អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​Sino Great Wall ​ទទួល​បាន​កិច្ច​សន្យា​សាងសង់​ អគារ​ភ្លោះ​​​​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​​របស់​កម្ពុជា

​Sino Great Wall ​ទទួល​បាន​កិច្ច​សន្យា​សាងសង់​ អគារ​ភ្លោះ​​​​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​​របស់​កម្ពុជា

អគារ​ភ្លោះរបស់ក្រុមហ៊ុន​Thai Boon Roong Group មានកម្ពស់ខ្ពស់ជាងអគារ​ភ្លោះរបស់ម៉ាឡេស៊ីទៅទៀត

ប្រ​ភព៖​​ unsplash.com

ក្រុមហ៊ុន​ ​Sino Great Wall ​International ​បាន​ទទួល​​កិច្ចសន្យា​​​សាងសង់​អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ​ប៊ុ​ន​រ៉ុ​ង​ ១៣៣​ជាន់​ ​ក្នុង​គម្រោង​ទឹក​ប្រាក់​ ២,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​ជា​គម្រោង​អគារ​ភ្លោះ​​ខ្ពស់​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍។ ​នេះ​បើ​យោង​តាម​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​ Reuters ​​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

​​​តាម​ប្រភាព​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​​ក្រុមហ៊ុន​ Sino Great Wall ​​មិន​ខុស​ពី​ក្រុមហ៊ុន​ចិន​ផ្សេង​ទៀត​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេងៗ។ ​កាល​ពី​ដើម​ឆ្នាំ​២០១៦​ ​​នេះ​ ​ក្រុមហ៊ុន​​​​ ​ Sino Great Wall ​​ ទទួល​បាន​កិច្ចសន្យា​សាងសង់​គម្រោង​​នៅ ​ម៉ាឡេស៊ី​ និង​ម៉ាកាវ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ៣៧៣​លាន​យ័ន​ ស្រប​គ្នា​ជា​មួយ​នឹង​គម្រោង​ផ្សេងៗ​​ទៀត​នៅ​ ឥណ្ឌូណេស៊ី​ មីយ៉ាន់ម៉ា​ និង​កុងហ្គោ។

​កិច្ច​សន្យា​សាងសង់​អគារ​ភ្លោះ​នេះ ​នឹង​ចូល​ជា​ធរមាន​​នៅ​ពេល​ដែល​សហព័ន្ធ​​ក្រុមហ៊ុន​ Thai Boon Roong Group ដែល​រួម​បញ្ចូល​ក្រុមហ៊ុន​ Sino Great Wall International និង​ Wochang Shipbuilding Industry Co Ltd ​បាន​​សម្រេច​ជា​ផ្លូវ​ការ​​លើ​ការ​ផ្ដល់​ហិរញ្ញប្បទាន​លើ​គម្រោង​សាងសង់​នេះ។ ​តាម​ប្រភព​ដដែល​ បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​គម្រោង​សាងសង់​​នេះ​នឹង​ចំណាយ​ពេល​​ប្រហែល​ ​៦០​ខែ​។

យោង​តាម​ The Phnom Penh Post ​អគារ​ភ្លោះ​នេះ ​មាន​កម្ពស់​ប្រមាណ​ ៥០០​ម៉ែត្រ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728