អត្ថបទថ្មីបំផុត
Home > អចលនទ្រព្យ > ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមនៅសប្តាហ៍នេះ

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមនៅសប្តាហ៍នេះ

ក្រុមហ៊ុន realestate.com.kh ដែលជាក្រុមហ៊ុនអនឡាញអចលនទ្រព្យឈានមុខគេនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតមួយក្នុងសប្តាហ៍នេះ។ ព្រឹត្តិការណ៍នេះនឹង ចាប់ផ្តើមឡើងនៅ ថ្ងៃសុក្រ និងថ្ងៃសៅរិ៍(ទី៥ និងទី៦) ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គាវើល(សាលធំជាន់ទី២) ហើយកម្មវិធីនេះចាប់ផ្តើមពី ម៉ោង១០ ព្រឹក ដល់ម៉ោង ៦ល្ងាច។

ក្នុងការតាំងពិព័រណ៍ដ៏ធំមួយនេះនឹងមានការចូលរួមដាក់បង្ហាញពីគម្រោងរបស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ល្បីៗ ដែលមានទាំងគម្រោងបុរី និងខុនដូដូចជា៖ គម្រោងបុរីមហាសែនសុខ គម្រោងCore PPSEZ គម្រោងផ្ទះលំហែ vKirirom ក្រុមហ៊ុន The Creed Group, ក្រុមហ៊ុន Camhomes/HLH Group គម្រោង Parkway Condo គម្រោង Eastland Development គម្រោងSky31 Condo គម្រោងHabitat Condo គម្រោងHighLand Condo គម្រោង The Penthouse Residences គម្រោងJ Villa ក្រុមហ៊ុន GRED/ One Park គម្រោង The Elements Condo គម្រោង Skyline គម្រោងGolden One គម្រោងSC Capital និងគម្រោងខុនដូ SkyTree។

ក្រៅពីនោះក៏មានក្រុមហ៊ុនដែលនឹងចូលរួមដូចជា ក្រុមហ៊ុន NC Maxworld Real Estate & Development, ក្រុមហ៊ុន Sing Meng Telemedia ក្រុមហ៊ុនរថយន្ត Porsche និង Mercedes-Benz ក្រុមហ៊ុន Cambodian Investment Management គម្រោង Royal HM Trading ក្រុមហ៊ុន South East Asia Property Services (SEAPS) និងក្រុមហ៊ុនទឹកបរិសុទ្ធ Vital។

នៅក្នុងរយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍នេះ ក្រៅអំពីការដាក់បង្ហាញនូវគម្រោងលំនៅដ្ឋានផ្សេងៗគ្នាជា ច្រើន ក៏មានការរៀបចំជាសិក្ខាសាលាអប់រំដែលមានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យជាច្រើនរូបដូចជា៖ លោកបណ្ឌិត សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រង របស់ក្រុម ហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolaw លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh លោក Anthony Galliano នាយកគ្រប់ គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management លោក Jasper Shin ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina លោក Simon Griffiths នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Metro Global Pte Ltd លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ Vikirirom លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍនធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន PropertyGuru Group និង លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។

វាគ្មិនទាំងនេះនឹងជជែកអំពីប្រធានបទផ្សេងៗគ្នា ដោយផ្តោតសំខាន់លើស្ថានភាព និងការវិវត្តន៍នៃ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា រួមទាំងចំណុចពាក់ព័ន្ធនឹងផ្នែកច្បាប់ និងពន្ធលើ អចលនទ្រព្យកម្ពុជា។ ហើយអ្នកចូលរួមទាំងអស់នឹងមានឱកាសដើម្បីស្វែងយល់អំពីប្រធានបទដូចខាងក្រោម៖
• ទស្សនកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ការឈានចូលទីផ្សារក្នុងតំបន់អាស៊ាន។
• គម្រោងអភិវឌ្ឍន៍ vKIRIROM
• កម្មសិទ្ធិការកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្តន៍
• ការបង្កើនសុវត្ថិភាព ដើម្បីបង្កើនតម្លៃអចលនទ្រព្យ
• ពន្ធសម្រាប់វិនិយោគិន៖ ការគិតពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជា
• ទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
• ការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យ
• និន្នាការអតិថិជននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
• អចលនទ្រព្យផ្នែកឧស្សាហកម្ម ជាមួយនឹងការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្នុងទីផ្សារងើប ឡើងថ្មី និងផលប្រយោជន៍នៃរោងចក្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។
• ឱកាសវិនិយោគនៅក្នុងតំបន់ជ្រោយចង្វារ
• ការរីកចម្រើនក្នុងខេត្តព្រះសីហនុ៖ ការវិនិយោគតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។
• ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា៖ តំបន់ពាណិជ្ជកម្មថ្មីសម្រាប់វិនិយោគិនអាស៊ាន។
• ការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក៖ ការពិចារណាលើកាគ្រប់គ្រងអចលនទ្រព្យសម្រាប់វិនិយោគិន។
• ទិន្នន័យចម្រុះនៅក្នុងទីផ្សារអចលនទ្រព្យ

សម្រាប់អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ នឹងអាចមានឱកាសឈ្នះសំបុត្រយន្តហោះ ទៅក្រៅប្រទេសពីក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ ដែលជាក្រុមហ៊ុនអាកាសចរណ៍ដៃគូផ្លូវការសម្រាប់ការតាំង ពិព័រណ៍អចលនទ្រព្យនេះ។ ក្នុងឱកាសនេះដែរអ្នកចូលរួមក៏មានឱកាសអាចសាកល្បងបើកបរ ជាមួយរថយន្តម៉ាក Porsche និង Mercedesផងដែរ។

អាចចូលរួមដោយសេរី និងមិនចាំបាច់មានការចុះឈ្មោះអ្វីឡើយ!

ចុះឈ្មោះដោយឥតគិតថ្លៃ!
https://realestatekh.leadpages.co/cambodia-real-estate-show-2017-attendees/

អ្នកក៏អាចអញ្ជើញមិត្តភក្កិ ក្រុមគ្រួសាររបស់អ្នក និងអ្នកផ្សេងទៀតឲ្យចូលរួមជាមួយព្រឹត្តិការណ៍ តាំងពិព័រណ៍អចលនទ្រព្យកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ឲ្យបានកាន់តែច្រើនកុះករ!

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31