អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ការវិនិយោ​គ​លើ​ 4G របស់សែលកាត បានរួមចំណែកដល់កំណើននៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិត តាមទូរស័ព្ទនៅ កម្ពុជា

ការវិនិយោ​គ​លើ​ 4G របស់សែលកាត បានរួមចំណែកដល់កំណើននៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិត តាមទូរស័ព្ទនៅ កម្ពុជា

ការពង្រីកបណ្តាញសេវាយ៉ាងឆាប់រហ័សរបស់សែលកាត លើសេវា 4G នៅប្រទេសកម្ពុជានៅឆ្នាំ 2017 គឺ ជាកត្តាដ៏សំខាន់ដែលជុំរុញឲ្យមានកំណើននៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ និង កំណើន GDP កាលពីឆ្នាំមុន។

របាយការណ៍ថ្មីមួយដែលនិយាយអំពី “ តួនាទី ក្រុមហ៊ុនទូរទមនាគមន៍ ក្នុងការផ្លាស់ប្តូរកម្ពុជា” ដែលបានចេញផ្សាយដោយ Business2Business Cambodia (B2B) បានបញ្ជាក់ថា កាលពីឆ្នាំ 2017 ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទមានកំណើន 17% ដែលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង 610 លានដុល្លារ។

យោងតាមទន្និន័យរបាយការណ៍នេះ ក៏បានបង្ហាញទៀតថា កំណើន 10% នៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ បានធ្វើឲ្យមានកំណើន GDP សរុបប្រមាណជាង 0.6 – 2.8% ផងដែរ។

ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទរបស់អតិថិជននៅតាមបណ្តាខេត្តនានានៅក្នុងប្រទេស កម្ពុជា មានកំណើន 28.2% ស្របពេលដែលក្រុមហ៊ុនសែលកាត បានចាប់ផ្តើមតំឡើងអង់តែន 4G ចំនួន 3000ថ្មី បន្ថែមនៅទូទាំងប្រទេស។

លោក អៀនវ៉ាតសុន បានលើកឡើងថា “ យុទ្ធសាស្ត្ររបស់យើងគឺដើម្បីផ្តល់ការប្រើប្រាស់ទន្និន័យអ៊ីន ធើណិតលើទូរស័ព្ទបានយ៉ាងងាយស្រួលសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ពេលដែលយើងបាន ចាប់ផ្តើម តំឡើងសេវា 4G កាលពីខែមករា ឆ្នាំ 2017។” គោលបំណងរបស់យើង គឺធានាឲ្យបានថា មានសេវាគ្រប់ដណ្តប់ ហើយយើងផ្តល់នូវ អត្រាតម្លៃសមរម្យ ដែលអាចឲ្យអតិថិជនទទួលបានបទពិសោធន៍ល្អ ក្នុងការប្រើអ៊ីនធើណិតលើទូរស័ព្ទ។

យើងបានសង្កេតឃើញថា ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទមានការកើនឡើង 400% នៅលើបណ្តាញសេវារបស់យើង ចាប់តាំងពីយើងបានឈ្នះពានរង្វាន់ផ្នែកបណ្តាញសេវាផ្ទួនៗគ្នាពី ស្ថាប័នពិភពលោកដូចជា IDG ASEAN Ookla និង OpenSignal។

ឥឡូវនេះ យើងមានបណ្តាញសេវាធំជាងគេ លឿនជាងគេ និងជាទុកចិត្តបំផុត នៅប្រទេសកម្ពុជា ជាមួយការផ្តល់ជូននូវអត្រាតម្លៃសមរម្យបំផុត។
លោក វ៉ាត់សុន បានបន្តទៀតថា របាយការណ៍ B2B នេះក៏បានបង្ហាញផងដែរថា សែលកាតមានភាព ឈានមុខលើសន្ទស្សន៍តម្លៃប្រើប្រាស់ ដែលបែងចែកជាប្រាំបីផ្នែក កំណត់ពីសេវាល្អឥតខ្ចោះសម្រាប់ អតិថិជន។

សែលកាតក៏មានភាពឈានមុខ ប្រាំពីរក្នុងចំណោមផ្នែកទាំងប្រាំបី ដែលបានបញ្ជាក់ថាយើងបានផ្តល់នូវទន្និន័យអ៊ីនធើណិតជាមួយតម្លៃល្អបំផុត គុណភាពសម្លេង និងការផ្ញើសារ ព្រមទាំងអត្រាតម្លៃច្បាស់លាស់ និងអាចភ្ជាប់ឡើងវិញបានយ៉ាងងាយស្រួល។
លោកក៏បានគូសបញ្ជាក់ផ្នែកសំខាន់មួយនៃរបាយការណ៍ (ទំព័រទី 7)

ទាំងនេះ បង្កើតឱ្យមានចម្ងល់ថា តើមានអ្វីដែលបានធ្វើអោយមានការកើនឡើងខ្សែក្រាប រហូតទៅដល់ 36% ភ្លាមៗនៅឆ្នាំ 2017 ឬជិត1/4 នៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ។ ”

លោកបានលើកឡើងថា សែលកាត បានឈានមុខគេលើទីផ្សារ ក្នុងការផ្តល់នូវទន្និន័យអ៊ីនធើណិត ដែលមានតម្លៃសមរម្យ ដែលយើងបានចាប់ផ្តើមដំណើរការ សេវាដូរលុយអស្ចារ្យ $1=$100 កាលពីខែមករាឆ្នាំ 2017 និងសេវា BIG LOVE $1 = $500 កាលពីខែកុម្ភះ។

កាលពិតទៅ សែលកាតគឺជាអ្នកឲ្យធ្វើអតិថិជនដែលរស់នៅតាមតំបន់ជនបទអាចប្រើសេវា 4G ដែលពួកគេមិនធ្លាប់ប្រើពីមុនមក។
របាយការណ៍ចេញដោយ B2B បានបង្ហាញថាយុទ្ធសាស្ត្ររបស់យើងដើម្បីផ្តល់នូវអត្រាតម្លៃសមរម្យ និង សេវាគ្រប់ដណ្តប់ គឺបានរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយះការវិនិយោគលើបណ្តាញសេវារបស់យើង៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031