អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ២០១៧ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្ដរជាតិដែលឈានមុខគេលើពិភពលោក បានរៀបចំកម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនៅស្ថានីយ ទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Heineken ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ Heineken ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០១៦-២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរ Heineken ក្រុមការងារស្រាបៀរ Heineken ភ្ញៀវកិត្តិយស តារាចម្រៀងជាតិជាច្រើន។

កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះរួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនិងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន 2 រង្វាន់។

ការចាប់ឆ្នោតក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Heineken នេះសរបញ្ជាក់ថា ស្រាបៀរ Heineken បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរ Heineken ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

ជាក់ស្តែងក្នុងកម្មវិធីចាប់ឆ្នោតរដូវកាលនេះ គូស្វាមីភរិយាថ្មីចំនួន 2 គូដែលមានសំណាងបានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥គឺ៖

ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។

ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។ សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ – ២០១៨ ខាងមុខនេះ ស្រាបៀរ Heineken នឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់ទីក្រុង Amsterdam និងរង្វាន់ជាច្រើនទៀត។

ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 011 222 400/011 333 500។រីករាយជាមួយស្រាបៀរ Heineken ក្នុងថ្ងៃដ៏វិសេសវិសាលរបស់អ្នកនឹងឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅទីក្រុង Amsterdam ទទួលយកបទពិសោធន៍ដំណើរកម្សាន្តដ៏ល្អឯក។

Heineken – Open Your World
ពិសាដោយការទទួលខុសត្រូវ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031