អត្ថបទថ្មីបំផុត
Home > អចលនទ្រព្យ > ទីផ្សារអចលនទ្រព្យក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រីមាសទី៣ ឆ្នាំ២០១៦ យ៉ាង​ម៉េច​ដែរ?

ទីផ្សារអចលនទ្រព្យក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រីមាសទី៣ ឆ្នាំ២០១៦ យ៉ាង​ម៉េច​ដែរ?

ខណៈដែលទីក្រុងបានរីកឥតឈប់ឈរ សង្កាត់ចោមចៅ សង្កាត់កាកាប ត្រូវបានគេមើលឃើញថាមានផ្ទះធំៗ និងឧស្សាហកម្មលូតលាស់យ៉ាងខ្លាំង។

សេចក្ដីផ្ដើម

ស្ថិតនៅភាគខាងលិចនៃទីក្រុង ខណ្ឌពោធិ៍សែនជ័យបច្ចុប្បន្នជាខណ្ឌធំជាងគេមួយក្នុងចំណោមខណ្ឌទាំង១២ក្នុងរាជាធានីភ្នំពេញ ហើយមានលំនៅដ្ឋានចំនួន១៨៤,០០០។ បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ ត្រូវបានបែងចែកជាសង្កាត់ចំនួន១០មានដូចជា៖ សង្កាត់ បឹងធំ សង្កាត់ចោមចៅ សង្កាត់កាកាប សង្កាត់កំបូល សង្កាត់ឱឡោក សង្កាត់ ភ្លើងឆេះរទេះ សង្កាត់សម្រោងក្រោម សង្កាត់ស្នោរ និងសង្កាត់ ត្រពាំងក្រសាំង។

ខណ្ឌពោធិ៍សែនជ័យជាប់ព្រំប្រទល់ជាមួយនឹងខណ្ឌចំនួនបួនមានដូចជា៖ ខណ្ឌព្រែកភ្នៅ ស្ថិតនៅភាគខាងជើង ខណ្ឌសែនសុខ និងខណ្ឌ មានជ័យស្ថិតនៅភាគខាងកើត និងខណ្ឌដង្កោស្ថិតនៅភាគខាងត្បូងនៃខណ្ឌពោធិ៍សែនជ័យ។

ការសង្ខេបអំពីទីផ្សារ

ខណ្ឌពោធិ៍សែនជ័យរយៈពេលមួយទស្សវត្សចុងក្រោយនេះត្រូវបានគេមើលឃើញថា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ជាពិសេសគឺវិស័យលំនៅដ្ឋាន វិស័យពាណិជ្ជកម្ម និងអនុវិស័យឧស្សាហកម្មដែលធ្វើឱ្យតម្លៃដីកើនឡើង។ ខណ្ឌ ពោធិ៍សែនជ័យត្រូវបានគេសង្កេតរយៈពេល៣ឆ្នាំឃើញថា ខណ្ឌនេះមានកំណើនតម្លៃដីជាមធ្យម៣១ភាគរយចាប់ពី ១១០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦កើនដល់ជាមធ្យមក្នុងខណ្ឌប្រហែល១៧០ដុល្លារក្នុងមួួយម៉ែត្រការ៉េគិតត្រឹមត្រីមាសទី៣ឆ្នាំ២០១៦។ ក្នុងរយៈពេល៣ឆ្នាំ២០១៤និង២០១៥ ត្រូវបានគេកត់សម្គាល់ថាជាឆ្នាំដែលតម្លៃដីឡើងខ្លាំងបំផុត ប៉ុន្តែអំឡុង៣ត្រីមាសក្នុងឆ្នាំ២០១៦តម្លៃក៏ធ្លាក់ចុះ នេះធ្វើអោយមានការផ្លាស់ទីពីស្ថានភាពមួយដែលទីផ្សារអចលនទ្រព្យរួមបានធ្លាក់ចុះជាលំដាប់គិតចាប់តាំងពីចុងឆ្នាំ២០១៥ មក។

ផ្ទុយទៅវិញទីផ្សារលំនៅដ្ឋាននិងការពុះដីឡូត៏ដែលត្រូវបានធ្វើឡើងដោយអ្នកអភិវឌ្ឍន៏ត្រូវបានគេមើលឃើញថាជា កត្តាជម្រុញឱ្យទីផ្សារងើបឡើងវិញម្ដងទៀតប៉ុន្តែមានការកើនឡើងយឺតដែលការផ្លាស់ប្តូរនេះនៅតែបន្តជួយជម្រុញ ឱ្យមានតម្រូការទីផ្សារ ហើយកត្តានេះអាចរក្សាតម្លៃអចលនទ្រព្យពីការធ្លាក់ចុះយ៉ាងខ្លាំងមកធម្មតាវិញ។

ទីផ្សារដីនឹងតម្លៃ

ជាទូទៅតម្លៃដីក្នុងខណ្ឌពោធិ៍សែនជ័យកើនឡើង៣១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីឆ្នាំ២០១៣រហូតដល់ឆ្នាំ ២០១៥ ខណៈដែលសង្កាត់ចំនួន២សង្កាត់កាកាប និងសង្កាត់ចោមចៅ កើនឡើងតិចជាង១០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពីព្រោះតម្លៃដីក្នុងសង្កាត់២នេះបានឡើងរួចទៅហើយបើធៀបទៅនឹងសង្កាត់ផ្សេងទៀតក្នុងខណ្ឌពោធិ៍សែនជ័យ។

ប៉ុន្តែជាងនេះទៅទៀតក្នុងការឱ្យតម្លៃដីធ្លីនិងតំបន់ពាណិជ្ជកម្ម សង្កាត់កាកាប និងសង្កាត់ចោមចៅ ជាសង្កាត់ដែលលេចធ្លោជាងសង្កាត់ផ្សេងទៀតវាក៏ជាទីតំាងដ៏ល្អសម្រាប់ទិសដៅអាជីវកម្ម។ សង្កាត់កាកាបស្ថិតនៅជាប់សង្កាត់ទឹកថ្លានៃខណ្ឌសែនសុខប៉ុន្តែសង្កាត់ចោមចៅស្ថិតនៅភាគខាងលិច។

ក្នុងសង្កាត់ចោមចៅតម្លៃដីក្នុងសង្កាត់ប្រហែល៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងតំបន់មិនទាន់អភិវឌ្ឍន៏នៅតាមផ្លូវសំខាន់ៗ មានតម្លៃ១,៨០០ដុល្លាក្នុងមួយម៉ែត្រការ៉េ (ជាក់ស្ដែងតាមបណ្ដោយមហាវិថីសហព័ន្្ធរុស្សី) និងតំបន់ពាណិជ្ជកម្មមួយចំនួន ទៀត។ តម្លៃដីជាមធ្យមក្នុងសង្កាត់ ចោមចៅមានតម្លៃ ៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៣ឆ្នាំ២០១៦ដែលកើនឡើងពី៣២០ដុល្លារកាលពីឆ្នាំ២០១៣ កំណើនជាមធ្យមសម្រាប់តម្លៃដីនៅលើទីផ្សារប្រហែល៨ភាគរយពីមួយ ឆ្នាំទៅមួយឆ្នាំ។

សង្កាត់ចោមចៅស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយស្ថិតនៅជិតផ្លូវនៃរាជធានីមួយចំនួនផងដែរដូចជា៖ មហាវិថីសហព័ន្ធរុស្សី ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាងនេះទៅទៀត វាស្ថិតនៅជាប់បណ្ដោយមហាវិថីវ៉េងស្រេង ទៀតផង។

បើយោងទៅលើទីតាំងភូមិសាស្រ្តសង្កាត់កាកាប មានលក្ខខណ្ឌទីផ្សារដូចសង្កាត់ចោមចៅដែរប៉ុន្តែស្ថិតនៅជិតតំបន់ពាណិជ្ជកម្មរបស់រាជធានីជាងសង្កាត់ចោមចៅដែលធ្វើឱ្យសង្កាត់កាកាបមានភាពលេចធ្លោដែលធ្វើឲ្យដីមានតម្លៃខ្ពស់និងតម្រូវការពាណិជ្ជកម្មជាងសង្កាត់ចោមចៅ។ តម្លៃដីនៅសង្កាត់កាកាបកើនឡើង១០ភាគរយជារៀងរាល់ឆ្នាំពីមធ្យម៣៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅឆ្នាំ២០១៣ ទៅ ៤៩០ ដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៦។ តម្លៃដីរបស់ទីផ្សារដីនៅសង្កាត់កាកាបមានតម្លៃទាបបំផុតចាប់ពី ៧០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយនៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៏នៅតាមបណ្ដោយមហាវិថីសំខាន់ៗនិងតំបន់ពាណិជ្ជកម្មសំខាន់ៗ មួយចំនួនទៀតមានតម្លៃប្រហែល ២,០៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ជាងនេះទៅទៀតកំណើនតម្លៃដីគួឱ្យកត់សម្គាល់បានបង្ហាញថាក្នុងសង្កាត់ដែលអភិវឌ្ឍន៏តិចតួចថាហាក់បីដូចជាប្រកួតប្រជែង ជាមួួយតម្លៃក្នុងតំបន់សំខាន់ៗនិងបណ្ដោយផ្លូវសំខាន់ៗ ការយល់ឃើញនេះមានឥទ្ធិពលទៅលើតំបន់ដែលមិនទាន់អភិវឌ្ឍន៏មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ។ ជាក់ស្ដែងចំពោះឃុំដែលមានការអភិវឌ្ឍន៏តិចតួចដូចជា៖ សង្កាត់សម្រោងក្រោម សង្កាត់ កំបូលសង្កាត់ស្នោរ និងសង្កាត់ត្រពាំងក្រសាំងដែលតម្លៃដីធ្លាប់កើនឡើងប្រហែល៤០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសពីតម្លៃទាបទៅតម្លៃខ្ពស់ដោយការអភិវឌ្ឍន៏ទាន់សម័័យដោយការពុះដីឡូត៏លក់។

សង្កាត់សម្រោងក្រោមដែលស្ថិតនៅជិតផ្លូវទំនប់កប់ស្រូវត្រូវបានគេមើលឃើញថាតម្លៃកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈការអភិវឌ្ឍន៏ផ្លូវថ្នល់ដែលកំពុងតែសាងសង់ជិតនឹងរួចរាល់។ ក្នុងឆ្នាំ២០១៣តម្លៃដីក្នុងទីផ្សារជាមធ្យមក្នុងសង្កាត់សម្រោងក្រោមប្រហែលជា៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េហើយក្នុងត្រីមាសទី៣ឆ្នាំ២០១៦ តម្លៃដីជាមធ្យមឡើងដល់១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ កំណើនជាមធ្យមប្រចាំឆ្នាំកើនឡើងក្នុងសង្កាត់សម្រោងក្រោមប្រហែលជា៨០ភាគរយក្នុងរយៈពេល ៣ឆ្នាំ។

ស្រដៀងគ្នានេះដែរសង្កាត់កំបូលសង្កាត់ស្នោរ និងសង្កាត់ត្រពាំងក្រសាំងតម្លៃដីធ្លាប់ឡើងយ៉ាងខ្លាំងគឺដោយសារ (១)ការកើនឡើងការអភិវឌ្ឍន៏ដោយពុះដីឡូត៏លក់(២) កើនឡើងតម្រូវការចំពោះដីដែលមានតម្លៃទាប និងតំបន់ជាយក្រុងនៃរាជធានី និង (៣) ការពង្រីកជាយក្រុងជាពិសេសនៅដើមទស្សវត្សនេះ។

ផ្លូវសំខាន់ៗនិងតម្លៃ

សង្កាត់ចោមចៅ

សង្កាត់ចោមចៅស្ថិតនៅខាងលិចឈាងខាងត្បូងនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាតំបន់ពាណិជ្ជកម្មនិង លំនៅដ្ឋានពិសេសគឺស្រដៀងនឹងសង្កាត់កាកាបដែរ។ ទីក្រុងលំនៅដ្ឋាននិងសកម្មភាពពាណិជ្ជកម្មផ្ដោតតែទៅលើតែតាមបណ្ដោយផ្លូវសំខាន់ៗដូច្នេះធ្វើឱ្យតម្លៃអចលនទ្រព្យនៅជិតផ្លូវថ្លៃជាងតំបន់ដែលមានការអភិវឌ្ឍន៏តិច និងជាយក្រុងដែលមិនទាន់អភិវឌ្ឍន៏។

ក្នុងត្រីមាសទី៣ឆ្នាំ២០១៦តម្លៃដីជាមធ្យមតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីក្នុងសង្កាត់ចោមចៅប្រហែល១,៥២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េដែលតម្លៃដីមានចន្លោះពី ១,៤០០ ដុល្លារទៅ១,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ផ្លូវជាតិលេខ៤ជាផ្លូវភ្ជាប់ជាមួយមហាវិថីសហព័ន្ធរុស្សីដែលដីនៅតាមបណ្ដោយផ្លូវនេះមានតម្លៃជាមធ្យម៤៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃជារួមចាប់ពី១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅភាគខាងលិចនៃសង្កាត់ហើយដីមានតម្លៃ១,៣០០ដុល្លារ ក្នុងមួយម៉ែតការ៉េក្នុងតំបន់ជិតរង្វង់មូលចោមចៅ។

នៅតាមបណ្ដោមហាវិថីវ៉េងស្រេងតម្លៃដីចន្លោះពី៦០០ដុល្លាក្នុងមួយម៉ែត្រការ៉េក្នុងតំបន់ដែលមានការអភិវឌ្ឍន៏តិចទៅ១,៥៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងតំបន់ពាណិជ្ជកម្មពិសេសដែលតម្លៃនៅលើទីផ្សារជាមធ្យម៨៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សង្កាត់កាកាប

សង្កាត់កាកាបស្ថិតនៅជិតទីក្រុងនិងជាសង្កាត់ដែលនៅជិតព្រលានយន្នហោះអន្តរជាតិភ្នំពេញ។ សង្កាត់នេះជាប់នឹងផ្លូវធំៗចំនួន៤ដែលជាទីកន្លែងធ្វើអាជីវកម្មសំខាន់ៗដូច្នេះហើយវាធ្វើឱ្យតម្លៃដីនៅតំបន់នេះមានតម្លៃខ្ពស់។

ព័ត៌មានលម្អិតសូមអាន realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

​​យុទ្ធសាស្ត្រ​៦​យ៉ាង​ ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​​​ ​និង​ ​ឆាប់ឡើង​បុណ្យសក្តិ​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31