អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ​សែ​ល​កាត​ជុំរុញ​ឲ្យ​បណ្តា​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា​គាំទ្រ CSR Platform

​សែ​ល​កាត​ជុំរុញ​ឲ្យ​បណ្តា​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា​គាំទ្រ CSR Platform

​ភ្នំពេញ ថ្ងៃ 30 វិច្ឆិកា​- សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍ មាន​ម្ចាស់​ភាគហ៊ុន​១០០%​ជា​ខ្មែរ កំពុងតែ​ជុំរុញ​ឲ្យ​បណ្តា​ក្រុមហ៊ុន​នានា នៅ​កម្ពុជា ផ្តោត​សំខាន់​លើ បទដ្ឋាន​នៃ​ទំនួល​ខុសត្រូវ​អាជីវកម្ម ដែល​ហៅ​កាត់​ថា RBC ពីព្រោះ​វា​អាច​ផ្តល់​ផល​ជា​វិជ្ជមាន​ក្នុងការ​ផ្លាស់ប្តូរ សង្គម​ឲ្យ​ប្រសើរ​ជាង​មុន​។​

​សែ​ល​កាត ជា​សមាជិក​នៃ CSR Platform Cambodia ជា សមាគម​មួយ​ដែលមាន​ក្រុមហ៊ុន និង អង្គការ​ជាច្រើន ផ្តោតលើ​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចសង្គម​។​ សមាគម​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2015 ដែល​យកចិត្តទុកដាក់​លើ​ការផ្សព្វផ្សាយ​ពី​ការយល់ដឹង​ពី ទំនួល​ខុសត្រូវ​អាជីវកម្ម ទាំង​ក្នុង វិស័យ​ឯកជន និង​សា​ធារ​ណះ ដែល​សព្វថ្ងៃ​មាន​សមាជិក​ចំនួន 50 ក្រុមហ៊ុន​។​

​សមាគម​នេះ សង្ឃឹមថានឹង​អាច​បង្កើន​ការយល់ដឹង​ពី​ការអនុវត្តន៍ ទំនួល​ខុសត្រូវ​អាជីវកម្ម តាម​
​រយៈ​ការធ្វើ​សន្និសីទ ជា​សា​ធារ​ណះ លើកដំបូង​របស់ខ្លួន​ពី ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ទំនួល​ខុសត្រូវ​អាជីវកម្ម​។​
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត លោក Ian Watson បាន​លើកឡើងថា ការយកចិត្តទុកដាក់​លើ​ទំនួល​ខុសត្រូវ​អាជីវកម្ម ហាក់បីដូចជា​នៅមានកំរិត​នៅ​ប្រទេស​កម្ពុជា បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​ក្នុង​តំបន់​។ ទាំងនេះ គឺ​ត្រូវការ​ការចូលរួម​ពី​ក្រុមហ៊ុន​ជាច្រើន ក្នុងការ​បោះជំហាន​នៃ​ការបង្កើត​កម្មវិធី​ទំនួល​ខុសត្រូវ​អាជីវកម្ម​ផ្សេងៗ​ជាច្រើន​។​
​លោក​បាន​បន្តទៀតថា សព្វថ្ងៃនេះ​មាន​ក្រុមហ៊ុន​ជាច្រើន បាន​គាំទ្រ​សកម្មភាព សប្បុរសធម៌ និង​គម្រោង​សហគមន៍ ព្រមទាំង​ការជួយឧបត្ថម្ភ​កម្មវិធី​ជាច្រើន​ផងដែរ​។ ប៉ុន្តែ​យើង​ត្រូវ​បោះជំហាន​មួយកំរិត​ទៀត​ចំពោះ ទំនួល​ខុសត្រូវ​សង្គម​ដែល​ហៅថា CSR ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការវិនិយោគ​ដែល​អាច​វាស់វែង​បាន និង​មាន​ឥទ្ធិពល​ជា​និរន្តរភាព​ក្នុងសង្គម​។​

​សម្រាប់​សែ​ល​កាត យើង​ចង់​ឲ្យ​មានការ​យល់ដឹង​កាន់តែច្រើន​ពី​ទំនាក់ទំនង​ព័ត៌មាន​និង​បច្ចេកវិទ្យា ដែល​ហៅថា ICT​។​
​យើង​ផ្តល់​តម្លៃ​សមរម្យ​ក្នុងការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ពីព្រោះ​វា​អាច​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់ ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រទេស​របស់ យើង​តាមរយះ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​។​

​លោក Watson បាន​បន្ថែមទៀតថា ក្រុមហ៊ុន​នីមួយៗ​គួរតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួកគេ ដោយ​ផ្សារភ្ជាប់​ទៅ​និង​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដល់​ការអភិវឌ្ឍន៍​ប្រទេស​របស់​យើង​។​ CSR Platform អាច​ផ្សារភ្ជាប់​ក្រុមហ៊ុន និង​អង្គការ​នានា​ជាមួយនឹង​ការយល់ដឹង ព្រមទាំង​ការជួយ​ជុំរុញ​ការអនុវត្តន៍​ទំនួល​ខុសត្រូវ​សង្គម​។​

​សន្និសីទ​ប្រចាំឆ្នាំ​លើកទីមួយ​របស់ CSR Platform ធ្វើឡើង​នៅ​សណ្ឋាគារ Intercontinental ថ្ងៃ 30 វិច្ឆិកា ចាប់ពី​ម៉ោង 8 ព្រឹក ដល់​ម៉ោង 5 ល្ងាច​។​

អ្នក​អាចធ្វើ​ការចុះឈ្មោះ​តាមរយះ secretariat@csrcambodia.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031