អត្ថបទថ្មីបំផុត
Home > អចលនទ្រព្យ > វិធីជ្រើសរើសការិយាល័យដ៏ល្អបំផុតដែលអ្នកគួរយល់ដឹង

វិធីជ្រើសរើសការិយាល័យដ៏ល្អបំផុតដែលអ្នកគួរយល់ដឹង

ប្រ​ភព៖​​ realestate.com.kh

យើងឃើញថាវិស័យអចលនទ្រព្យប្រទេសកម្ពុជាពិតជាមានការរីកចម្រើនយ៉ាងខ្លាំង ជាក់ស្តែងការវិនិយោគដោយផ្ទាល់ពីបរទេសមានការកើនឡើងគួរឲ្យកត់​សម្គាល់។ ដូចដែល​បាន​រៀប​រាប់​ពី​ខាងដើមថា ការវិនិយោគពីបរទេសកាន់តែមានការកើនឡើងចំណែកឯតម្រូវការការិយាល័យក៏មានការកើនឡើងផងដែរ គេរំពឹងថា ការផ្គត់ផ្គង់ការិយាល័យអាចកើនឡើងរហូតដល់៧៧%នៅក្នុងឆ្នាំ២០២០។

វិស័យការិយាល័យនៅក្នុងប្រទេសកម្ពុជា
ដូចបានរៀបរាប់ខាងដើម «សម្រាប់វិស័យការិយាល័យធំៗនៅភ្នំពេញតាមលទ្ធផលចម្រុះត្រឹមត្រីមាសទី២ឆ្នាំ២០១៦ទោះបីជាតម្លៃការស្រូបយកនៃការិយាល័យមានការថយចុះអត្រាមធ្យមនៃការិយាល័យទំនេរកើនដល់៣៤%តម្លៃជួលសំខាន់ៗពីមួយត្រីមាសទៅមួយត្រីមាសកើនឡើង១,១%ដល់២២,៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ នេះអាចសន្មត់ថា ​​នេះ​ជា​ការចូលរួមដ៏ខ្លាំងក្លាពីអគារវឌ្ឍនៈដែលបានបញ្ចេញការជួលរបស់ខ្លួន» យោងតាម លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំក្រុមហ៊ុន Knight Frank Cambodia។

តម្លៃទៅតាមប្រភេទការិយាល័យនីមួយៗ
របាយការណ៍មួយបានបង្ហាញអំពីតម្លៃជួលការិយាល័យ តម្លៃជួលជាមធ្យមប្រហែល ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនេះគិតត្រឹមពាក់កណ្ដាលឆមាសទី២ក្នុងឆ្នាំ២០១៦កន្លងមកនេះ។ មានតម្លៃចាប់ពី២,១០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េចំពោះការិយាល័យប្រភេទB (តម្លៃសម្រាប់ការិយាល័យដែលមានប្លង់កម្មសិទ្ធិ) ហើយខ្ពស់បំផុតគឺតម្លៃ៤,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ការិយាល័យប្រភេទA។ តម្លៃនឹងមានការប្រែប្រួលក្នុងរយៈពេលខ្លីនេះស្របពេលដែលអគារការិយាល័យមួយចំនួននឹងសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខនេះ។

ទោះជាយ៉ាណាក៏ដោយតម្រូវការយូនីតដែលមានទំហំចាប់ពី១០០ទៅ២០០ម៉ែត្រការ៉េមានតម្លៃចាប់ពី១ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ការិយាល័យប្រភេទ B&C ក្នុងមួយខែក៏មានតម្រូវការគួរឲ្យកត់សំគាល់ផងដែរ។ ការស្វែងរកការិយាល័យមួយយើងអាចនិយាយបានថាវាជារឿងមួយងាយស្រួលប៉ុន្តែពេលខ្លះក៏វាធ្វើឲ្យលោកអ្នកមានភាពច្របូកច្របល់ផងដែរ។ លោកអ្នកអាចជួលវាប្រចាំខែ ប្រចាំឆ្នាំ ឬជួល ជាប្រចាំថ្ងៃទៅតាមប្រភេទការិយាល័យដែលលោកអ្នកចង់បាន។

ការិយាល័យសម្រាប់ជួលនៅក្នុងក្រុងភ្នំពេញ
គម្រោង CORE@PPSEZ (តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ)

គម្រោង CORE@PPSEZ មានទីតាំងស្ថិតនៅជិតផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលជាការអភិវឌ្ឍន៍ប្រភេទពាណិជ្ជកម្មរួមបញ្ចូលគ្នាដំបូងគេនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំ ពេញ។ គម្រោងអភិវឌ្ឍន៍ CORE@PPSEZ មានដូចជាហាងលក់ទំនិញចំនួន១០យូនីតការិយាល័យចំនួន៤០​យូនីតដែលរចនាដោយផ្តល់ភាពងាយស្រួលសម្រាប់ការពង្រីកទំហំពាណិជ្ជកម្មនៅពេល អនាគត និងរោងចក្រដែលមានកម្ពស់បីជាន់។

គម្រោងនេះរចនាឡើងដោយផ្តល់ទាំងភាពងាយស្រួលក្នុងការភ្ជាប់ទៅនឹងពាណិជ្ជកម្មក៏ដូចជាការបង្កើនផលិតភាពផងដែរ។ គម្រោងនេះនឹងក្លាយជាទម្រង់មួយសម្រាប់អាជីវកម្មពាណិជ្ជកម្ម ផ្សេងសម្រាប់អាជីវកម្មពាណិជ្ជកម្មផ្សេងៗនិងសកម្មភាពឧស្សហកម្មដែលផ្តល់ជូនសេវាកម្ម លំដាប់អន្តរជាតិរួមមាន៖ ជណ្ដើរយោង សន្តិសុខ២៤ មានបន្ទប់តាមដាន និងគ្រប់គ្រងលើ សន្តិសុខក្នុងតំបន់កន្លែងប្រជុំដែលមានទំហំ៥០០ម៉ែត្រការ៉េកន្លែងផលិតកម្មកន្លែងលើកដាក់ទំនិញឯកជន។​ គ្រឹះក្រោមរ​បស់គម្រោង CORE@PPSEZ បានចាប់ផ្តើមកាលពីថ្ងៃទី១​ ខែសីហា ឆ្នាំ២០១៦។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅខែមិនាឆ្នាំ ២០១៨ខាងមុខ។

គម្រោង East Commercial Center

គម្រោង East Commercial Center ស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Eastland Development នេះជាគម្រោងពាណិជ្ជកម្មដែលផ្តល់ជូនប្រភេទការិយាល័យកម្រិត B ផ្តល់ជូននូវការិយាល័យស្តង់ដាអន្តរជាតិ ប៉ុន្តែមានតម្លៃសមរមអាចទទួលយកបាន មានទីតាំងស្ថិតនៅ តាមបណ្តោយទន្លេបាសាក់ គម្រោង East Commercial Center ជាគម្រោងដែលផ្តល់ឲ្យ លោកអ្នកកាន់តែមានភាពរសរវើក។

គម្រោង Emerald Hub

ការជួលការិយាល័យសម្រាប់អ្នកដែលមានបំណងជួលមួយក្នុងតម្លៃសមរម្យមួយ ដូចនេះជម្រើសការិយាល័យជាលក្ខណរួម (Co-working space) ជម្រើសប្រភេទការិយាល័យបែបនេះពេញនិយម​បំផុតអ្នកដែលធ្វើការក្រៅម៉ោងអ្នកដែលទើបតែចាប់ផ្តើមជំនួញ។

ការជួលការិយាល័យប្រភេទនេះអ្នកអាចធ្វើការបានដោយឯករាជ្យ អាចជួបជាមួយអ្នកដទៃទៀតដែលមានជំនាញ និងចំណេះដឹងផ្សេងៗគ្នាមកប្រមូលផ្តុំនៅទីនេះ។ វាមានភាពងាយស្រួលការចំណាយមិនថ្លៃប៉ុន្មានហើយមានការផ្តល់ជូនសេវាផ្សេងៗផងដែរដូចជា៖ ការសំអាត ម៉ាស៊ីនថតចំលង ទឹកក្តៅទឹកត្រជាក់ កាហ្វេ តែ រួមផ្សំនឹងសេវាកម្មផ្សេងៗជាច្រើនទៀត។

តម្លៃជួលទាបបំផុតត្រឹមតែ៣០ដុល្លារក្នុងមួយខែសម្រាប់ការិយាល័យជាលក្ខណរួមបែបនេះ។ ប៉ុន្តែប្រសិនបើអ្នកត្រូវការកន្លែងបណ្តោះអាសន្ន អ្នកក៏អាចជួលកន្លែងត្រឹមមួយថ្ងៃ ឫមួយសប្តាហ៍ក៏បាន។ លក្ខខណ្ឌទាំងនេះផ្តល់ជូនភាពបត់បែន និងវិធីងាយស្រួលសម្រាប់ទាំងសហគ្រិនភាព ឯកជន និងក្រុមហ៊ុនតូចដែលចាប់ផ្តើមអាជីវកម្មថ្មី។

គម្រោងចម្រុះជាធម្មតាមិនត្រឹមតែជាលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាជាការអភិវឌ្ឍន៍យ៉ាងច្រើនដូចជា ផ្សារ ទំនើប ការិយាល័យ និងសណ្ឋាគារជាដើម។ យើងអាចស្វែងរកការិយាល័យសម្រាប់ជួលបាននៅក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្នុងប្រទេសកម្ពុជា។ ស្វែងរកគម្រោងអភិវឌ្ឍន៍ចម្រុះនៅទីនេះ!

ការស្វែងរកការិយាល័យសម្រាប់ជួល

ការស្វែងរកការិយាល័យសម្រាប់ជួលយើងអាចស្វែងរកបានច្រើនវិធី លោកអ្នកអាចស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងវិជ្ជាជីវៈ នេះជាជម្រើសដ៏ល្អប្រសិនបើអ្នកស្វែងរកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវការធ្វើបែបនេះធ្វើឲ្យយើងចំណេញពេលវេលា និងមិនមានការព្រួយបារម្ភអំពីការយកកម្រៃជើងសារមិនត្រឹមត្រូវ។ ស្វែងរកភ្នាក់អចលនទ្រព្យដ៏មានជំនាញនៅទីនេះ!

យើងអាចស្វែងរកការិយាល័យសម្រាប់ជួលបានដោយខ្លួនឯង ចូលទៅកាន់គេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចស្វែងរកអចលនទ្រព្យប្រមាណ៤៥,៥០០ ដែលមានការបែងចែកទៅតាមតំបន់ និងមានតម្លៃលក់យ៉ាងច្បាស់លាស់។

ការយកពន្ធទៅលើការជួល

អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំមួយលេខ ១៨៤១០ ដែលចង់បញ្ជាក់ឱ្យច្បាស់លាស់លើ កាតព្វកិច្ចពន្ធសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលជួលអចលនទ្រព្យបន្ត។ សេចក្ដីណែនាំថ្មីនេះចង់កំណត់ឲ្យច្បាស់លាល់លើច្បាប់ដើម្បីបញ្ឈប់រាល់ប្រភេទកាតព្វកិច្ចពន្ធណាដែលស្ទួនគ្នា។ ព័ត៌មាន​លម្អិត​សូម​អាន​ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31