អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

សន្សំសំចៃអគ្គីសនី
ម៉ាស៊ីនបោក Smart Inverter របស់ក្រុមហ៊ុន LG ដំណើរដោយម៉ាស៊ីនដ៏ឈ្លាសវៃ Smart Inverter ដែលផ្តល់នូវការសន្សំសំចៃអគ្គីសនីខ្ពស់។ Inverter គឺជាបច្ចេកវិទ្យាសន្សំសំចៃថាមពលដែលជួយបំបាត់ការខ្ជះខ្ជាយថាមពល និងគ្រប់គ្រងថាមពលប្រកបដោយប្រសិទិ្ធភាព ដែលសន្សំសំចៃភ្លើងបានរហូតដល់ 36% និងបានធ្វើតេស្តដោយ VDE Testing & Certification Institute។

អ្វីដែលគួរអោយកត់សំគាល់គឺម៉ាស៊ីនបោកវាឈប់ដំណើរការដោយខ្លួនឯងបន្ទាប់ពីវាបានបញ្ចប់ការបោកគក់ដើម្បីសន្សំសំចៃភ្លើង។
ហើយវាក៏មានចលនាបង្វិលបួនប្រភេទខុសគ្នាផងដែរ។ ប្រសិនបើអាកាសធាតុក្តៅយើងអាចធ្វើអោយចលនាបង្វិលលឿនសន្សំពេលវេលានិងអគ្គីសនីហើយការបោកគក់របស់យើងវានឹងស្ងួតលឿន។

លើសពីនេះទៅទៀតវាក៏មានជម្រើសចលនាបង្វិលមធ្យមនិងខ្លាំងក៏ដូចជា “ខ្យល់ស្ងួត” ។ ខ្យល់ស្ងួតនេះគឺសម្រាប់ពេលដែលមានភ្លៀងធ្លាក់ដែលអាចអោយយើងហាលខោអាវរបស់យើងនៅខាងក្នុងផ្ទះហើយវានៅតែស្ងួតព្រោះវាស្ទើរតែស្ងួតទៅហើយ!

ការបោកគក់កាន់តែប្រសើរឡើង
ម៉ាស៊ីនបោកនេះវាមានមុខងារ Smart Motion ដែលមានចលនាបីផ្សេងគ្នាដូចជា (រំញ័រ វិលជុំ ហើយនិង យោលទៅមក) ដូចច្នេះការបោកគក់សំលៀកបំពាក់របស់យើងកាន់តែប្រសើរឡើង។

រីឯមុខងារ Turbo DrumTm វិញសម្លៀកបំពាក់និងទទួលបានការលាងសំអាតដ៏អស្ចារ្យមួយដែលកំចាត់ ស្នាមប្រឡាក់ និងធូលីកខ្វក់ ដោយសារតែការបាញ់ទឹកដ៏ខ្លាំងនៃធុងបង្វិលដែលបាញ់ពីទិសផ្សេងគ្នា។

សម្លៀកបំពាក់របស់យើងដែលចេញពីម៉ាស៊ីនបោកមកវាកាន់តែស្អាតខណៈពេលដែលដំណើរការលាងសម្អាតថ្នមៗលើសម្លៀកបំពាក់របស់យើង។

សន្សំសំចៃទឹក
ការសន្សំសំចៃទឹកពិតជាមានសារះសំខាន់មែនទែនសំរាប់បច្ចុប្បន្ននេះហើយម៉ាស៊ីនបោកគក់នេះវិញ ប្រើប្រាស់បរិមាណទឹកដែលវាត្រូវការទៅតាមបរិមាណខោអាវដែលយើងផ្ទុកក្នុងម៉ាស៊ីនតែប៉ុណ្ណោះ។

សំលេងស្ងាត់ល្អនិងប្រើបានយូរ
ស្ទើរមិនគួរអោយជឿថាម៉ាស៊ីនបោកនេះវាដំណើរការក្នុងសំលេងស្ងាត់ល្អយ៉ាងនេះទេ ។ ម៉ូទ័រ Smart Inverter រក្សារកម្រិតសំលេងស្ងាត់ល្អត្រឹមតែ 45db តែប៉ុណ្ណោះហើយវាក៏ធ្វើអោយប្រាកដដែរថា វាមានរំញ័រតិចបំផុត។

ម៉ាស៊ីនបោកគក់គឺប្រឆំាងនឹងឆាំងការសឹករិចរឹលជាមួយសារធាតុ BMC* ដែលការពារម៉ាស៊ីនពីធូលីសំណើមនិងសត្វល្អិតផ្សេងៗ។ ហើយវាក៏មានការធានារយះពេល 10 ឆ្នាំទៅលើម៉ូទ័រផងដែរ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្តចរិកអ្នកចាស់ទុំ !

វិធី​​​រក​លុយ​ដោយ​មិន​បាច់​ទៅ​ធ្វើ​ការ​ឲ្យ​គេ​ក៏​បាន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31