អត្ថបទថ្មីបំផុត
Home > អចលនទ្រព្យ > ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅ​កម្ពុជា​ដែល​លោក​អ្នក​គួរ​ដឹង

ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅ​កម្ពុជា​ដែល​លោក​អ្នក​គួរ​ដឹង

ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅ​កម្ពុជា​ដែល​លោក​អ្នក​គួរ​ដឹង

ថ្វីបើច្បាប់ពីឆ្នាំ ២០១១ ដែលលើកឡើងថាជនបរទេសអាចត្រឹមតែទិញ ឫជួល អចលនទ្រព្យខាងលើជាន់ផ្ទាល់ដី និងបានត្រឹមតែ ៧០% នៃអចលនទ្រព្យប៉ុណ្ណោះ មានជនបរទេសជាច្រើន និងវិនិយោគិននៅតែអាចទិញដីមានប្លងទន់នៅតាមស្រុកផ្សេងៗក្នុងឆ្នាំកន្លងមក។

ប៉ុន្តែជាលទ្ធផលក្រសួងដែនរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) ចេញសេចក្តីសម្រចថ្មី ដើម្បីដាក់ឲ្យអនុម័តលើច្បាប់កាន់កាប់លើប្លង់ទន់រយៈពេលវែង គ្រប់ស្រុក/ខ័ណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតចេញប្លង់ឲ្យទៅឈ្មោះជនបរទេសនោះទេ។

អ្វីទៅជាប្លងទន់?

ប្លង់ទន់ជាប្រភេទប្លង់ដីរបស់កម្ពុជាដែលទទួលស្គាល់ត្រឹមរដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ ប្លង់ទន់ត្រូវបាន ផ្តល់ដោយឃុំ/សង្កាត់មូលដ្ឋាន ឬការិយាល័យស្រុក និងមិនបានចុះបញ្ជីនៅថ្នាក់ជាតិ ប៉ុន្តែនៅតែចាត់ ទុកជាប័ណ្ឌកម្មសិទ្ធិមួយដែរ។

ប្រៀបធៀបទៅប្លង់រឹងវិញ គឺត្រូវបានចុះបញ្ជីនៅថ្នាក់ជាតិ។ នៅកម្ពុជា ភាគច្រើនច្រើននៃការផ្ទេរអចលនទ្រព្យនៅតែមានការប្រើប្រាស់ប្លង់ទន់ ដោយសារមានភាពងាយស្រួលគេចមិនបង់ពន្ធក្នុងការផ្ទេរសិទ្ធិកាន់កាប់។ ធៀបទៅនឹងប្លង់រឹងវិញ ត្រូវបង់សេវាប្រមាណជា ៤%នៃតម្លៃអចលនទ្រព្យដើម្បីផ្ទេរសិទ្ធិម្ចាស់កាន់កាន់។ ទោះបីជាយ៉ាងណា នៅក្នុងក្របខ័ណ្ឌច្បាប់ ប្លង់ ទន់គឺមិនស្របច្បាប់ឡើយសម្រាប់ជនបរទេស។

មិនមានប្លងទន់សម្រាប់ជនបរទេសនោះទេ ៖

រហូតមកដល់ពេលនេះក្រសួងដែនរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើមិនដឹងមិនឮចំពោះខ័ណ្ឌ និងសង្កាត់មួយចំនួនក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលចេញប្លង់ទន់ទៅឲ្យជនបរទេស។ទោះបីជាយ៉ាងណា នៅក្នុងការប្រកាសថ្មីមួយ គំរូពីមុននេះត្រូវបានបញ្ឈប់ទាំង ស្រុងនៅរាជធានីភ្នំពេញ។

ធ្វើម្ចាស់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង៖

ទោះជាដូច្នេះក្តី នៅតែមានវិធីក្នុងកាន់កាប់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង។

អ្វីទៅជាភាគគីតំណាង?

ជាធម្មតា វិធីនេះអនុញ្ញាតឲ្យវិនិយោគិនបរទេសចុះហត្ថលេខាព្រមព្រៀងក្នុងភាពជាដៃគូរជាមួយនឹងម្ចាស់ដី។ ដីនឹងត្រូវដាក់ជាអ៊ីប៉ូតែក( ដាក់បញ្ចាំបំណុល) និងបន្ទាប់មកជួលទៅឲ្យ វិនិយោគិនបរទេស។ នេះជាវិធីដែលចំណាយតិច “ក្នុងការកាន់កាប់” អចលនទ្រព្យនិងដីនៅក្រោមអាគារ ឬយ៉ាងហោចណាស់គ្រប់គ្រងលើអចលនទ្រព្យទាំងមូលតែម្តង។

មានភាពសាមញ្ញដើម្បីអនុវត្តន៍វិធីប្រើប្រាស់ភាគគីតំណាងៈ អ្នកគ្រាន់តែត្រូវការ ឯកសារផ្លូវ ការបួនច្បាប់ ដែលមាន៖កិច្ចព្រមព្រៀងបង់រំលួស កិច្ចសន្សាកម្ចី កិច្ចសន្សាជួល និងកិច្ចសន្សាទ្រព្យធានា មានឯកសារទាំងបួននេះនឹងធានាថាអ្នកអាចគ្រប់គ្រងលើអចលនទ្រព្យទាំងមួល ហើយមានសុវត្ថិភាពមិនព្រួយថាភាគគីតំណាងនឹងយកទ្រព្យរបស់អ្នដោយគ្មានការព្រមព្រៀង។

លោក Grant Fitzgerald នៃក្រុមហ៊ុន IPS កម្ពុជាគិតថាប្រើប្រាស់ភាគគីតំណាងមិចចំណាយច្រើន ឆាប់រហ័សនិងមានប្រសិទ្ធិភាពសម្រាប់អ្នកទិញបរទេស។

នេះជាអ្វីមួយដែលភ្នាក់ងារស្របច្បាប់មួយចំនួននឹងមិនផ្តល់យោបល់ឲ្យអតិថិជនឲ្យទិញតាមវិធីនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅតែអាចទៅរួច និងកំពុងមានជាក់ស្តែង ប៉ុន្តែតែងតែស្វែងរកការ ការណែនាំពីមេធាវី និងភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៍។

ហានីភ័យនៃការទីញអចលនទ្រព្យតាមរយៈ ភាគគីតំណាង

ទាំងនេះជាសេណារីយ៉ូទីពីរយ៉ាងដែលអាចកើតមាន ដែលបច្ចុប្បន្នមានការរឹតបណ្តឹងច្បាប់ពី MLMUPC។ ទិសដៅត្រឹមត្រូវនៃសកម្មភាពនឹងពឹងផ្អែកទៅលើរបៀបដែលការអនុវត្តច្បាប់ ត្រូវគ្រប់គ្រងក្នុងភាពជាក់ស្តែងនៅខែបន្ទាប់។

១. ផ្ទេរទៅភាគគីតំណាងលើការលក់

សេណារីយ៉ូទី១ នឹងអនុញ្ញាតឲ្យវិនិយោគិនបរទេសដែលកាន់កាប់ដីក្នុងពេលបច្ចុប្បន្នត្រូវរក្សាតាមឈ្មោះផ្ទាល់ខ្លួនសិនប៉ុន្តែនឹងត្រូវផ្ទេរទៅភាគគីតំណាងវិញមុនពេលលក់ចេញ ឫក៏ផ្ទេរប្លង់ ។

នេះមានន័យថាការពន្យារពេលជាការសំខាន់ដែលជៀសមិនរួច។ ប៉ុន្តែប្រសិនបើ MLMUPC មិនអនុវត្តន៍ច្បាប់តឹងរឹងនោះជនបរទេសនៅតែអាចកាន់កាប់បានក្នុងពេលបច្ចុប្បន្ន។

ក្រុមហ៊ុនអចលនទ្រព្យ Desmond Yap of Yong Yap Properties ផ្តល់យោបល់ថា “ការអនុវត្តន៍ច្បាប់ថ្មីនឹងប៉ះពាល់ដោយផ្ទាល់ទៅលើជនបរទេសដែលកំពុងតែកាន់កាប់លើប្លងទន់រហូត ដល់ពេលលក់ចេញ”

“ប្រសិនខ័ណ្ឌដូនពេញយកលំនាំតាមខ័ណ្ឌ ៧មករាដែលអនុញ្ញាតឲ្យ បរទេសទិញផ្ទះល្វែងក្នុងឆ្នាំកន្លងមកជនបរទេសដែលមានអចលនទ្រព្យដាក់ឈ្មោះផ្ទាល់ខ្លួន អាចបន្តររស់នៅបាននិងជួលបន្តបានដោយមិនមានសម្ពាធឲ្យលក់ចេញនោះទេ។ គ្រាន់តែ នៅពេលចង់លក់គឺត្រូវតែមានឈ្មោះខ្មែរអ្នកកាន់កាប់។

២.ផ្ទេរទៅភាគគីតំណាងជាបន្ទាន់

សេណារីយ៉ូទី២ កន្លែងដែលជនបរទេសកំពុងកាន់កាប់លើអចលនទ្រព្យប្លងទន់នឹងត្រូវបង្ខំឲ្យ លក់ចេញ ឬផ្ទេរប្លង់ទៅភាគគីតំណាងជាបន្ទាន់។ ប្រសិនបើ MLMUPC សម្រេចអនុវត្តន៍ច្បាប់ យ៉ាងតឹងរឹងជនបរទេសដែលមានកម្មសិទ្ធិនឹងអាចផ្ទេរអចលនទ្រព្យទៅភាគគីតំណាង ជា មួយការការពារត្រឹមត្រូវ។

ករណីទាំងនេះមានមេធាវីដែលជាជម្រើសល្អបំផុត។ លោក Yap សម្គាល់ឃើញថា “សេណារីយ៉ូដែលជាផលវិបាកគឺត្រង់ថាអ្នកត្រូវបង្ខំឲ្យលក់អចលនទ្រព្យ ប្រសិនបើកើតមានបែបនេះអ្នកអាចគ្រាន់តែផ្ទេរអចលនទ្រព្យទៅជាឈ្មោះរបស់ភាគគីតំណាងជាមួយនឹងការការពារពី មេធាវីដែលទុកចិត្តម្នាក់”

តើមានឥទ្ធិពលទៅលើទីផ្សារយ៉ាងដូចម្ត៉េច?

ជាលទ្ធផល ការលក់អចលនទ្រព្យមានប្លង់ទុនគឺរំពឹងទុកថានឹងថយចុះតំបន់ដែលមានជនបរទេសរស់នៅជុំវិញទីក្រុងភ្នំពេញ នៅពេលដែលមានការសម្របសម្រួលចាំបាច់ដោយពីភ្នាក់ងារអចលនវត្ថុក្នុងការសម្របទៅនឹងការអនុវត្តន៍ច្បាប់កាន់តែតឹងរឹង។ ប៉ុន្តែ ការអនុវត្តន៍ច្បាប់ក្នុងរយៈពេលវែងជឿថាច្បាប់នឹងមាននៅពេញទីក្រុង។

ផ្ដល់សិទ្ធិ៖ realestate.com.kh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

ផ្នត់គំនិត​សំខាន់ៗ​ទាំង​នេះ​​ហើយ ​ធ្វើ​ឲ្យ​បុគ្គល​​​​មាន​វ័យ​​ខ្ទង់​២០​សោះ​ ​ជោគជ័យ​ខ្លាំង​ក្នុង​លោក​នេះ​!​​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

កុំធ្លាក់ចូល​ក្នុង​អន្ទាក់​ចិត្តសាស្ត្រ​​នៃ​ការ​ប្រើ​ប្រាស់​លុយ​ទាំង​៤​នេះ​ឲ្យ​សោះ

អត្ថបទពាណិជ្ជកម្ម​

អបអរសាទរ​ដល់​គូស្វាមី​ភរិយាថ្មី ចំនួន ១០គូ ឈ្នះដំណើរកំសាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅប្រទេសសិង្ហបុរី

ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ឆ្នោត​លើក​ទី ៣​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧

​​«ការ​អភិវឌ្ឍ​វិថី​លើ​អាជីព​គណនេយ្យ និង ហិរញ្ញវត្ថុ​» ​សម្រាប់​​អ្នក​ចង់​ដឹង​ពី​គណនេយ្យ​កាន់​តែ​ទូលំទូលាយ!

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31