អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > គម្រោងដីពុះឡូតិ៍ ៧០០ឡូតិ៍ចាប់ផ្ដើមលក់ហើយ! មាន ២៥០០ដុល្លារ អាចទិញបាន!

គម្រោងដីពុះឡូតិ៍ ៧០០ឡូតិ៍ចាប់ផ្ដើមលក់ហើយ! មាន ២៥០០ដុល្លារ អាចទិញបាន!

គម្រោងដីពុះឡូតិ៍ដ៏ធំមួយកន្លែងដែលមានប្រមាណ ៧០០ឡូតិ៍ ស្ថិតនៅ ឃុំទួលព្រិច ជាប់សង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ ចាប់ផ្ដើមបើកលក់ហើយក្នុងតម្លៃចាប់ពី ២៥០០ដុល្លារឡើងទៅក្នុងមួយប្លង់។

ក្រុមហ៊ុន King Land ជាភ្នាក់ងារលក់ដីឡូតិ៍ខាងលើបានឱ្យដឹងនៅថ្ងៃនេះ ថា ដីឡូតិ៍ទាំងនេះបានចាប់ផ្ដើមបើកលក់ជាច្រើនថ្ងៃមកហើយ ហើយគិតមកដល់ពេលនេះ គឺលក់បានប្រមាណ ២៥%រួចទៅហើយ។ ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា អ្វីដែលពិសេសនោះគឺ នៅតំបន់ខាងលើស្ថិតនៅក្បែររោងចក្រផលិតទឹកផ្លែឈើ ក្បែរគម្រោងផ្ទះល្វែង មានបឹងកាឡូ និងមិនឆ្ងាយប៉ុន្មានពី ទីក្រុង។

ដោយសារតែទើបប្រកាសបើកលក់ តម្លៃដីឡូតិ៍នៅទាបនៅឡើយ ពោលគឺអតិថិជនអាចទិញបានក្នុងមួយប្លង់ (៥ម៉ែត្រ x ២០ម៉ែត្រ) តម្លៃចាប់ពី២៥០០ដុល្លារឡើងទៅ។ ម្យ៉ាងវិញទៀត បើអតិថិជនគ្មានប្រាក់បង់គ្រប់ អាចបង់ចាប់ពី ៥០%ឡើងទៅ គឺអាចសាងសង់គេហដ្ឋាននៅបានហើយ។

អ្វីដែលជាចំណុចពិសេសមួយទៀតនោះគឺថា ដីឡូតិ៍នេះមានប្រព័ន្ធផ្លូវរដ្ឋព័ទ្ធជុំវិញ និងមានបង្គោលភ្លើងរដ្ឋរួចជាស្រេច។ បើសិនអតិថិជនមិនចង់ទិញទុកសាងសង់គេហដ្ឋានទេ ដីឡូតិ៍នេះក៏ល្អសម្រាប់ទិញទុកលក់បន្តបានដែរ ពោលគឺអាចនឹងចំណេញបានក្នុងរយៈពេលដ៏ខ្លី។

បើមានចំណាប់អារម្មណ៍ សូមទាក់ទងក្រុមហ៊ុន King Land តាមរយៈ 086 501 555 | 092 777 175៕­

development-2development-3development-4

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031