អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា

ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា

ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា

ការឃ្លាតឆ្ងាយពីផ្ទះអាចមានអារម្មណ៏ស្រងូតស្រងាត់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែស្នាក់នៅក្នុងលំនៅដ្ឋានដែលមានភាពប្រណិតអាចជួយឱ្យពួកគេមានអារម្មណ៏ស្រស់ស្រាយជាងមុន។ មនុស្សមួយចំនួនចូលចិត្តបន្ទប់ធំទូលាយ មួយចំនួនចង់បានកន្លែងមានសេវាកម្មល្អ មួយចំនួនចង់បានកន្លែងមានទេសភាពទីក្រុងស្អាត ហើយមួយចំនួនទៀតគ្រាន់តែចង់បានកន្លែងដែលមានទេសភាពស្រស់ស្អាតនៅជុំវិញពួកគេប៉ុណ្ណោះ។

សម្រាប់ Angelina Jolie វិញចូលចិត្តរស់នៅកន្លែងដែលនាងអាចសម្របខ្លួនរបស់នាងជាមួយនឹងវប្បធម៌នោះបាន។ ហើយនោះជាហេតុផលដែលធ្វើឲ្យអ្នកនាងជ្រើសរើសយកភូមិបៃតងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zannier Hotels។

តើវាចាប់ផ្តើមដោយរបៀបណា?

នាងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនលើកមកហើយ ថ្ងៃមួយនាងបានចាប់អារម្មណ៍នឹងផ្ទះលំហែកាយបែបខ្មែរដែលមានឈ្មោះថាភូមិបៃតងតាមរយៈទស្សនាវដ្តី។ វាជាពេលវេលាដ៏ល្អបំផុតនាងបានមកសម្រាកលំហែនៅទីនេះបន្ទាប់ពីបានថតភាពយន្តដែលមានចំណងជើងថា First They Killed My Father។ នាងបានចំណាយពេលវេលាផ្ទាល់ខ្លួនជាឯកជនជាមួយក្រុមគ្រួសារប្រមាណ៣ទៅ៤ខែនៅក្នុងផ្ទះលំហែកាយដ៏ប្រណិតមួយនេះ។

លោក Arnaud Zannier ដែលជាស្ថាបនិកសណ្ឋាគារ Zannier Hotels បានលើកឡើង រឿងមួយគឺ Shiloh ដែលជាកូនម្នាក់ក្នុងចំណោមកូនរបស់អ្នកនាង Jolie បានដាក់តង់មួយក្នុងសួនច្បារ។ ក្នុងពេលជាមួយគ្នានោះដែរនាង Jolie បាននិយាយថា “ភូមិបៃតគឺជាកន្លែងដែលល្អបំផុតរបស់ប្រទេសកម្ពុជាសម្រាប់អ្នកចង់បានភាពស្ងប់សុខ និងជាកន្លែងពិសេសតែមួយគត់ក្នុងប្រទេស។”

លោក Zannier បានបន្តទៀតថា “នាងJolieពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារតែ ភាពសាមញ្ញ ស្រស់ស្អាត និងពោរពេញដោយមនោសញ្ចេតនា។ ពួកយើងបានព្យាយាមនាំយកភាពដើមរបស់កម្ពុជាមករំលេចក្នុងបរិវេណនៃសណ្ឋាគារនេះ។”

អំពីសណ្ឋាគារ៖

ភូមិបៃតងមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប និងជាប្រភេទវីឡាលំហែកាយលំដាប់ផ្កាយប្រំា ប៉ុន្តែកត្តាមួយដែលធ្វើឲ្យអ្នកនាង Angelina Jolie ពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារទេសភាពវាលស្រែ និងកសិករ។ ជាងនោះទៅទៀតរមណីយដ្ឋាននេះមានផ្ទៃដីទំហំជាង៣ហិចតា ជាមួយនឹងទេសភាពបៃតងខៀវស្រងាត់។ មានវីឡាសរុបចំនួន៤៥ដែលជាស្ថាបត្យកម្ម និងរចនាបទរបស់ខ្មែរយើងពិតៗ មានវីឡាចំនួន២៥មានដំបូលដែលមានរានហាលខាងមុខលក្ខណៈឯកជន និងវីឡាចំនួន២០ផ្សេងទៀតមានអាងហែលទឹកឯកជន។ ព័ត៌មានលម្អិតសូមអាន realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

ក្រុម Hurricane A លើកពាន Tiger street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ

ការប្រគំតន្រ្តី Tiger Street Football Festival 2018 ធ្វើឲ្យកក្រើកក្រុងព្រះសីហនុ

LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031