អត្ថបទថ្មីបំផុត
ទំព័រដើម > PR > កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

 នាព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ហៅកាត់ថា វិទ្យាស្ថានជាតិ NIPTICT ) បានចុះហត្ថលេខាជាមួយស្ថានទូតបារាំងប្រចាំ នៅកម្ពុជាលើកិច្ចព្រមព្រៀងសហហិរញ្ញប្បទានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាដើម្បីសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផ្នែកទូរគមនាគមន៍ និង ICTនៅសកលវិទ្យាល័យប្រទេសបារាំង។ ពិធីចុះហត្ថលេខានេះត្រូវបានចូលរួមជាសាក្ខីភាពដោយឯកឧត្តមត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ Eva Nguyen Binh នាទីស្តីការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។

ជារៀងរាល់ឆ្នាំស្ថានទូតបារាំងប្រចាំនៅកម្ពុជាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅថ្នាក់អនុបណ្ឌិតឬថ្នាក់បណ្ឌិតនៅក្នុងប្រទេសបារាំងលើជំនាញដែលទាក់ទងទៅនឹងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ច្បាប់ សេដ្ឋកិច្ច និងការគ្រប់គ្រងសាធារណៈ ភាសា វិជ្ជាជីវៈសារព័ត៌មាន ទេសចរណ៍ បេតិកភណ្ឌ វប្បធម៌ និងសិល្បះ ។ល។

កិច្ចព្រមព្រៀងសហហិរញ្ញប្បទានថ្មីនេះ ផ្តល់នូវគុណប្រយោជន៍សំខាន់បីយ៉ាងគឺ៖ ទីមួយផ្តល់បន្ថែមនូវចំនួនអាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាផ្នែកបច្ចេកវិទ្យា, ទីពីរគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សតាមរយះការលើកកម្ពស់ STEM (Science, Technology, Engineering, and Mathematics) ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានលឿនរហ័សស្របតាមនិន្នាការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់, នឹងទីបីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជាលើវិស័យអប់រំ និងឧត្តមសិក្សា។ សូមបញ្ជាក់ថាកិច្ចព្រមព្រៀងនេះត្រូវបានប្រើប្រាស់ថវិការមួយផ្នែកពីរដ្ឋាភិបាលបារាំង និងមួយផ្នែកទៀតពីមូលនិធិការកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ (មូលនិធិ CBRD) វិស័យទូរគមនាគមន៍ និង ICT របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

មូលនិធិ CBRD ត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌច្បាប់ទូរគមនាគមន៍ ដែលត្រូវបានឡាយព្រហស្តលេខាដោយព្រះមហាក្សត្រដែលបានដាក់អោយប្រើប្រាស់ជាផ្លូវការនាចុងឆ្នាំ២០១៦។ ច្បាប់ទូរគមនាគមន៍បានតម្រូវអោយក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់នៅកម្ពុជាចូលរួមថវិការស្មើនឹង១%នៃចំណូលដុលរបស់ខ្លួនដើម្បីទ្រទ្រង់ដល់មូលនិធិនេះ។យន្តការសម្រាប់គ្រប់គ្រងមូលនិធិនេះត្រូវបានកំណត់ឡើងដោយអនុក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយប្រមុខរាជ រដ្ឋាភិបាលកាលពីខែសីហាឆ្នាំ២០១៧កន្លងទៅ។ មូលនិធិនេះត្រូវបានប្រើ ដើម្បីគាំទ្រដល់ចង្កោមសកម្មភាពអទិភាពចំនួន ៣ គឺ៖ ១)ពង្រឹង និងពង្រីកធនធានមនុស្សផ្នែកទូរគមនាគមន៍ និងICT, ២)ជម្រុញការផ្តួចផ្តើមសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកទូរគមនាគមន៍ និងICT, ៣)ធ្វើអោយកាន់តែប្រសើរឡើងនូវប្រព័ន្ធអេកូឡូហ្ស៊ីនៃអាជីវកម្មបង្កើតថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា។

វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកទេសទូរគមនាគមន៌ និងបច្ចេកវិទ្យាព័ត៌មានតែមួយគត់នៅ កម្ពុជាដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ NIPTICT ផ្តល់ការបណ្ដោះបណ្តាលថ្នាក់បរិញ្ញាបត្រ e-Commerce, Telecoms និង Computer Science ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industry 4.0)។ NIPTICT ក៏ជាគ្រឹះស្ថានស្រាវជ្រាវ និងលើកកម្ពស់គំនិតច្នៃប្រឌិត និងភាពជាសហគ្រិនក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងICT ផងដែរ។

ជាការកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងខាងលើគឺកើតចេញពីការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិ NIPTICT ចំនួនពីររូបដែលជាសមាជិកនៃបណ្តាញអតីតនិស្សិតអាហារូបករណ៍បារាំងគឺបណ្ឌិត សេង សុភាព និងបណ្ឌិត សំ សិទ្ធិសេរី ដែលបច្ចុប្បន្នជាប្រធាន និងអនុប្រធានវិទ្យាស្ថានជាតិ NIPTICT៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031