អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ក្រុមហ៊ុន Royal Group​ បញ្ចេញគម្រោងកម្ពស់ ៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស

ក្រុមហ៊ុន Royal Group​ បញ្ចេញគម្រោងកម្ពស់ ៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស

ក្រុមហ៊ុន Royal Group​ បញ្ចេញគម្រោងកម្ពស់ ៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស

ព័ត៌មានលំអិតអំពីការងើបឡើងទីផ្សារដែលទាក់ទងនឹងគម្រោងអភិវឌ្ឍថ្មីមួយនៅចំកណ្ដាលទីក្រុងភ្នំពេញ។ Royal one គឺជាគម្រោងរបស់ក្រុមហ៊ុន Royal Group (Cambodia) ដែលមានគម្រោងអភិវឌ្ឍន៍អគារភ្លោះកម្ពស់៦២ជាន់។ អគារភ្លោះកម្ពស់ ៦២ជាន់នេះស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សនៅទល់មុខរូបសំណាក់ព្រះគនេសហើយមានទេសភាពល្អស្រស់ស្អាតនៅចំកណ្ដាលទីក្រុងទៀតផង។

ភាពច្នៃប្រឌិត និងការរចនាម៉ូតរបស់គម្រោង Royal One

ដោយមានអគារភ្លោះពីរស្ថិតនៅក្នុងដីដែលបានកំណត់មួយ សាងសង់នៅលើផ្ទៃដីដែលមានការអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលស្ថិតនៅតាមបណ្ណោយមហាវិថីព្រះមុនីវង្សនៅជិតផ្សារថ្មី និងអគារកាណាឌីយ៉ា។ ជាន់ទីមួយរបស់អគារទាំងពីរត្រូវធ្វើជាការិយាល័យហើយជាន់ទី២ជាសណ្ឋាគារនិងជាអគារលំនៅដ្ឋាន។ មានហាងលក់ទំនិញផ្សេងៗនឹងត្រូវបានសាងសង់ឡើងផងដែរហើយក៏មានជាន់មួយចំនួនទៀតសម្រាប់ជាចំណតរថយន្តផងដែរ។

បើនិយាយពីសោភ័ណភាពវិញ អ្នកអភិវឌ្ឍន៍ប្រើប្រាស់ឧបករណ៍ទំនើបៗក្នុងគោលបំណងដើម្បីឱ្យអគារមើលទៅមានភាពទាន់សម័យនិងភាពរឹងមំា។ ពួកគេក៏មានគម្រោងសាងសង់ទឹកធ្លាក់នៅចន្លោះ អគារទាំងពីរផងដែរ បន្ថែមពីនេះទៅទៀតពួកគេមានបំណងប្រែក្លាយអគារទាំងពីរជា(សំណង់អគារប្រវត្តិសាស្រ្តទៀតផង)។ តម្លៃខុនដូទំនើបត្រូវបានគេព្យាករណ៏ថាមានតម្លៃប្រហែល ៣,៥០០ក្នុងមួយម៉ែត្រការ៉េ។ គម្រោងសាងសង់ការអភិវឌ្ឍ The Royal One នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៧ ហើយរំពឹងថាសាងសង់រួចរាល់នៅចុងឆ្នាំ២០២១។

អំពីអ្នកអភិវឌ្ឍន៍គម្រោង The Royal One

ក្រុមហ៊ុន The Royal Group គឺជាក្រុមហ៊ុនវិនិយោគចម្រុះមួយដែលមានបុត្រសម្ព័នក្រុមហ៊ុនផ្សេងៗគ្នា ដែលបោះទុនវិនិយោគពាសពេញឧស្សាហកម្មក្នុងប្រទេសកម្ពុជាមានដូចជា៖ ទូរគមនាគមន៏ ធនាគារ រមណីយដ្ឋាន ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ធានារ៉ាប់រង ពាណិជ្ជកម្ម អចលនទ្រព្យ និងកសិកម្ម។ ក្នុងចំណោមគម្រោងជោគជ័យជាច្រើនពួកគេបានវិនិយោគទៅលើ សេវាកម្មអាផាតមិន Embassy Palace គម្រោង Northbridge គម្រោងខុនដូ North Park គម្រោងរមណីដ្ឋាន Royal Park ក្នុងខេត្តសៀមរាប សណ្ឋាគារកាំបូឌីយ៉ាណា កាស៊ីណូ និងសណ្ឋាគារ Titan King និង គម្រោងផ្លូវរថភ្លើង Royal Railway។

ផ្ដល់សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30