ក្នុងការជាវសំបុត្រ អាវយឺត ឬឧបត្ថម្ភជាសម្ភារសិក្សា សម្លៀកបំពាក់ សូមទំនាក់ទំនង ០៨៦ ៦៣០ ០១៦ ឬទំនាក់ទំនងក្រុមការងារស្ម័គ្រចិត្តកម្មវិធីនៅ :
• សកលវិទ្យាល័យហ្សាម៉ាន់ (លោក អ៊ន វណ្ណ: ០៨៦ ៦៣០ ០១៦)
• សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (លោកយ៉ុន សុរយស ០១៧ ៣៨៩ ១១៤)
• សកលវិទ្យាល័យភូមិន្ទភ្នំពេញ (លោក ប៉ោយ ច័ន្ទសុធានិត ០១២ ៨៤៩ ៨៦៣)
• សកលវិទ្យាល័យភ្នំពេញអាមេរិកកាំង (លោក តាំង វុទ្ធីវត្តិ ០៨១ ៨៦២ ៦៨៦)
• សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (លោក លីមគីម តុង ០៨៥ ៥៧១ ០២៣)
• សកលវិទ្យាល័យកម្ពុជា (កញ្ញា សេង អេនណា ០៩៦២ ៧៤១ ៣២៧)
• CamEd Business School (កញ្ញា លឹម គីមស៊ូ ០១២ ២៦៤ ៩១៣)
• សកលវិទ្យាល័យជាតិគ្រប់គ្រង (កញ្ញា ហ៊ាន ម៉ៃលៀង ០៩៦៨ ៤២២ ៧២៨)
• សកលវិទ្យាល័យ ន័រតុន (លោក លន់ វិបូរមី ០៩៦៨ ៥៨៦ ៣៦៩)
– កក់សំបុត្រ: https://goo.gl/wfCrgX
– កក់អាវយឺត: https://goo.gl/Vmwhfs
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសបុកយើងរួមគ្នាតែមួយ https://goo.gl/NqDSN4

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031