អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > គូ​ស្វាមីភរិយា​ថ្មី​ ​ទទួល​បាន​រង្វាន់​ផ្តាច់ព្រ័ត្រពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​​

គូ​ស្វាមីភរិយា​ថ្មី​ ​ទទួល​បាន​រង្វាន់​ផ្តាច់ព្រ័ត្រពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​​

​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ ៤ ខែធ្នូ ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ គូ​ស្វាមីភរិយា​ថ្មី​ដែល​បានឈ្នះ​រង្វាន់​ចំនួន ១០ គូ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។​

​ការប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ រួមមាន​រង្វាន់​ធំ រថយន្ត​ស៊េរី​ទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏​ថ្មី​សន្លាង​ចំនួន​១ រង្វាន់​ទូរ​សព្ទ័ iPhone7 ចំនួន​២​រង្វាន់ ទូរទស្សន៍ Smart TV ចំនួន​២​រង្វាន់ និង​ទូរ​ទឹកកក ចំនួន​៥​រង្វាន់ ដែល​បានធ្វើ​ការចាប់​រង្វាន់​ទាំងនេះ​នៅ​ស្ថានីយទូរទស្សន៍ PNN កាលពី​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ កន្លងមកនេះ​។

 

​លោក ឈឹម រិទ្ធី និង​អ្នកស្រី អ៊ុន ណៃ ដែល​គូ​ស្វាមីភរិយា​មហា​សំណាង ដែល​បានឈ្នះ​រង្វាន់​ធំ​រថយន្ត​ស៊េរី​ទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏​ថ្មី​សន្លាង​មួយគ្រឿង​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​មានប្រសាសន៍ថា ពួកគាត់​ទាំងពីរ​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​នៅពេល​ដឹងថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ ហើយ​ពួកគាត់​បាន​បញ្ជាក់ថា ស្រា​បៀរ ថៃ​ហ្គ័​រ ពិតជា​បានប្រគល់​រង្វាន់​ជូន​ពួកគេ និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ពិតប្រាកដ​មែន​។

​គួរ​រម្លឹក​ផងដែរ​ថា ស្រា​បៀរ​ថៃ​ហ្គ័​រ គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង​៧០ ប្រទេស​ដែល​កំពុង​ទទួល បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក​ហើយ​ជាពិសេស Tiger ជា​ស្រា​បៀរ​ដែល​សក្តិសម បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​។​

​សម្រាប់​ឆ្នាំ ២០១៧-២០១៨ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​លោកអ្នក​នឹង​ទទួល​បានការ ផ្ដល់ជូន​រង្វាន់​ភ្លាមៗ​ជាច្រើន​ដូចជា សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច ដ៏​ស្រស់ស្អាត អាវ​រងា​គូ​សេ្ន​ហ៍ កាបូប​ធ្វើដំណើរ និង​សន្លឹកឆ្នោត​ផ្សងសំណាង ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​។​
​ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ Tiger និង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួមជាមួយ​ទឹកប្រាក់​១,៥០០​ដុល្លារ ចំនួន​១៥ រង្វាន់​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ​២០១៨​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖ 011 222 400 ឬ​011 333 500៕
​ពិសា​ដោយ​ការទទួលខុសត្រូវ​។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031