អត្ថបទថ្មីបំផុត
ទំព័រដើម > PR > កុំភ្លេចទៅចូលរួម ពិព័រណ៍សិល្បះ និង សិប្បកម្មកម្ពុជានៅ AEON ៦ ដល់ ៨មេសា

កុំភ្លេចទៅចូលរួម ពិព័រណ៍សិល្បះ និង សិប្បកម្មកម្ពុជានៅ AEON ៦ ដល់ ៨មេសា

ក្នុងខែមេសាខាងមុខនេះ នៅផ្សារទំនើប AEON នឹងមានការៀបចំកម្មវីធីពិព័រណ៍​ សិល្បះ និង សិប្បកម្មកម្ពុជាប្រចាំឆ្នាំជាលើកទី២។ ពិព័រណ៍សិល្ប:សិប្បកម្មគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកសាងវេទិកាបង្ហាញផលិតផលក្នុងស្រុកដល់អ្នកទិញលក់រាយនិងលក់ដុំ។ ​
ពិព័រណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា នៅ ចាប់ពីវេលាម៉ោង ១០ព្រឹក រហូតដល់ ៩យប់ នៅ Lively Plaza ជាន់ផ្ទាល់ដីនៃផ្សារទំនើប អ៊ីអ៊នម៊ល រាជធានីភ្នំពេញ។

ពិព័រណ៍សិល្បៈ និងសិប្បកម្ម ប្រចាំឆ្នាំ ២០១៨ (Art and Crafts fair 2018) នឹងមានការតាំងបង្ហាញនូវផលិតផលជាច្រើនមុខដែលជាស្នាដៃរបស់ខ្មែរដូចជា៖ សាប៊ូកក់សក់ធម្មជាតិ ក្រម៉ាសូត្រ សាប៊ូដុំធ្វើពីធម្មជាតិ គ្រឿងលាបមុខ គ្រឿងអលង្ការ ផលិតផលធ្វើដោយដៃ កាបូប កាតាប គំនូរ រូបចម្លាក់ វត្ថុអនុស្សាវរីយ៍ អាវយឺត ស្បែកជើងតែធម្មជាតិ និងផលិតផលទាក់ទងនឹងសិប្បកម្មខ្មែរជាច្រើនប្រភេទទៀត។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាដោយសេរី និង ទិញផលិតផលជាច្រើនមុខដែលជាស្នាដៃខ្មែរក្នុងកំឡុងពេលបីថ្ងៃនោះ។ជួបគ្នាក្នុងកម្មវិធីនេះទាំងអស់គ្នា!!

ព័ត៌មានបន្ថែម៖ 011 469 959/ 069 300 914, 015 526 438/085 526 438 ឬ អ៊ីម៊ែល 360ads.events@gmail.com ឬទំព័រហ្វេសប៊ុក ArtandCraftCambodia៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031