អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ប័ណ្ណកម្មសិទ្ធិរួមនៅកម្ពុជាដែល​លោក​អ្នក​គួរ​យល់​ដឹង៖​ ច្បាប់ និងបំណុល

ប័ណ្ណកម្មសិទ្ធិរួមនៅកម្ពុជាដែល​លោក​អ្នក​គួរ​យល់​ដឹង៖​ ច្បាប់ និងបំណុល

ខុនដូ គឺជាពាក្យសំដៅលើអចលនទ្រព្យមួួយក្រៅផ្លូវការ។ ពាក្យនេះពណ៌នាពីប្រភេទកម្មសិទ្ធិនៃអចលនទ្រព្យឯកជន (អគារដែលមានកម្មសិទ្ធិរួមគ្នា) ដែលមានការកាន់កាប់ចែកដាច់ពីគ្នារវាងយូនីត ផ្ទាល់ខ្លួន និងការកាន់កាប់រួមគ្នាលើកន្លែងទូទៅ។

ប័ណ្ណកម្មសិទ្ធិរួមគ្នាសំដៅលើវិញ្ញាបនបត្រនៃកម្មសិទ្ធិសម្រាប់យូនីតផ្ទាល់ខ្លួន(បើនិយាយពីអគារទំាងមូលគឺជាកម្មសិទិ្ធកាន់កាប់រួមគ្នា)។ មានច្បាប់មួយចំនួន គោលនយោបាយមួយចំនួន និងការធ្វើវិសោធនកម្មច្បាប់នៅកម្ពុជាដើម្បីការពារសុវត្ថិភាពខុនដូ និងយន្តការនៃប័ណ្ណកម្មសិទ្ធិរួម។

ច្បាប់់មួយចំនួនទាំងនេះត្រូវបានពិភាក្សាអំឡុងពេលកម្មវិធី breakfast briefing ក្នុងពេលថ្មីៗ ដែលរៀបចំដោយក្រុមហ៊ុន VDB Loi ដោយសហការជាមួយក្រុមហ៊ុន PYT & Associates និង IPS Real Estate។ វាគ្មិនរួមមានលោក Lucas Vosch ជាអ្នកជំនាញជាន់ខ្ពស់ផ្នែកអចលនទ្រព្យ និងលោក Robert Porter ជានាយកនៃក្រុមហ៊ុន VDB Loi Taxation លោក Grant Fitzgerald ជាអ្នកគ្រប់គ្រង និងអ្នកជំនាញផ្នែកខុនដូរបស់ក្រុមហ៊ុន IPS Real Estate និងលោក Desmond Yap ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Yong Yap Properties។

ច្បាប់ភូមិបាលឆ្នាំ ២០១១៖

ច្បាប់ភូមិបាលឆ្នាំ ២០១១ ដែលជាច្បាប់បានកែប្រែលើច្បាប់ដែលមានតាំងពីឆ្នាំ ១៩៨៩ នៃច្បាប់ភូមិ បាលកម្ពុជា។ ការកែប្រែច្បាប់នេះបានបង្កើតបទបញ្ញត្តិមួយសម្រាប់កម្មសិទ្ធិឯកជនលើដីធ្លី។ នេះក៏ បានក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការបង្កើតប្រព័ន្ធចុះបញ្ជីដីធ្លី ដែលបានចេញប្លង់ដីធ្លីនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។

មាត្រា១ នៃច្បាប់ភូមិបាលលើកឡើងថា “ច្បាប់នេះមានគោលបំណងក្នុងការកំណត់អំពីរបបកម្ម សិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតដែលទាក់ទងទៅនឹងអចលនវត្ថុនេះ បើយោងតាមបទប្បញ្ញត្តិនៃ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។”

ច្បាប់នេះមានរួមបញ្ចូលទាំងបទបញ្ញត្តិទៅលើដីសាធារណៈ និងឯកជន គោលការណ៍នៃភាពជាម្ចាស់កម្មសិទ្ធិ កម្មសិទ្ធិសមូហភាព លទ្ធកម្មនៃកម្មសិទ្ធិ ដីសម្បទាន សិទ្ធិនិងកាតព្វកិច្ចនៃកម្មសិទ្ធិ ដែនកំណត់នៃកម្មសិទ្ធិ កម្មសិទ្ធិដែលមិនបែងចែក សហកម្មសិទ្ធិ ភាពជាម្ចាស់រួមគ្នា អចលនវត្ថុ ប្រាក់កម្ចី រដ្ឋបាលសុរិយោដី និងបទបញ្ញត្តិលើការផាកពិន័យ។

ច្បាប់ នស/រកម / ០៥១០/០០៦៖

ច្បាប់នេះជាទូទៅ “បានផ្ដល់ឲ្យជនបរទេសនូវសិទ្ធិជាម្ចាស់កម្មសិទ្ធិលើផ្នែកឯកជន និងសិទ្ធិក្នុងការប្រើប្រាស់ចំណែករួមនៃអគារសហកម្មសិទ្ធិ។” ច្បាប់នេះកំណត់ភាពជាកម្មសិទ្ធិរបស់ជនបរទេសចាប់ពីជាន់ខាងលើនៃជាន់ផ្ទាល់ដីឡើងទៅ និងភាគរយនៃអគារនេះត្រូវបានកំណត់ខុសៗពីគ្នាទៅតាមអនុក្រឹត្យ (យោងទៅលើអនុក្រឹត្យលេខ៨២ខាងក្រោម)។ ច្បាប់នេះមានប្រធានបទស្តីពីបទបញ្ញត្តិទូទៅគោលការណ៍ទូទៅ លទ្ធកម្មសហកម្មសិទ្ធិពិសេស សិទ្ធិនិងកាតព្វកិច្ចពិសេសរបស់សហកម្មសិទ្ធិ នីតិវិធីសម្រាប់ការចុះបញ្ជី និងចេញវិញ្ញាបនបត្រ ការផាកពិន័យនិងបទបញ្ញត្តិអន្តរកាល។

អនុក្រឹត្យលេខ ៨២៖

យោងតាមឯកសារផ្លូវការ “អនុក្រឹត្យនេះគឺដើម្បីកំណត់សមាមាត្រ និងការគណនាជាភាគរយនៃយូនីតឯកជនដែលអាចត្រូវបានគ្រប់គ្រងដោយជនបរទេសនៅក្នុងអគារសហកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អនុក្រឹត្យនេះចែងថា “ជនបរទេសដែលមានលក្ខណៈសម្បត្តិស្របច្បាប់ អាចមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិនៅក្នុងយូនីតឯកជននៃអគារសហកម្មសិទ្ធិ ដោយមិនឲ្យលើសពី ៧០ ភាគរយនៃផ្ទៃសរុប នៃទំហំយូនីតឯកជនទាំងអស់នៃអគាររួមគ្នានោះ។” ច្បាប់ក៏បានបានបញ្ជាក់ដែរលើ “ការចេញ វិញ្ញាបនបត្រនៃភាពជាម្ចាស់នៃយូនីតឯកជននៃអគារសហកម្មសិទ្ធិដល់ម្ចាស់របរទេស។ អាជ្ញាធរ សុរិយោដីគួរសរសេរនៅលើវិញ្ញាបនបត្រអំពីសមាមាត្រនៃទំហំផ្ទៃយូនីតឯកជន ធៀបទៅនឹងផ្ទៃ ទំហំសរុបនៃយូនីតឯកជនទាំងអស់នៅក្នុងអគារសហកម្មសិទ្ធិ។”

អនុក្រឹត្យលេខ ១២៦៖

គោលដៅនៃអនុក្រឹត្យលេខ១២៦ នេះគឺដើម្បី “កំណត់ការគ្រប់គ្រង និងការប្រើប្រាស់អគារសហកម្មសិទ្ធិព្រមទាំងយន្តការ និងនីតិវិធីសម្រាប់ការចុះបញ្ជី យូនីតឯកជននៃអគារសហកម្មសិទ្ធិ”។ ព័ត៌មានលម្អិត សូមអាន realestate.com.kh 

 

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30