អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ធនាគារ​ស្ថាបនា​​​​​​ ​​​​​​​ចំណាយ​២​លាន​ដុល្លារ​​លើ​ការ​ផ្លាស់ប្ដូរ​​ស្លាក​សញ្ញាថ្មី​​​​​

ធនាគារ​ស្ថាបនា​​​​​​ ​​​​​​​ចំណាយ​២​លាន​ដុល្លារ​​លើ​ការ​ផ្លាស់ប្ដូរ​​ស្លាក​សញ្ញាថ្មី​​​​​

លោក Kato Norihiko (ស្តាំ)

ធនាគារ​ស្ថាបនា​​​​​ ​ចំណាយ​​ថវិកា​អស់​២​លាន​ដុល្លារ​អាមេរិក ​​​​លើ​​ការ​ផ្លាស់ប្ដូរ​​ស្លាក​សញ្ញាថ្មី​ ​ដែល​​ទើប​តែ​​ប្រកាស​​ផ្លាស់ប្ដូរ​ជា​ផ្លូវ​ការ​​​នៅ​ព្រឹក​ថ្ងៃ​​ចន្ទ​​ទី​២៧​នេះ។​​ ​​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​​លោក Kato Norihiko ​​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ស្ថាបនា។

​​ស្លាក​សញ្ញា​ថ្មី​របស់​ធនាគារ​ស្ថាបនា​​​​​​នេះ​រួម​បញ្ចូល​​​​​ចំណុច​សំខាន់ៗ​ដូច​ជា​ ភ្នំហ្វូជី រចនាសម្ព័ន្ធនៃសំបុកឃ្មុំ ប្រអប់​ដាក់​ប្រាក់​សុវត្ថិភាព​ និង​ការ​ឆ្លុះ​បញ្ចាំង​អំពី​កញ្ចក់​បង្អួច​ពណ៌​ផ្ទៃមេឃ​​របស់​អគារ​ទំនើប​ស្កឹមស្កៃ​ ជា​មួយ​នឹង​ពាក្យស្លោក​គឺ «ធ្វើ​​​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ»។

​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​មិញ​នេះ​ ​​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ស្ថាបនា​ លោក Kato Norihiko ​​​បាន​​លើក​ឡើង​ថា​៖ ​«​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ស្លាក​សញ្ញា​ថ្មី​របស់​យើង គឺ​ជា​សញ្ញា​បង្ហាញ​អំពី​ដំណាក់កាល​ដ៏​សំខាន់​ក្នុង​ការ​​ផ្លាស់ប្ដូរ​ថ្មី​មួយ​របស់ ធនាគារ ស្ថាបនា ក្នុង​ការ​បម្រើ​ជូន​អតិថិជន​កាន់តែ​មាន​ភាព​ទូលំទូលាយ​ជាង​មុន​តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត ផ្តល់​ជូន​នូវ​សេវា​ធនាគារ​ដែល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត បច្ចេកវិទ្យា  និង​ការ​ផ្តល់​សេវា​ដែល​មាន​ស្តង់ដារ ធនាគារ​ពាណិជ្ជ​សមស្រប​តាម​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​»។ ​

​សូម​បញ្ជាក់​ថា ​​ធនាគារ​ស្ថាបនា​​បច្ចុប្បន្ន​​ មាន​ទ្រព្យសកម្ម​ជាង​​ ​​​១ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ (មុនការធ្វើសវនកម្ម) ​​ដោយ​មាន​សាខា​សរុប​ចំនួន​១៦៨​​។ ចំណែក​​​​​​​​​​​​​ម៉ាស៊ីន​អេធីអឹម(ATM)​គឺ​មាន​ចំនួន១០០ និង​បុគ្គលិក​ជាង ៤,០០០នាក់​​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031