អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > Starbucks ​កម្ពុជា​ប្រមូល​ថវិកា​ជូន​អង្គការ​មូលនិធិ​អាស៊ី​ គាំទ្រ​សកម្មភាព​ផលិត​សៀវភៅ​កុមារ​

Starbucks ​កម្ពុជា​ប្រមូល​ថវិកា​ជូន​អង្គការ​មូលនិធិ​អាស៊ី​ គាំទ្រ​សកម្មភាព​ផលិត​សៀវភៅ​កុមារ​

ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជួយ​សង្គម​ (CRS) ស្រប​ពេល​​ជា​មួយ​ការ​ប្រារព្ធ​​វិធី​​បុណ្យ​ណូអែល​ឆ្នាំនេះ ​ជិត​ឈាន​ចូល​មក​ដល់​ Starbucks Cambodia ​​បន្ត​វប្ប​ធ​ម៍​ចែករំលែក​ក្ដី​ស្រលាញ់​ដោយ​សហការ​ជាមួយនឹង​អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) នៅ​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​ដែលមាន​ឈ្មោះថា «Give Good» ដើម្បី​គាំទ្រ​ដល់​កម្មវិធី «​តោះ​អាន​!» ឬ «Let’s Read!» របស់​អង្គការ​មូលនិធិ​អាស៊ី​។

«​តោះ​អាន​! ជា​កម្មវិធី​ថ្នាក់​តំបន់ ដែល​ប្រមូលផ្ដុំ​អ្នកមាន​សមត្ថភាព​ក្នុង​តំបន់ ដើម្បី​បង្កើតជា​សៀវភៅ​រឿងនិទាន ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​កុមារ​ស្រលាញ់​ការអាន​» នេះ​បើ​យោងតាម​សម្តី​របស់​លោកស្រី Meloney Lindberg ដែលជា​អ្នកតំណាង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​មូលនិធិ​អាស៊ី​។ លោក​ស្រី ​​បាន​បន្ត​​ទៀត​​ថា​ ​គម្រោង​ខាង​លើ​នេះ​ បាន​និង​កំពុង​ចាប់​ផ្ដើម​នៅ​បណ្ដា​ប្រទេស​ចំនួន​បួន​​នៅ​អាស៊ី​រួម​មាន​ កម្ពុជា​ ថៃ​ ឥណ្ឌូណេស៊ី ​និង​នេប៉ាល់ ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​​ដៃគូ​មក​ពី​វិស័យ​ឯកជន​ជា​ច្រើន ក្នុង​នោះ​​សម្រាប់​កម្ពុជា​ មាន​ Starbucks កម្ពុជា​ជា​ដើម​​ដែល​បាន​ចូលរួម​ជួយ​ក្នុង​កម្មវិធី​នេះ។​

លោក​ស្រី​ បាន​ថ្លែង​ដូច្នេះ​ថា​ «​តាមរយៈ​ការសហការ​ជាមួយនឹង Starbucks Cambodia យើង​សង្ឃឹមថា នឹង​អាច​ពង្រីក​ការផលិត និង​ចែកចាយ​សៀវភៅ​រឿង​ជា​ភាសាជាតិ ទៅកាន់​សហគមន៍​ដែល​ខ្វះខាត​»​។

​លោក ប៉ោ លីម ដែលជា​អ្នកគ្រប់គ្រង​ទូទៅ​របស់ Starbucks Cambodia បាន​មានប្រសាសន៍ថា «​សម្រាប់​រដូវ​កាល​នេះ យើងខ្ញុំ​ចង់​ជម្រុញ​ឲ្យ​អតិថិជន​របស់​យើង​ចូលរួម​ធ្វើអំពើ​ល្អ មិន​ថា​តិចតួច​យ៉ាងណាក្តី​។ យើងខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី នៅក្នុង​យុទ្ធនាការ «Give Good» ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​យើង​កាន់តែ​ប្រសើរឡើង​»​។ លោក​ក៏បាន​បន្ថែមទៀតថា «​បើទោះបីជា​អតិថិជន​រកមើល​ជាវ​ដប​ទឹកជា​អំណោយ​ក្តី ឬក៏​ចំណាយ​តិចតួច​ក្តី តាមរយៈ​ទង្វើ​នេះ អតិថិជន​បាន​ចូលរួមចំណែក​គាំទ្រ​ការ​អភិ​វ​ឌ្ឈ​សហគមន៍​ផងដែរ​»​។

​សូម​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី​៣១ ខែធ្នូ អតិថិជន​របស់ Starbucks អាច​ចូលរួម​កម្មវិធី «Give Good» បាន​តាម​​​ការ​ទិញ​ ដប​ទឹក​សប្បុរសធម៌​របស់ Starbucks + Let’s Read! ​តម្លៃ​ ​១៣​ដុល្លារ​ ដោយ​​​​​ដប​ទឹក​សរុប​មាន​ចំនួន​ ២០០​ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្អែក​ទៅ​តាម​​ ​ប្រភព​ចេញពី​គំនូរ​ក្នុង​សៀវភៅ​រឿង​ដែល​ផលិត​ដោយ​កម្មវិធី «​តោះ​អាន​!» ដែលជា​ស្នាដៃ​រួមគ្នា​រវាង​អ្នក​រចនា និង​វិចិត្រករ​កម្ពុជា​។ ប្រាក់ចំណេញ​ទាំងអស់​នឹងត្រូវ​បា​នប​រិ​ច្ចាគ​ទៅ​កម្មវិធី «​តោះ​អាន​!» សំរាប់​ផលិត​សៀវភៅ​បន្ថែមទៀត​។ ដោយ​ឡែក​ អតិថិជន​ Starbucks កម្ពុជា​ក៏​អាច​ទិញ​ ​ទុយោ​នំ Frappuccino® ​ដែល​មាន​តម្លៃ​ ១​ដុល្លារ​ ដែល​ជា​​នំ​ស្រួយ​ជាតិ​សូកូឡា​​ ប្រើ​ជា​ ជា​ទុយោ​ដែល​អតិថិជន​អាច​ញ៉ាំ​បាន​ផង​ដែរ​ បន្ទាប់ពី​ប្រើ​វា​សំរាប់​បឺត​ភេសជ្ជៈ​។​រាល់​លើ​ការទិញ​ទុយោ​នំ Frappuccino® មួយ​ដើម Starbucks នឹង​បរិច្ចាគ $1 ទៅ​ឲ្យ​កម្មវិធី «​តោះ​អាន​!»​។​

​ក្រៅពី​ការ​រៃអង្គាស​នេះ បុគ្គលិក​របស់ Starbucks ក៏បាន​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​សៀវភៅ​ទៅ​ឲ្យ​សាលាបឋមសិក្សា​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​បាន​ចូលរួម​អាន​សៀវភៅ​រឿង​ឲ្យ​សិស្សានុសិស្ស​ក្មេងៗ​ទាំងនោះ​ស្តាប់​ទៀតផង​។ សៀវភៅ​រឿង​ចំនួន ៥០០ ក្បាល ដែល​ឧបត្ថម្ភ​ដោយ Starbucks នឹង​ត្រូវបាន​ចែកចាយ​ដោយ​អង្គការ​មូលនិធិ​អាស៊ី ទៅ​បណ្ណាល័យ​តាម​សាលា​នានា​នៅ​កម្ពុជា ដែលមាន​ចំនួន​ប្រមាណ​ជា ២៥ សាលា នៅក្នុង​ខេត្ត​ចំនួន ៧​៕


ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031