ចំណុចត្រូវពិចារណានៅពេលទិញបុរីនៅក្នុងប្រទេសកម្ពុជា

ផ្សាយចេញ ៖ 29-Apr-2017 8:38 am

ប្រ​ភព៖​​ realestate.com.kh

តម្រូវការលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងយ៉ាងច្រើនដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងសំខាន់ៗ។ ផ្ទះនៅក្នុងបុរីគឺជាប្រភេទលំនៅដ្ឋានមានការពេញនិយមបំផុត និងមានតំលៃសមរម្យសមស្របទៅនឹងលក្ខខណ្ឌនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម និងលើមធ្យមនៅក្នុងប្រទេស។ ក្នុងនោះដែរលំនៅដ្ឋានប្រមាណ១០,០០០ខ្នងបានគេរំពឹងថានឹងត្រូវផ្គត់ផ្គង់ទៅឱ្យអ្នកទិញជារៀងរាល់ឆ្នាំ។ ហើយខណៈពេលដែលតម្រូវការនៅតែមានច្រើនគម្រោងអភិវឌ្ឍន៍ថ្មីៗកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ដូច្នេះមុនពេលទិញផ្ទះក្នុងបុរីមួយនៅក្នុងប្រទេសកម្ពុជាចំណុចសំខាន់អ្នកត្រូវស្វែងយល់ពីគន្លឹះមួយចំនួនមិនថាអ្នកទិញនៅក្នុងរយៈ ពេលខ្លី ឬរយៈពេលវែងសម្រាប់រស់នៅ ឬការវិនិយោគនោះទេ។


តើបុរីមានផ្ទះប្រភេទអ្វីខ្លះ និងមានសេវាកម្មអ្វីខ្លះ?


គម្រោងអភិវឌ្ឍន៍បុរីត្រូវបានគេស្គាល់ជាទូទៅថាជាបណ្តុំនៃផ្ទះជាច្រើនក្នុងសហគមន៍ ឬតំបន់មួយ។ គម្រោងបុរីមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងផ្ទះល្វែង។ ការអភិវឌ្ឍន៍បុរីមានប្រភេទអចលនទ្រព្យផ្សេងៗគ្នាទៅតាមទំហំចំនួននៃបន្ទប់គេង និងតម្លៃដើម្បីបម្រើទៅតាមសេចក្តីត្រូវការ និងការរស់នៅជាលលក្ខណៈឯកជន ជាបុគ្គល និងក្រុមគ្រួសារ ឬអាជីវកម្មជាដើម។


នៅក្នុងតំបន់ក្នុងគម្រោងមួយចំនួន​ជាពិសេសគម្រោងល្បីៗបានអភិវឌ្ឍន៍ជាសួនកុមារ សួនច្បារ ទីផ្សារ ហាងទំនិញ សន្តិសុខយាម និងប្រព័ន្ធត្រួតពិនិត្យសន្តិសុខដ៏មានសុវត្ថិភាព។


តើមានបុរីនៅកន្លែងណាខ្លះនៅក្នុងប្រទេសកម្ពុជា?


ភាគច្រើននៃអ្នកទិញផ្ទះបាននាំគ្នាទៅរស់នៅ និងទិញផ្ទះរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ដោយសារតែការអភិវឌ្ឍន៍បុរីភាគច្រើនមាននៅក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណាបច្ចុប្បន្ននេះអាចក៏អាចទិញផ្ទះបុរីនៅនៅក្នុងខេត្តគោលដៅផ្សេងទៀតដូចជាខេត្ត៖ សៀមរាប ខេត្តព្រះសីហនុ និងកំពង់ស្ពឺក៏ចាប់ផ្តើមមានបុរីដែរ។


ភ្នំពេញគឺជាទីតាំងដែលពេញនិយមបំផុតក្នុងការទិញបុរីសម្រាប់ទាំងការរស់នៅ និងការវិនិយោគ។ គម្រោងបុរីនៅទីនេះមានចាប់ពីគម្រោងខ្នាតតូចទៅធំ និងស្តង់ដារទាបទៅប្រភេទ បុរីស្តង់ដារប្រណិត។ គម្រោងបុរីនៅភ្នំពេញមានដូចជា៖ បុរីមេគង្គរ៉ូយ៉ាល់ បុរី លឹម ឈាងហាក់ បុរីប៉េង ហួត បុរីពិភពថ្មី បុរីភ្នំពេញថ្មី បុរីមហាសែនសុខ និងមានផ្សេងច្រើនទៀត។


សូមមើលគម្រោងបុរីល្បីៗនៅរាជធានីភ្នំពេញ!


ខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍ដ៏ល្បីរបស់ពិភពលោក​ ដែលត្រូវបានគេស្គាល់ថាជាខេត្តដែលមានប្រាសាទអង្គរវត្តដ៏អស្ចារ្យនៅទីនោះ។ ប្រាសាទបុរាណបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ ដោយសារតែហេតុនេះហើយ បានជាមានគម្រោងអភិវឌ្ឍន៍មួយចំនួនបានជ្រើសរើសខេត្តដ៏ស្រស់ស្អាតមួយនេះ។ ក្នុងនោះគម្រោងបុរីនៅក្នុងតំបន់នេះរួមមាន បុរី Angkor Palace, បុរី Nagara និងបុរីប្រិមប្រិយជាដើម។


ទន្ទឹមនឹងនេះដែរ​កំពង់សោម ឬក្រុងព្រះសីហនុត្រូវបានគេស្គាល់ថាជាទីក្រុងកំពង់ផែធំជាងគេ។ ក៏ជាតំបន់គោលដៅទេសចរណ៍ធំមួយដែលត្រូវបានគេមើលឃើញថាមានកំណើននៃការសាងសង់ ទាំងការអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋានក្នុងឆ្នាំកន្លងមកនេះ។ គម្រោងបុរី មួយចំនួននៅកំពង់ សោមដូចជា បុរី BS បុរី Pearl City និងបុរី Hillton។​


ខេត្តកំពង់ស្ពឺក៏បានចាប់ផ្តើមលេចឡើងនូវការអភិវឌ្ឍន៍គម្រោងបុរីមួយចំនួនដោយសារខេត្តនេះនៅមិនឆ្ងាយពីទីក្រុង ហើយម្យ៉ាងដើម្បីបំពេញតាមតម្រូវការនៃអ្នកទិញក្នុងស្រុកនៅក្នុងតំបន់នេះ។ បុរីផ្សារថ្មីខេត្តកំពង់ស្ពឺគឺជាគម្រោងថ្មីបំផុតនៅក្នុងខេត្តនេះ។


តើចំណុចអ្វីដែលធ្វើឲ្យតម្លៃផ្ទះក្នុងបុរីមានភាពខុសប្លែកគ្នា?


គម្រោងផ្សេងគ្នាមានតម្លៃផ្សេងគ្នាដោយសារតែហេតុផលមួយចំនួន ហើយទីតាំងគឺជាហេតុផលមួយក្នុងចំណោមទាំងនេះ។ ប្រសិនបើអ្នកចង់បានផ្ទះនៅតំបន់សំខាន់មានសក្តានុពលនោះតម្លៃគឺពិតជាខ្ពស់។ ទោះជាយ៉ាងណាវាមិនមានន័យថាការទិញផ្ទះមួយនៅក្នុងទីក្រុងគឺតែងតែមានតម្លៃថ្លៃជាងការទិញនៅក្នុងខេត្តនោះទេ។ ពេលខ្លះវាក៏អាស្រ័យលើគម្រោងដែលអ្នកទិញ។ ហើយកត្តាផ្សេងៗទៀតដែលរួមមាន៖ អ្នកអភិវឌ្ឍន៍រចនាផ្ទៃខាងក្នុង ទំហំនៃយូនីត គុណភាពនៃសំណង់របស់គម្រោង និងសេវាកម្មផ្សេងៗនៅក្នុងគម្រោង។


ឧទាហរណ៍ដូចជា បុរីប៉េងហួត និងបុរីពិភពថ្មីគឺមានតម្លៃប្រហាក់ប្រហែលគ្នាចាប់ពី ៦០,០០០ ដុល្លារ ខណៈពេលបុរីផ្សារថ្មីខេត្តកំពង់ស្ពឺមានតម្លៃចាប់ពី ៣៥,០០០ដុល្លារ ក្នុងមួយយូនីត ចំណែកបុរីនៅ កំពង់សោម និងខេត្តសៀមរាបក៏មានតម្លៃចាប់ពី ៦០,០០០ ដុល្លារផងដែរ។ តម្លៃទាំងនេះគឺសម្រាប់ផ្ទះល្វែង ឬផ្ទះអាជីវកម្មប៉ុន្តែសម្រាប់ផ្ទះវីឡាវិញតម្លៃគឺកាន់តែខ្ពស់ជាងនេះទៅទៀត។


ច្បាប់ពន្ធសម្រាប់បុរីនៅក្នុងប្រទេសកម្ពុជា


សម្រាប់រាល់ប្រភេទនៃអចលនទ្រព្យជាមួយប្លង់កម្មសិទ្ធិស្របច្បាប់/ប្លង់រឹងនៅកម្ពុជាមិនថាអ្នកក្នុងស្រុក ឬជនបរទេសនោះទេការផ្ទេរប្លង់កម្មសិទ្ធិគឺត្រូវតែបង់ពន្ធ ពន្ធលើការផ្ទេរកម្មសិទ្ធិនេះគឺ៤ភាគរយនៃតម្លៃអចលនទ្រព្យសរុប។


ប្រសិនបើអ្នកជាម្ចាស់អចលនទ្រព្យណាមួយនៅក្នុងប្រទេសកម្ពុជាអ្នកត្រូវបង់ពន្ធលើអចលនទ្រព្យនោះ។ វាជាពន្ធប្រចាំឆ្នាំដែលម្ចាស់ត្រូវបង់ប្រាក់ប្រចាំឆ្នាំនៅថ្ងៃទី ៣០ ខែកញ្ញាពន្ធនេះសម្រាប់ទាំងជនជាតិខ្មែរ និងជនបរទេស។ ប៉ុន្តែទាល់តែអចលនទ្រព្យដែលមានតម្លៃនៃចាប់ពី ២៥,០០០ដុល្លារ និងលើសពីនេះទើបត្រូវបង់ពន្ធ។


ពន្ធលើអចលនទ្រព្យត្រូវបានគណនាដោយយក ៨០% នៃតម្លៃអចលនទ្រព្យសរុបដកនឹង ២៥,០០០​ដុល្លារ គុណនឹង ០.១ភាគរយ នេះបើតាមការលើកឡើងរបស់លោក Anthony Galliano នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodia Investment Management។


តើជនបរទេសមានសិទ្ធិកាន់កាប់បុរីនៅក្នុងប្រទេសកម្ពុជាបានដែរឬទេ?


យោងតាមច្បាប់ស្តីពីកម្មសិទ្ធិជនបរទេសនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០១០​ លើកឡើងថាជនបរទេសអាចកាន់កាប់លើយូនីតឯកជននៃអគារសហកម្មសិទ្ធិ។ ដូច្នេះមានតែប្លង់កម្មសិទ្ធិរួមប៉ុណ្ណោះដែលអាចប្រើសម្រាប់ជនបរទេស។


នៅក្នុងមាត្រា៨នៃច្បាប់ភូមិបាលបានចែងថា “ជនបរទេសដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិដើម្បីទទួលបានកម្មសិទ្ធិលើដីនៅកម្ពុជានឹងត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា២៥១នៃច្បាប់។ រាល់អចលនទ្រព្យទ្រព្យណាដែលបានមកក្នុងលក្ខខណ្ឌនេះត្រូវរឹបអូសយកទុកជាសម្បត្តិរដ្ឋដោយគ្មានសំណងពីរដ្ឋឡើយ។ នេះមានន័យថាជនបរទេសមិនត្រូវបានអនុញ្ញាតធ្វើជាម្ចាស់ផ្ទះបុរី និងគ្រប់អចលនទ្រព្យ ទាំងអស់ដែលជាប់ជាមួយដី នៅក្នុងប្រទេសកម្ពុជា។


ទោះយ៉ាងណា មានវិធីផ្សេងទៀតសម្រាប់ជនបរទេសក្នុងការទិញបុរីក្នុងប្រទេសកម្ពុជា។ ដោយទិញតាមរយៈភាគីតំណាងជាមួយជនជាតិខ្មែរ។


ស្វែងយល់បន្ថែមអំពីការទិញផ្ទះបុរីតាមរយៈភាគីតំណាង!


តើមានកម្មសិទ្ធិកាន់កាប់អ្វីខ្លះ សម្រាប់បុរីនៅក្នុងប្រទេសកម្ពុជា?


កម្ពុជាប្រើប្រាស់ប្លង់កម្មសិទ្ធិបីប្រភេទ។ មានប្លង់ទន់ ប្លងរឹង ប្លង់ប្រព័ន្ធLMAP – ប្លង់ប្រព័ន្ធLMAPជាប្រភេទប្លង់រឹង ដែលមានសុវត្ថិភាពបំផុត។


ដូច្នេះប្រសិនបើអ្នកទិញផ្ទះពីបុរីណាមួយជាការល្អអ្នកត្រូវសួរម្ចាស់គម្រោងរកប្លង់រឹងប្រភេទ LMAP ដើម្បីធានាសុវត្ថិភាពល្អបំផុតសម្រាប់អចលនទ្រព្យរ​បស់អ្នកនាពេលអនាគតទ្រព្យ។


ស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិនៅក្នុងប្រទេសកម្ពុជា!


តើអ្នកត្រូវពិនិត្យអ្វីខ្លះនៅពេលទិញបុរីនៅក្នុងប្រទេសកម្ពុជា?


គម្រោងអភិវឌ្ឍន៍បុរីមួយចំនួនមិនមានបំណងគេពីផ្លូវច្បាប់ទេ។ នៅពេលថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានរំលឹកអ្នកទិញផ្ទះឲ្យមានការប្រុងប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្ត។ ហើយក្នុងពេលជាមួយគ្នានោះក្រសួងបានប្រកាសផងដែរអំពីគម្រោងមួយចំនួនដែលមិនមានអាជ្ញាប័ណ្ណសាងសង់ផ្លូវច្បាប់។


ចំណុចមួយទៀតដើម្បីឱ្យប្រាកដថាអ្នកនឹងមិនទិញគម្រោងអភិវឌ្ឍន៍ខុសច្បាប់គឺការត្រូតពិនិត្យមើលឯកសារស្របច្បាប់សំខាន់ ៗចំនួន៥។ ឯកសារទាំងនេះមានដូចជា៖ ប្លង់រឹង ឬប្លង់រឹងLMAP ការចុះបញ្ជីរបស់ក្រុមហ៊ុន ផែនការមេដែលបានទទួលស្គាល់ដោយក្រសួង អាជ្ញាប័ណ្ណសាងសង់ និងអាជ្ញាប័ណ្ណបុរី។


តើការទិញបុរីនៅក្នុងប្រទេសកម្ពុជាជាការវិនិយោគល្អដែរឬទេ?


មនុស្សគ្រប់រូបចាំបាច់ត្រូវមានផ្ទះមួយទីផ្សារលំនៅដ្ឋានរបស់ប្រទេសកម្ពុជាមានសក្តានុពល ទាំងពេលបច្ចុប្បន្ន និងអនាគត មិនថាអ្នកគ្រាន់តែចង់បានផ្ទះល្អមួយសម្រាប់រស់នៅ ឬអ្នកចង់ទិញដោយចេតនាចង់បានផលចំណេញត្រឡប់មកវិញនៅក្នុងឆ្នាំបន្ទាប់។ វាហាក់ពិតជាមានលក្ខណៈប្រាកដណាស់ថាតម្លៃអចលនទ្រព្យនឹងបន្តកើនឡើងថែមទៀត។


ជាក់ស្តែងដូចជាបុរីពិភពថ្មីនៅកំបូលនៅតាមបណ្តោយផ្លូវជាតិលេខ៤​នៅភ្នំពេញគម្រោងបានទៅដល់តំបន់នេះបានប្រហែលពីរឆ្នាំរហូតដល់ពេលនេះ។ បច្ចុប្បន្ននេះតម្លៃយូនីតរបស់គម្រោងនេះបានកើនឡើងយ៉ាងខ្លាំង។ លើសពីនេះទៅទៀតនៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់សកម្មភាពសេដ្ឋកិច្ច បានការរីកលូតលាស់យ៉ាងច្រើន។


កត្តានេះបានធ្វើឱ្យការទិញផ្ទះបុរីមានឱកាសល្អជានិច្ចដើម្បីទទួលបានផលចំណេញត្រឡប់មកវិញនៅថ្ងៃអនាគត។


តើអ្នកបង់ប្រាក់សម្រាប់បុរីនៅក្នុងប្រទេសកម្ពុជាយ៉ាងដូចម្តេច?


ប្រសិនបើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ដាច់ អ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ប៉ុន្តែប្រសិនបើអ្នកមិនចង់បង់ដាច់ទេ ឬអ្នកមិនមានថវិកាគ្រប់គ្រាន់អ្នកមានជម្រើសផ្សេងទៀតដូចជាការបង់រំលស់រយៈពេលវែងបង់រំលស់ជាដំណាក់កាល និងយកកម្ចីពីធនាគារដែលអាចមានរយៈ ពេលវែង ១៥ ឬ ២០ ឆ្នាំ។


ប្រសិនបើអ្នកចង់ទិញផ្ទះជាមួយកម្ចីធនាគារអ្នកអាចទទួលស្វែងរកជាមួយធនាគារមួយចំនួននៅក្នុងប្រទេសកម្ពុជាមានដូចជា៖ ធនាគារ កាណាឌីយ៉ា អេស៊ីលីដា ធនាគារ ANZ Royal ធនាគារ Hong Leong Bank ធនាគារ ABA ធនាគារវឌ្ឍនៈ និងមានជាច្រើនទៀត។ ដើម្បីទទួលបានប្រាក់កម្ចីពីធនាគារមួយ អ្នកត្រូវមានប្រាក់ចំណូលទៀងទាត់ប្រចាំខែមានទ្រព្យបញ្ចាំ មានប្លង់រឹង និងមានអ្នកធានា។ មុននឹងធនាគារផ្តល់ប្រាក់កម្ចីនឹងមានការសិក្សា យ៉ាងល្អិត ល្អន់លើលទ្ធភាពនៃការសងប្រាក់ត្រលប់ទៅធនាគារវិញ។ ប្រសិនបើអ្នកចង់ដឹងពីព័ត៌មាន នៃប្រាក់កម្ចីទិញផ្ទះណាមួយ សូមចុចទីនេះ!


អ្នកគួរតែទិញផ្ទះដែលលក់មុនគម្រោងជាមួយគម្រោងបុរីនៅក្នុងប្រទេសកម្ពុជាដែរឬទេ?


គម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេសកម្ពុជាបានកើនឡើង​ និងបានប្រើប្រាស់ជាមួយយុទ្ធសាស្រ្តលក់ថ្មីមួយគឺការលក់មុនគម្រោង។ ការលក់មុនគម្រោងមានន័យថាម្ចាស់គម្រោងធ្វើការលក់គម្រោងរបស់ពួកគេមុនពេលចាប់ផ្តើម និងក្នុងអំឡុងពេលការសាងសង់គម្រោងនោះ។ ព័ត៌មាន​លម្អិត សូម​អាន​ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared