អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ផ្ទះ ​ត្រូវ​គិត​ដល់​ចំណុច​ទាំង​៨​នេះ​សិន ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ថ្ងៃ​ក្រោយ​​​

​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ផ្ទះ ​ត្រូវ​គិត​ដល់​ចំណុច​ទាំង​៨​នេះ​សិន ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ថ្ងៃ​ក្រោយ​​​

ប្រ​ភព៖​​ pixabay.com

វា​អាច​​មាន​ភាព​ស្មុគស្មាញ​ជា​ច្រើន​ក្នុង​ការ​ស្វែង​រក​ផ្ទះ​ថ្មី​​។ ​អ្នក​អាច​​រក​ផ្ទះ​មួយ​សាក​សម​នឹង​គ្រួសារ​មែន ​តែ​តម្លៃ​ក៏​ដូច​ជា​ទីតាំង​ក៏​នៅ​តែ​ជា​បញ្ហា​ផង​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​ ដើម្បី​បញ្ចៀស​ភាព​លំបាក​នានា​អ្នក​គួរ​អនុវត្ត​​តាម​ខាង​ក្រោម​នេះ៖

១) រៀបចំ​ថវិកា​៖​ អ្នក​ត្រូវ​កំណត់​ថា​តើ​ផ្ទះ​ណា​ដែល​អ្នក​សាក​សម​នឹង​អ្នក? រៀប​ចំ​ថវិកា​សម្រាប់​ត្រៀម​ជា​រៀង​រាល់​​ខែ ​ព្រោះ​ថា​អ្នក​មិន​អាច​យក​លុយ​ទាំង​ដុល​ទៅ​ទិញ​​វា​បាន​ទេ  ពោលគឺជម្រើសដ៏ល្អ ជា​ការបោះរំលោះ។ ត្រូវ​កំណត់​ថា​ លុយ​ដែល​ត្រូវ​បង់រំលោះ​​រៀង​រាល់​ខែ​គឺ​មិន​អាច​លើស​ពី​៣៦​ភាគរយ​​នៃ​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​អ្នក​ទេ។

២) រៀប​ចំ​ប្រាក់​សុទ្ធ​៖ អ្នក​ត្រូវ​ការ​យក​ទឹក​ប្រាក់​សុទ្ធ​ដើម្បី​​បន្ថយ​ចំនួន​​បំណុល​របស់​អ្នក។ អ្នក​ខ្ចី​ប្រាក់​ភាគ​ច្រើន​ចង់​បាន​​ Down Payment​ព្រោះ​ថា ​ប្រសិន​បើ​អ្នក​អាច​បន្ថយ​ចំនួន​បំណុល​នោះ​អ្នក​អាច​​នឹង​​​យល់​ស្រប​អោយ​ខ្ចី​ប្រាក់​ធំ​ៗ​ជា​បន្ត​​បន្ទាប់​ទៀត។

៣) ស្វែង​រក​ភ្នាក់ងារ៖ អ្នក​លក់​ផ្ទះ​ភាគ​ច្រើន​បង្ហាញ​ផ្ទះ​របស់​ពួក​គេ​តាម​ភ្នាក់ងារ​លក់​ទាំង​នោះ។​​ តែ​ក្នុង​នាម​ជា​អ្នក​ទិញ​ផ្ទះ​អ្នក​ត្រូវ​ជួល​ភ្នាក់ងារ​ម្នាក់​​ដែល​មាន​មុខងារ​សម្រាប់​ដើរ​ទិញ​ផ្ទះ។ ហើយ​អ្នក​អាច​ផ្ដល់​ជា​ថវិកា​មួយ​ចំនួន​ទៅ​តាម​ម៉ោង​​ដែល​អ្នក​បាន​ចរចា​​​​​​​​​​​គ្នា​។

៤) ស្វែង​រក​ផ្ទះ​ដែល​អ្នក​ពេញ​ចិត្ត៖ ពេល​នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​ជ្រើស​រើស​ផ្ទះ​មួយ​ណា​ដែល​មាន​​ទីតាំង​ល្អ​ ហើយ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ប្រកប​របរ​នាៗ។

៥) ពិភាក្សា​តម្លៃ​ជាមួយ​ម្ចាស់​ផ្ទះ​៖ នៅ​ពេល​អ្នក​ស្វែង​រក​ផ្ទះ​ដែល​ត្រូវ​ចិត្ត​ហើយ​អ្នក​ត្រូវ​រួសរាន់ ​ត​ថ្លៃ​ជាមួយ​ម្ចាស់​ផ្ទះ​នោះ។ អ្នក​អាច​ពិភាក្សា​តម្លៃ​ជាមួយ​ម្ចាស់​ផ្ទះ​បាន ហើយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ព្រមព្រៀង​ទាំង​អស់​គ្នា​ពី​តម្លៃ​ដែល​បាន​ដាក់​នោះ។​

៦) ចុះ​កិច្ចសន្យា៖ អ្នក​ត្រូវ​ចុះ​កិច្ចសន្យា​អោយ​បាន​ត្រឹម​ត្រូវ​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ចាស់។ ត្រូវ​ប្រាកដ​ថា​អ្វី​ៗ​ គឺ​អ្នក​បាន​ធ្វើ​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​និង​ស្រប​ច្បាប់​ជា​ទី​បំផុត។

៧) អះ​អាង​ពី​ប្រាក់​កម្ចី​របស់​អ្នក៖ ​ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ការ​អះ​អាង​ច្បាស់​ពី​ប្រាក់​កម្ចី​របស់​អ្នក​ជាមួយ​នឹង​ម្ចាស់​ប្រាក់​កម្ចី​នោះ​ទេ​ ​អ្នក​ត្រូវ​ជួប​គ្នា​អោយ​បាន​ឆាប់​ដើម្បី​សម្រេច​ម្ដង​ទៀត​ថា​​​អ្នក​សង​ប្រាក់​ទាំង​នោះ​ដោយ​វិធី​ណា។

៨) ត្រូវ​ចេះ​ត្រួត​ពិនិត្យ​ផ្ទះ​៖ វា​អាច​ជា​រឿង​ល្អ​ប្រសិន​បើ​អ្នក​​ជួល​មនុស្ស​អោយ​ពិនិត្យ​ថា​តើ​ផ្ទះ​នេះ​មាន​ការ​ខ្វះ​ខាត​អ្វី​ខ្លះ? ដើម្បី​កុំ​អោយ​ខាត​ពេលវេលា​​​និង​លុយ​កាក់​របស់​អ្នក​កាន់​តែ​ច្រើន​អ្នក​គួរ​ពិនិត្យ​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ​រួច​ផ្ដល់​ដំណឹង​ទៅ​ម្ចាស់​ផ្ទះ​ដើម្បី​ជួសជុល​បន្ថែម​៕

ប្រែ​សម្រួល៖ ព្រំ​​​​ សុវណ្ណកណ្ណិកា
ប្រភព៖ money.cnn.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031