​ចង់​​ទិញ​ដី​​នៅ​ខេត្តព្រះសីហនុ​មែន​ទេ?​ មុន​ទិញ​គួរ​អាន​ដំបូន្មាន​ទាំង​នេះ​សិន

ផ្សាយចេញ ៖ 09-May-2017 8:57 am

ខេត្តព្រះសីហនុ ឬជាទូទៅគេស្គាល់ថាជាក្រុងព្រះសីហនុជាខេត្តដែលមានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា។ ខេត្តនេះមានចម្ងាយ២៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញគ្របដណ្តប់ដោយផ្ទៃដីសរុបចំនួន២,៥៣៦.៦៨គីឡូម៉ែត្រការ៉េ ដែលពីរភាគបីនៃផ្ទៃដីសរុបគ្រប់ដណ្តប់ដោយភ្នំនិងខ្ពង់រាប។ បច្ចុប្បន្ននេះខេត្តព្រះសីហនុបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ស្ថេរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានកំពុងទាក់ទាញការវិនិយោគបរទេសឲ្យចូមកវិនិយោគក្នុងខេត្តនេះ ហើយកត្តាទាំងនេះបានកំពុងជះឥទ្ធិពលដល់ទីផ្សារដីនៅក្នុងតំបន់យ៉ាងខ្លាំង។ ចំពោះហេតុផលទាំងនេះមុនពេលអ្នកទិញដីនៅក្នុងក្រុងព្រះសីហនុ​ ការសំខាន់ត្រូវមានការយល់ដឹងអំពីទីផ្សារក្នុងស្រុកជាមុនដើម្បីធ្វើឱ្យប្រាកដថាអ្នកនឹងទទួលបានការវិនិយោគ​មួយដែលនឹងទទួលផលចំណេញត្រលប់មកវិញ។


តើដីនៅក្នុងខេត្តព្រះសីហនុមានលក្ខណៈដូចម្តេច?


លោក ដែន សាកល ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate​ នៅក្នុងខេត្តព្រះសីហនុបានលើកឡើងថាដីនៅក្រុងព្រះសីហនុបានចែកចេញជា៣តំបន់ធំៗរួមមាន ដីកសិកម្ម ដីទីប្រជុំជន និងដីតំបន់ឆ្នេរសមុទ្រ។


ដីកសិកម្មសំដៅទៅលើដីក្នុងតំបន់ដែលអ្នកស្រុកកំពុងរស់នៅ និងធ្វើកសិកម្មនៅលើដីរបស់ខ្លួន។ ប្រភេទដីនេះមានទីតាំងស្ថិតនៅឆ្ងាយពីតំបន់ទីប្រជុំជននិងតំបន់ឆ្នេរ។ តម្លៃរ​បស់ដីតំបន់នេះគឺទាបជាងតំបន់ពីរផ្សេងទៀត ទន្ទឹមនឹងនេះដែរដីទីប្រជុំជនមានមនុស្សរស់នៅច្រើន និងស្ថិតនៅជិតតំបនឆ្នេរ ហើយជាទូទៅមានលក្ខណៈអំណោយផលសម្រាប់អាជីវកម្មដោយសារតែតំបន់នេះមានសកម្មភាពពាណិជ្ជកម្មរីកលូតលាស់ច្រើន។ លក្ខណៈនេះធ្វើឱ្យតម្លៃដីខ្ពស់ជាងតម្លៃដីនៅក្នុងតំបន់កសិកម្ម។ ទោះជាយ៉ាងណាការទិញដីនៅតំបន់ប្រជុំជននេះគឺនៅតែមានតម្លៃទាបជាងតំបន់ឆ្នេរ ដែលតំបន់ឆ្នេរជាកន្លែងដែលមានសក្តានុពលសំខាន់សម្រាប់វិស័យទេសចរណ៍ លំនៅដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និងសកម្មភាពកម្សាន្តផ្សេងទៀត។


លោក សាកល បានលើកឡើងថាពាក់ព័ន្ធទៅនឹងតម្លៃដី​គឺមានភាពខុសប្លែកគ្នាសម្រាប់ដីកសិកម្មគឺមានតម្លៃចាប់ពី៥ទៅ ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីទីប្រជុំជនមានតម្លៃជាមធ្យមពី៤០០ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េចំណែកឯដីតំបន់ឆ្នេរសមុទ្រដែលជាកន្លែងដែលមានសក្តានុពលខ្លាំងគឺមានតម្លៃចាប់ពី៧០០ទៅ១,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។


តើ​នៅក្នុងខេត្តព្រះសីហនុប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទអ្វីខ្លះ?


លោក សាកលបានឱ្យដឹងថាសម្រាប់ប្លង់កម្មសិទ្ធិកាន់កាប់លើដីធ្លីវិញគឺមានទាំងប្លង់រឹង និងប្លង់ទន់ដែលត្រូវបានប្រើប្រាស់នៅទូទាំងខេត្តទាំងមូលប៉ុន្តែប្លង់ទន់មិនមានសុវត្ថិភាពដូចប្លង់រឹងនោះទេ។ តំបន់មួយចំនួនត្រូវបានការិយាល័យសុរិយោដីចេញប្លង់រឹងឲ្យប្រើប្រាស់ប៉ុន្តែតំបន់ខ្លះមិនទាន់ មានប្លង់រឹងនៅឡើយ ទោះជាយ៉ាងណាដីដែលមានប្លង់ទន់ក៏អាចបំលែងទៅជាប្លង់រឹងវិញបានដែរ។


ប្លង់ទន់ជាទូទៅនៅតែត្រូវបានគេប្រើប្រាស់ដោយគ្មានបញ្ហាអ្វីឡើយ ទោះយ៉ាងណាមុនពេលអ្នកទិញទ្រព្យសកម្ម ឬដីណាមួយជាការល្អអ្នកត្រូវសួររកប្លង់រឹង។ ប្រសិនបើមិនមានប្លង់រឹងទេនោះអ្នកត្រូវពិនិត្យមើលជាមួយអ្នកភូមិផ្សេងទៀតនៅក្នុងតំបន់នេះ ដើម្បីធ្វើឱ្យប្រាកដថាអ្នកបានទិញដីដែលមានសុវត្ថិភាព។


តើតំបន់ណាដែលអ្នកគួរតែទិញដីនៅក្នុងខេត្តព្រះសីហនុ?


លោក សាកល និយាយថា ខេត្តព្រះសីហនុមានស្រុកចំនួន៤ ហើយទីរួមខេត្តមានសង្កាត់ចំនួន៤ដែលមានដូចជាសង្កាត់ ១,២,៣ និង៤។​ សង្កាត់៤គឺនៅឆ្ងាយពីសង្កាត់ចំនួនបីផ្សេងទៀត ប្រសិនបើអ្នកមានចង់ទិញដីវិនិយោគនៅក្នុងសង្កាត់១ អ្នកអាចនឹងចំណាយពេលយូរដើម្បីទទួល បានផលចំណេញត្រឡប់ពីការវិនិយោគរបស់អ្នក។ ចំណែកសង្កាត់ផ្សេងទៀតគឺមានភាពមមាញឹក ពាក់ព័ន្ធនឹងអាជីវកម្ម សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍។ នៅក្នុងសង្កាត់២​, ៣, និង៤ គឺមានភាពងាយស្រួលសម្រាប់ទាំងការរស់នៅ និងលក់ចេញវិញជាពិសេសដីនៅសង្កាត់៤។ ដោយសារតំបន់នេះជាទីតាំងដ៏មានសក្តានុពលសម្រាប់វិស័យទេសចរណ៍។ នៅក្នុងសង្កាត់៤មានឆ្នេរអូរឈើ ទាល ឆ្នេរអូរត្រេះ ឆ្នេរសុខា និងផ្សារលើ។


ហេតុអ្វីបានជាអ្នកគួរតែទិញដីនៅក្នុងខេត្តព្រះសីហនុ?


ខេត្តព្រះសីហនុគឺមានសក្តានុពលបំផុតសម្រាប់ការវិនិយោគពាក់ព័ន្ធទៅនឹងវិស័យលំនៅដ្ឋាន ឧស្សាហកម្ម អាជីវកម្ម និងទេសចរណ៍។ ដូច្នេះមិនថាអ្នកទិញអចលនទ្រព្យនៅទីនេះសម្រាប់ការរស់នៅ ឬសម្រាប់លក់បន្តនាពេលអនាគតនោះទេ តំបន់នេះគឺពិតជាអាចផ្តល់ផលចំណេញបាន។


លើសពីនេះទៀតក្រុងព្រះសីហនុត្រូវបានមើលឃើញថាមានការកើនឡើងនៃការអភិវឌ្ឍលំនៅដ្ឋានថ្មីៗ ជាច្រើនដូចជាគម្រោង៖ D’seaview​ គម្រោង Blue Bay គម្រោង Sunshine Bay គម្រោង Royal Bayview និងគម្រោង Blue Sky Tower។ ក្រៅពីវិស័យលំនៅដ្ឋាននេះក៏មានការអភិវឌ្ឍន៍ផ្សេងទៀតជាច្រើននៅទីនេះដូចជា៖ គម្រោងពង្រីកកំពង់ផែ គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គម្រោងព្រលានយន្តហោះ និងវិស័យទេសចរណ៍។ ហើយវាត្រូវបានរំពឹងថាដើម្បីទទួលបាន កាន់តែច្រើនការអភិវឌ្ឍថ្មីមួយឆ្នាំទៅមួយឆ្នាំ។ ហើយគេក៏នៅតែរំពឹងថានឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតនឹងបោះទុនវិនិយោគនៅក្នុងខេត្តនេះនៅក្នុងឆ្នាំបន្តបន្ទាប់។


លើសពីនេះទៀត សព្វថ្ងៃនេះការធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុគឺកាន់តែងាយស្រួលជាមួយនឹងជម្រើសខុសគ្នា ថាតើអ្នកចង់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឬផ្លូវរថភ្លើងដែលអាចដំណើរដោយផ្ទាល់ទៅកាន់រាជធានីភ្នំពេញ។ កត្តាទាំងអស់នេះបានផ្តល់នូវឱកាសសម្រាប់ការវិនិយោគលើវិស័យដីធ្លីនៅក្នុងខេត្តព្រះសីហនុ។


តើជនបរទេសអាចទិញដីនៅក្នុងខេត្តព្រះសីហនុបានដែរឬទេ?


បើយោងទៅតាមច្បាប់ភូមិបាលកម្ពុជាជនបរទេសមិនត្រូវបានអនុញ្ញាតកានកាប់ដី និងអចលនទ្រព្យជាមួយដីក្នុងប្រទេស កម្ពុជាបានឡើយលើកលែងតែតាមរយៈប្លង់កម្មសិទ្ធិរួម។ ទោះជាយ៉ាងណាប្លង់ប្រភេទនេះត្រូវបានអនុវត្តន៍សម្រាប់តែអគារសហកម្មសិទ្ធិ ហើយជនបរទេសអាចកាន់កាប់បានតែយូនីតនៅខាងលើជាន់ផ្ទាល់ដីប៉ុណ្ណោះ។


ទោះយ៉ាងណាមានករណីលើកលែងមួយចំនួន ដែលជនបរទេសអាចប្រើប្រាស់ ដើម្បីធ្វើជាម្ចាស់ ដីនៅក្នុងប្រទេសកម្ពុជាបាន ដូចជាតាមរយៈការរៀបការជាមួយជនជាតិខ្មែរ ការជួលរយៈពេលវែង ការប្រើប្រាស់ភាគីតំណាងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ឬការសម្បទាន។


អាន​ព័ត៌មាន​លម្អិត​​នៅ​ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared