អត្ថបទថ្មីបំផុត
ទំព័រដើម > PR > Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ក្រុមហ៊ុន BookMebus បានឈ្នះពាន់រង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ (Travel & Lifestyle)

Tech Startups របស់​កម្ពុជា​ចំនួន ១៣ ​បាន​ចូលរួមតាំង​ពិព័រណ៍ និង​បង្ហាញ​អាជីវកម្ម​របស់​ខ្លួន​ ក្នុងកម្មវិធី Echelon Asia Summit 2018 ដែលរៀបចំដោយក្រុមហ៊ុន E27 នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ ក្នុង​ចំណោម​ Startups ទាំង ១៣ ​BookMebus បានឈ្នះពាន់រង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ (Travel & Lifestyle)។

នេះ​ជាលើកទីមួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា​ បានដឹកនាំ Tech Startups ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនៅតំបន់អាស៊ី។

Tech Startups ចំនួន១៣ ពីកម្ពុជា​ក្នុង​ចំណោម Tech Startups សរុប ​ចំនួន ១៥០ ចូលរួមបង្ហាញផលិតផលនិងសេវារបស់ខ្លួន ក្នុងនេះផងដែរមាន​ ១. Soyo​ Entertainment ២. Last2Ticket ៣. Osja Studio ៤. DirectPlay ៥. Morakot Technology ៦. Joonaak ៧. Khmer24 ៨. Nham24  ៩. Bong Pheak ១០. Spare Asia ១១. BookMebus ១២. Demine Robotics និង១៣. Cambo Tickets ។ ​

BookMebus បានឈ្នះពាន់រង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ (Travel & Lifestyle)។ កម្ពុជាមានមោទនភាពក្នុងការដឹកនាំ​ Tech Startups របស់ កម្ពុជា លើកទី១ ចូលរួមប្រកួតប្រជែងជាមួយ Tech Startups​ ចំនួន ១០០​ នៅអាស៊ី និងបានឈ្នះពានរង្វាន់នេះ។​

ក្នុងកម្មវិធីនេះ ក្រុមហ៊ុន E27 បានរៀបចំវេទិការដ្ឋាភិបាល (Government Forum) និងពិព័ណ៌ Tech Startup។ វេទិការដ្ឋាភិបាលលើកទីមួយនេះ មានការចូលរួមពីតំណាងប្រទេសមួយចំនួនដូចជា សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី កាហ្សាស្ថាន ហ្វីលីពីន វៀតណាម ថៃ និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការប្រមូលទិន្នន័យអំពីTech Startup ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗអាចស្វែងរកTech Startup ទាំងនោះដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគាំទ្រដល់ការវិនិយោគនិងផ្សព្វផ្សាយ។

ក្នុងកិច្ចវេទិកានេះ ប្រទេសនីមួយៗក៏បានបង្ហាញអំពីគំនិតផ្តួចផ្ដើមនានា, ដំណើរការរៀបចំ Tech Startup Ecosystem និងគោលនយោបាយគាំទ្រដល់ Tech Startups ផងដែរ។ នៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ Startups កម្ពុជាត្រូវបានស្វាគមន៍ឱ្យធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Facebook, ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Salesforce ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការបង្កើនសក្កានុពល Startups តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងតាមរយៈការប្រើប្រាស់សេវារបស់ក្រុមហ៊ុនពួកគេផងដែរ។

គូស​បញ្ជាក់​ផង​ដែរ​ថា​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រើប្រាស់មូលនិធិស.អ (CBRD Fund) ដែលជាចំណែកវិភាគទានរបស់ក្រុមហ៊ុន Smart Axiata ដើម្បីដឹកនាំ Tech Startups របស់កម្ពុជា ចូលរួមការប្រកួតប្រជែង។  Echelon Asia Summit 2018 គឺជាវេទិកាដែលរៀបចំឡើងដើម្បីជួយជំរុញនិងអភិវឌ្ឍ Tech Startups  តាមរយៈការប្រមូលផ្តុំអ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ អ្នករៀបចំគោលនយោបាយ អតិថិជន និងបុគ្គលពាក់ព័ន្ធនឹង Tech Startup ecosystem។

ឆ្នាំ​នេះមានអ្នកចូលរួមប្រមាណ ៥០០០ (ប្រាំពាន់) នាក់ មកពីប្រទេសចំនួនជាង៣០ ទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិនិយោគ ដៃគូសហការ Tech Startups អ្នកសារពត៌មាន វាគ្មិន និងបុគ្គលពាក់ព័ន្ធផ្សេងទៀត៕ ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031