អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > សូមខ្ចីប្រាក់មុនពេលទិញផ្ទះ

សូមខ្ចីប្រាក់មុនពេលទិញផ្ទះ

សូមខ្ចីប្រាក់មុនពេលទិញផ្ទះ

ជាទូទៅការដើរមើលលំនៅដ្ឋានគួរធ្វើមុនពេលដាក់ពាក្យសុំប្រាក់កម្ចី ប៉ុន្តែតើតាមវិធីនេះពិតជាមានប្រសិទ្ធិភាពដែរឫទេ?

សូមកុំចំណាយពេលឥតប្រយោជន៍៖

ប្រាកដណាស់អ្នកត្រូវគិតថាការដឹងពីតម្លៃផ្ទះជាមុនក៏អាចជួយអ្នកបានដែរដោយសារអ្នកអាចដឹងថាតើប្រាក់ប៉ុន្មានត្រូវខ្ចី ប៉ុន្តែជាធម្មតាអ្នកទិញត្រូវបានខកចិត្តបន្ទាប់ពីបានគិតទៅលើចំណុចនេះ។ ធនាគារគឺមិនមែនជាកន្លែងដែលអ្នកអាចយកលុយពេលណាមួយដែលអ្នកចង់បាននោះទេ គឺមានដែនកំណត់របស់ធនាគារអាស្រ័យលើការវាយតម្លៃលើពាក្យស្នើរសុំរបស់អ្នក។ ហើយមានការគណនាមួយលើចំនួនទឹកប្រាក់កម្ចីគោលដែលបានខ្ចី ពេលខ្លះមានន័យថាពួកគេអាចអនុម័តឲ្យខ្ចីត្រឹមតែពាក់កណ្តាលនៃតម្លៃនៃផ្ទះទាំងមូលប៉ុណ្ណោះ។ នេះអាចជាការខកចិត្តសម្រាប់មនុស្សមួយចំនួនជាពិសេសប្រសិនបើអ្នកបានស្វែងរកលំនៅដ្ឋានដែលត្រូវទិញរួចទៅហើយ។

ទទួលបានប្រាក់កម្ចីជាមុនក៏អាចឲ្យអ្នកសន្សំពេលវេលាបានច្រើនដែរ ដោយជំនួសឱ្យការរង់ចាំទទួលប្រាក់កម្ចីទិញផ្ទះ អ្នកអាចមានសិទ្ធិចរចាតម្លៃដោយសារអ្នកមានប្រាក់នៅក្នុងដៃរួចទៅហើយ។

ភាពប្រាកដនិយម៖

មានគុណសម្បត្តិហិរញ្ញវត្ថុនៅក្នុងការដាក់ពាក្យសុំប្រាក់កម្ចីជាមុនការដឹងពីចំនួនទឹកប្រាក់ដែលត្រូវចំណាយ អាចធ្វើឲ្យមានទស្សនវិស័យប្រាកដនិយមមួយ។ នោះគឺអ្នកអាចធ្វើផែនការហិរញ្ញវត្ថុរបស់អ្នកបាន នេះមិនធ្វើឲ្យអ្នករវើរវាយច្រើន និងធ្វើឲ្យអ្នកមានសមត្ថភាពក្នុងរកលំនៅដ្ឋាន ដោយមានភាពបត់បែនបាន ធ្វើឲ្យអ្នកពិនិត្យមើលឡើងវិញនូវចំណុចដែលត្រូវត្រួតពិនិត្យលើលក្ខណៈសម្បត្តិពិសេសនៃលំនៅដ្ឋានដែលអ្នកពិតជាត្រូវការ។

នេះក៏ជួយឲ្យអ្នកចេះធ្វើផែនការការចំណាយនៅពេលអនាគតរបស់អ្នក បន្ទាប់ពីការទិញផ្ទះដូចជា៖ ប្រាក់កម្ចីទិញផ្ទះ ឫអ៊ីប៉ូតែក អត្រាការប្រាក់ និងការចំណាយលើការជួសជុលផ្ទះផងដែរ ក៏ដូចជាការផ្តល់ឱ្យអ្នកដឹងពីចំនួននៃទឹកប្រាក់ដែលអ្នកចង់ធ្វើហិរញ្ញបទានផងដែរ។

ព័ត៌មានខាងក្នុង៖

អ្នកគួរតែសម្រេចចិត្តទទួលបានប្រាក់កម្ចីជាមុនទេ អ្នកក៏ត្រូវធ្វើចិត្តឲ្យទូលាយសម្រាប់ឱកាសល្អៗ ដែលអ្នកមិនធ្លាប់បានដឹងកន្លងមក។ មន្ត្រីឥណទានបានធ្វើការងារជាច្រើនជាមួយនឹងមនុស្សជាច្រើនទៀតដែលស្ថិតនៅក្នុងស្ថានភាពដូចជាអ្នកដែរ។ នេះក៏អនុញ្ញតឲ្យអ្នកនូវគន្លឹះជាក់ស្តែង និងដំបូន្មានមួយចំនួនលើបទពិសោធន៍របស់ពួកគេកន្លងមក។

មិនថាអ្នកជាអ្នកទិញផ្ទះលើកដំបូង ឫមិនមែនក៏ដោយ វាមានសារៈសំខាន់ដោយត្រូវពិនិត្យមើលលើជម្រើសជាច្រើន ហើយធ្វើការស្រាវជ្រាវ និងដឹងពីទីតាំងរបស់អ្នក។ ដោយសារតែពេលខ្លះ ការដឹងពីដែនកំណត់នៃទឹកប្រាក់របស់អ្នកមិនមានន័យថាអ្នកមានការដាក់កំហិតមួយនោះទេ។ អាស្រ័យលើរបៀបដែលអ្នកពិនិត្យចង់បានរបស់អ្នកហើយអ្នកក៏កាន់មានសេរីភាពក្នុងការសម្រេចចិត្ត។

ផ្ដល់សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930