អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > អតិថិជន​ឈ្នះ​រង្វាន់​ធំ Jackpot ​ទឹកប្រាក់ ៦២៨ លាន​រៀល ពី​ឆ្នោត​មហាលាភ ឡូតូ ប្រែក្លាយ​លេខ​សំណាង​ពី​ក្នុង​យល់សប្ដិ

អតិថិជន​ឈ្នះ​រង្វាន់​ធំ Jackpot ​ទឹកប្រាក់ ៦២៨ លាន​រៀល ពី​ឆ្នោត​មហាលាភ ឡូតូ ប្រែក្លាយ​លេខ​សំណាង​ពី​ក្នុង​យល់សប្ដិ

ក្រុមហ៊ុន​ឆ្នោត​ថ្មី​មួយ​នៅ​កម្ពុជា​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ Jackpot ដំបូង​គេ​បង្អស់​ហើយ ដោយ​អ្នកឈ្នះ​ត្រូវបាន​ឲ្យ​ដឹងថា​ជា​អ្នករស់នៅ​សង្កាត់​ដង្កោរ រាជធានី​ភ្នំពេញ ហើយ​បានប្រែក្លាយ​លេខ​សំណាង​ពី​ក្នុង​យល់សប្ដិ ដើម្បី​ទិញ​ឆ្នោត​។

​អ្នកស្រី ង៉ែត សុ​ផា អាយុ ២៩​ឆ្នាំ ជា​អ្នកឈ្នះ​រង្វាន់​ធំ​ដំបូង​គេ​បង្អស់​ពី​មហាលាភ​ឡូតូ ចំនួន ៦២៨ លាន​រៀល (​ប្រហែល ១៥៧ ០០០​ដុល្លារ​) បាន​ចែករំលែក​បទពិសោធ​ផ្ទាល់​របស់គាត់​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​ពិសេស​មួយ នៅ​ថ្ងៃ​អង្គារ​នេះ​។

​លោក ផូង វ៉ាន់​ហាច ប្រធាន​ផ្នែក​ប្រតិ​ប​ត្ដិ​របស់​ក្រុមហ៊ុន​មហាលាភ ឡូតូ បាន​ថ្លែងថា ការ​យល់សប្ដិ​របស់​អតិថិជន​មានសំណាង​ខាងលើ បាន​ក្លាយជា​ភាព​រីករាយ​សាទរ ពេល​យើង​ធ្វើការ​ផ្សាយ​ផ្ទាល់​ការចាប់​ឆ្នោត ហើយ​រកឃើញថា​មាន​អតិថិជន​ឈ្នះ​រង្វាន់​ធំ Jackpot​។​

“​មហាលាភ​ត្រូវបាន​បង្កើតឡើង ដើម្បី​ក្លាយជា​ឆ្នោត​ដែលមាន​ភាពជឿជាក់​បំផុត​របស់​ប្រជាជន​កម្ពុជា ហើយ​យើង​សង្ឃឹមថា​យើង​នឹងចូលរួម​ចំណែក​លើក​កំពស់​ជីវភាព​ផ្ទាល់ខ្លួន ក៏ដូចជា​ក្រុមគ្រួសារ​កម្ពុជា​ទាំងមូល​”​។​
“​ក្រោយ​ដំណើរ​អស់​រយៈពេល ៦ ខែ​មក យើង​បាន​ស្វែង​រកឃើញ​អតិថិជន​ឈ្នះ​រង្វាន់​ធំ​ទីមួយ ដែល​គ្រោង​នឹង​យក​រង្វាន់​របស់គាត់​ម​ក​ពង្រីក​មុខរបរ និង​កែប្រែ​អនាគត​របស់គាត់​ឲ្យ​កាន់តែ​ប្រសើរឡើង​”​។​
​លោក វ៉ាន់​ហាច បន្ដថា ក្រោយពី​ការផ្សាយ​ផ្ទាល់​ការចាប់​ឆ្នោត​កាលពី​ថ្ងៃ ព្រហស្បត្ដិ៍ ទី ២៣ វិច្ឆិកា​កន្លងទៅនេះ យើង​បានធ្វើ​ការទាក់ទង​ភ្លាមៗ​ទៅកាន់​ភ្នាក់ងារ​លក់ ហើយ​គាត់​បាន​បន្ដ​ទូរស័ព្ទ​ទៅកាន់​អតិថិជន​មហាលាភ ដើម្បី​ជូនដំណឹង​ថា​អតិថិជន​ពិតជា​បានឈ្នះ​រង្វាន់​ធំ Jackpot​មែន​។​
“​ដំបូង​ឡើយ គាត់​មិន​ជឿថា​គាត់​ឈ្នះ​រង្វាន់​ធំ​នោះទេ គាត់​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​ម្ដង​ហើយ ម្ដងទៀត ទើប​ជឿថា​គាត់​ឈ្នះ​។ គាត់​សប្បាយ​ចិ​ត្ដ​រហូតដល់​ញ៉ាំ​មិនបាន ហើយ​គេង​មិន​លក់​ពេញ​មួយ​យប់​។ គាត់​ពិតជា​សប្បាយ​ចិ​ត្ដ​ខ្លាំង​មែនទែន​”​។​

​អ្នកស្រី សុ​ផា បាន​រៀបរាប់ថា​ ៖ “​ខ្ញុំ​មិនដែល​ចង់​ថា លេងឆ្នោត​មហាលាភ​ឡូតូ​ទេ ហើយ​តាមពិតទៅ​ខ្ញុំ​ក៏​មិនដែល​គិតថា​ចង់​ផ្សងសំណាង​អី​ដែរ​។ ខ្ញុំ​តែងតែ​ជឿថា បើ​យើង​ប្រឹង​ធ្វើការ​កាន់តែច្រើន នោះ​យើង​នឹង​ទទួលបាន​ផល​កាន់តែច្រើន​ដែរ​។ តែ​នៅ​យប់​ថ្ងៃ​ពុធ ទី​២២ វិច្ឆិកា ពេល​គេង​លក់​ខ្ញុំ​យល់សប្ដិ​ឃើញ​រឿង​ពិសេស​មួយ ខ្ញុំ​យល់សប្ដិ​ឃើញ​តៃកុង​ឡាន​តាក់ស៊ី​ម្នាក់​ឲ្យ​នាម​ប័​ណ្ឌ​មក​ខ្ញុំ​។ ខ្ញុំ​ភ្លេចរបស់​នៅលើ​ឡាន​នោះ ដូច្នេះ​ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅ​គាត់​។ ពេល​ភ្ញាក់ឡើង​ខ្ញុំ​ចាំ​លេខ​ទូរស័ព្ទ​ទាំងអស់ ហើយក៏​កត់​លេខ​នោះ​ទុក​”​។​

​អ្នកស្រី សុ​ផា បាន​យក​លេខ​ទូរស័ព្ទ​នោះមក​ចាក់​ឆ្នោត​មហាលាភ ហើយ​បង្វិល​ចុះឡើង​បានជា​លេខ ៤ ខ្សែ ហើយ​មាន​មួយ​ខ្សែ​ត្រូវ​នឹង​លេខ​រង្វាន់​ធំ Jackpot​។​ ដើម្បី​ជាការ​អបអរសាទរ​ស​ម្រា​ប់​ការ​ឈ្នះ​នេះ អ្នកស្រី សុ​ផា បានរៀបចំ​ពិធីជប់លៀង​តូច​មួយ​ជាមួយនឹង​ក្រុមការងារ មហាលាភ​ឡូតូ​។

“​អរគុណ​មហាលាភ ឡូតូ ដែល​ជួយ​ឲ្យ​ខ្ញុំ​អាច​ឈានដល់​ការបើក​អាជីវកម្ម​ក្នុង​ក្ដី​ស្រ​ម៉ៃ​របស់ខ្ញុំ​! អរគុណ​មហាលាភ​!”

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031