អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ការសោយទីវង្គតរបស់ស្ដេចថៃ៖ តើពួកយើងនឹងឃើញមានការវិនិយោគផ្លាស់ប្តូរទិសដៅផ្សេងទៀតដែរឬទេ?

ការសោយទីវង្គតរបស់ស្ដេចថៃ៖ តើពួកយើងនឹងឃើញមានការវិនិយោគផ្លាស់ប្តូរទិសដៅផ្សេងទៀតដែរឬទេ?

ការសោយទីវង្គតរបស់ស្ដេចថៃ៖ តើពួកយើងនឹងឃើញមានការវិនិយោគផ្លាស់ប្តូរទិសដៅផ្សេងទៀតដែរឬទេ?

ប្រ​ភព៖​​ South China Morning Post

បម្រើឱ្យភាពរឹងមាំសម្រាប់ស្ថេរភាពនយោបាយនិងសេដ្ឋកិច្ចអស់រយៈពេល៧ទស្សវត្ស ព្រះរាជាណាចក្រថៃឥឡូវនេះនៅមានភាពជាប់គាំងសេដ្ឋកិច្ចមួយរយៈ។ ស្រាប់តែនៅពេលថ្មីៗនេះប្រទេសថៃបានបាត់បង់នូវព្រះមហាក្សត្ររបស់ខ្លួន ដែលប្រជាពលរដ្ឋថៃគោរពស្រលាញ់ជាទីបំផុតនោះគឺព្រះអង្គម្ចាស់ Bhumibol Adulyadejដែលជាព្រះមហាក្សត្រសោយរាជ្យយូរជាងគេក្នុងពិភពលោក។

ព្រះវរាជបិតាជាតិថៃបានសោយទីវង្គតកាលពីម្សិលមិញនៅវេលាម៉ោង ២ៈ៥២ នាទីរសៀលម៉ោងនៅប្រទេសថៃ។ ការិយាល័យព្រះបរមរាជវាំងគ្រួសារថៃ បានកំណត់ថានេះជាការស្លាប់បាត់បង់នូវសន្តិភាពទាំងមូលរបស់ព្រះរាជាណាចក្រថៃ។

ដំណោះស្រាយក្នុងភាពស្រពិចស្រពិល៖

ដូច្នោះហើយប្រជាជនជាច្រើនបានប្រមូលជួបជុំគ្នានៅឯមន្ទីពេទ្យដើម្បីបង្ហាញនូវការអាណិតអាសូរនិងភាពសោកស្តាយរបស់ពួកគេ។ ហើយប្រជាជនមួយចំនួនទៀតបានសម្ដែងការព្រួយបារម្មណ៏នូវការប្រែប្រួលសេដ្ឋកិច្ច។ ការរៀបចំអភិបាលកិច្ចរបស់ព្រះអង្គបាននាំមកនូវស្ថេរភាពសេដ្ឋកិច្ចនិងនយោបាយអស់ រយៈពេលជាច្រើនទស្សវត្សកន្លងមកហើយ។

ប្រជាជនមួយចំនួនខ្លាចមានការវិនិយោអចលនទ្រព្យបរទេសមកវិនិយោគក្នុងប្រទេសរបស់ខ្លួន ដែលជាទីផ្សារពេញនិយមនៅក្នុងតំបន់ហើយទទួលបានប្រាក់ចំណេញខ្ពស់ទៀតផងនោះ ដោយមើលឃើញនូវចន្លោះប្រហោងនៃភាពមិនច្បាស់លាស់នេះដែលធ្វើឱ្យមានការធ្លាក់ចុះទីផ្សារក្នុងប្រទេស។

លោក Alex Evengroen ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Key Real Estate Co., Ltd.,បានសន្និដ្ឋានអំពីស្ថានភាពនេះថា “ការប្រគួតប្រជែងឧស្សាហកម្មអចលនទ្រព្យថៃនិងធ្វើឱ្យមានភាពប្រសើឡើងនិងឆ្ពោះទៅរកវិនិយោគិនបរទេសនិងវិនិយោគិនក្នុងស្រុករបស់ប្រទេសថៃ។ យើងនៅតែរងចាំមើលថាតើនៅពេលអនាគតគោលនយោបាយរបស់ប្រទេសថៃនៅតែដដែលឬក៏វាក្លាយទៅជាការបត់បែនតាមការរស់នៅរបស់ប្រជាជនទូទាំងពិភពលោក?”

តើវិនិយោគិនទៅវិនិយោគនៅប្រទេសថៃឬមកពីប្រទេសថៃ?

ទោះបីជាមានទស្សនៈជាច្រើនផ្សេងៗគ្នាចំពោះព្រឹត្តិការណ៏អកុសលមួយនេះក៏ដោយ អ្នកជំនាញមួយចំនួនបានបង្ហាញថាសក្ដានុពលវិនិយោគិនប្រហែលជាការជ្រើសរើសទិសដៅវិនិយោគរបស់ពួកគេក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៏ដូចជាប្រទេសកម្ពុជារហូតទាល់តែភាពមិនច្បាស់លាស់នេះបានស្ងប់ស្ងាត់ទៅវិញ ហើយធានាឱ្យមានស្ថេរភាពនយោបាយឡើងវិញ។

លោក Bobby Peoples ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Home Connect ដែលជាក្រុមហ៊ុនដែលមានជនបទេសយ៉ាងច្រើនស្វែងរកទិញផ្ទះតាមរយៈក្រុមហ៊ុនអចលនទ្រព្យមួយនេះបានពន្យល់ថា “ការសោយទីវង្គតព្រះមហាក្សត្រថៃ Bhumibol Adulyadej រដ្ឋាភិបាលយោធាថៃត្រូវតែបង្ហាញប្រជាជនថៃនូវភាពប្រាកដប្រជាក្នុងអំឡុងនេះ ពួកគេអាចផ្ដល់នូវសន្តិសុខស្ថេរភាព និងការផ្សះផ្សាជាតិឡើងវិញ។ ប្រសិនបើពួកគេមិនអាចគ្រប់គ្រងបាននោះទេ ទាំងវិនិយោគិនថៃនិងបទរទេសដែលវិនិយោគក្នុងប្រទេសថៃនឹងងាកមករកប្រទេសកម្ពុជាវិញ ព្រោះជាជម្រើសល្អជាង។ ប្រសិនបើនៅតែមានសភាពបែបនេះ!”

លោក Alex Evengroenនៅតែមានមន្ទិលសង្ស័យថា “ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យខ្ញុំមិនគិតថាវាអាចប៉ះពាល់ទីផ្សារអចលនទ្រព្យកម្ពុជាឡើយ ព្រោះថាវិនិយោគិនថៃ ឬអ្នកទិញលំនៅដ្ឋានជាច្រើនបានវិនិយោគក្នុងវិស័យអចលនទ្រព្យទូទៅ។”

ព័ត៌មានលម្អិត សូមអាន realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031