អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > OCIC បើកដំណើរការ​ផ្សារទំនើប​ Olympia Plaza ផ្ដោត​លើ​អតិថិជន​ចំណូល​មធ្យម

OCIC បើកដំណើរការ​ផ្សារទំនើប​ Olympia Plaza ផ្ដោត​លើ​អតិថិជន​ចំណូល​មធ្យម

ផ្សារទំនើបនៅក្រុងភ្នំពេញកំពុងតែកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះដើម្បីឆ្លើយតបទៅនឹងការកើនឡើង ការចំណាយរបស់អតិថិជនដែលជម្រុញដោយកំណើនប្រាក់ចំណូលប្រជាជន​ និងកំណើនសេដ្ឋកិច្ចទៀងទាត់ប្រចាំឆ្នាំជាមធ្យម៧.២​ភាគរយ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញរបស់ធនាគារពិភពលោកអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាពីកម្រិតប្រាក់ចំណូលទាបដល់មធ្យមកម្រិតទាបកាលពីឆ្នាំមុនក៏បានផ្ដល់ទំនុកចិត្តផងដែរដល់វិនិយោគិន​ដែលចង់វិនិយោគ​លើផ្សារលក់រាយស្របពេលគ្នានឹងការកើនឡើងអំណាចទិញរបស់ប្រជាជនខ្មែរ។

ប៉ុន្តែតើផ្សារទំនើបដូចជា Aeon Mall 1 សាកសមនឹងការចំណាយរបស់អតិថិជនដែរទេ ឫមួយក៏អតិថិជនក្នុងស្រុកនៅតែមិនអាចមានលទ្ធភាពទិញក្នុងតម្លៃនេះបាន?

ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយក្រុមហ៊ុន Bonna Realty Group បង្ហាញថាតម្រូវការផ្សារទំនើបបានកើនឡើង៣ភាគរយនៅត្រីមាសទីមួយឆ្នាំនេះពីសន្ទស្សន៍៧៩ឡើងដល់៨២បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយទីតាំងទំនេរនៅផ្សារទំនើបទាំងទីតាំងធ្វើរួចនិងកំពុងសាងសង់បានកើនឡើងពី ២១ ​​ដល់ ២៦ភាគរយនៅឆ្នាំនេះខណៈពេលដែលការផ្គត់ផ្គង់នៅតែបន្តកើនឡើង។

អ្នកជួលចំនួន៧នៅផ្សារទំនើប Aeon mall បានបិទអាជីវកម្មកាលពីឆ្នាំ២០១៥ដោយត្អូញត្អែអំពីការលក់មិនដាច់ការរំខានការសាងសង់ និងការសន្សំសំចៃជ្រុលរបស់អតិថិជននេះបើយោងតាមរបាយការណ៍សារព័ត៌មានក្នុងស្រុក។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃក្រុមហ៊ុន Bonna Realty មានប្រសាន៍ថាតម្រូវការផ្សារទំនើបកើនឡើងគឺដោយសារតែកត្តាមួយចំនួនដូចជា៖ ការកើនឡើងចំនួនប្រជាជន និងប្រាក់ចំណូលភាពងាយស្រួលនៃការដើរផ្សារ និងគោលនយោបាយបញ្ចុះការប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍ក្រុមហ៊ុនដដែលបច្ចុប្បន្នមានផ្សារទំនើបចំនួន៣៤នៅទីក្រុងភ្នំពេញក្នុងនោះផ្សារទំនើបប្រភេទ A និង B មានចំនួនច្រើនជាងគេ។ បន្ទាប់ពីផ្សារទំនើប Aeon Mall 1 ជាផ្សារដំបូងគេមានអ្នកចូលច្រើនជាងគេក៏មានផ្សារដទៃទៀតដែររួមមានផ្សារទំនើប Aeon Mall 2, The Bridge Retail, Parkson Mall, Exchange Square, និង Olympia Plaza។

លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថានឹងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងចំណោមផ្សារទំនើបបច្ចុប្បន្ន និងផ្សារទំនើបកំពុងសាងសង់បើពិនិត្យមើលពីចំនួនប្រជាជនចំណូលមធ្យម និងខ្ពស់ដែលមានចំនួនតិចតួចនៅឡើយ។ យ៉ាងណាក៏ដោយនៅថ្ងៃអនាគតប្រជាជនក្រុងភ្នំពេញចំណូលមធ្យមនឹងកើនចំនួនយ៉ាងឆាប់រហ័ស និងមានអំណាចទិញច្រើនជាងមុន។

ទោះបីជាផ្សារលក់រាយកើនចំនួនកាន់តែច្រើនក៏ដោយក្រុមហ៊ុនសាងសង់ដូចជា OCIC ដែលនឹងបើកដំណើរការផ្សារទំនើប Olympia Plaza ក្នុងពេលឆាប់ៗនៅតែមានសង្ឈឹមទទួលជោគជ័យនៅក្នុងបរិយាកាសនេះ ដោយផ្តោតជាពិសេសទៅលើកម្រិតតម្លៃសាកសមនឹងអ្នកទិញក្នុងស្រុក។

ផ្សារទំនើប Olympia Plaza ដែលមានទីតាំងនៅខាងក្នុងគម្រោង Olympia City របស់ក្រុមហ៊ុន OCIC ស្ថិតនៅក្បែរពហុកីឡាដ្ឋានជាតិអូឡាំពិកព័ន្ធជុំវិញដោយខុនដូរចំនួន២០០០ការិយាល័យ២០០ និងផ្ទះរាប់រយខ្នងទៀតដែលមួយចំនួនធំបានសាងសង់រួចរាល់​ និង​កំពុងរៀបចំប្រគល់អោយម្ចាស់លំនៅដ្ឋាន។

លោក សយ រតនា ប្រធានផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន OCIC បានឱ្យដឹងថាទន្ទឹមពេលដែលផ្សារទំនើបមួយចំនួនធំផ្ដោតលើយីហោល្បីៗ និងអតិថិជនចំណូលខ្ពស់ផ្សារទំនើប Olympia Plaza កម្ពស់៧ជាន់វិញ នឹងផ្អោតលើអ្នកលក់រាយក្នុងស្រុក និងប្រជាជនចំណូលមធ្យម។ យើងជឿជាក់ថាវានឹងទទួលបានជោគជ័យ ដោយសារតែប្រជាជនចំណូលមធ្យមនៅកម្ពុជាមានចំនួនច្រើនជាងគេ និងជាទីផ្សារដ៏ធំសម្រាប់ទីផ្សារផ្សារទំនើប។

លោក រតនា បន្តថា ផលិតផលតម្លៃថ្លៃដាក់លក់នៅផ្សារទំនើបមិនប្រកដថាប្រជាជនខ្មែរភាគច្រើនអាចមានលទ្ធភាពទិញបាននោះទេ បើមើលទៅលើកម្រិតប្រាក់ចំណូលរបស់ពួកគេ។ ដូច្នេះអ្នកដើរផ្សារជនជាតិខ្មែរភាគច្រើនចូលចិត្តដើរមើលជាជាងទិញទំនិញតម្លៃថ្លៃនៅផ្សារទំនើបទាំងនោះ ហើយទីបំផុតនឹងងាកទៅទិញទំនិញនៅហាងលក់រាយដែលមានតម្លៃសមរម្យ។

អធិប្បាយលើគំនិតរបស់ផ្សារទំនើប Olympia Plaza លោក សន សៀប បន្ថែមថាផ្សារទំនើបដែលផ្ដោតលើប្រជាជនចំណូលមធ្យមនឹងទាក់ទាញអតិថិជនមកទិញបានច្រើនពីព្រោះប្រទេសកម្ពុជាស្ថិតនៅក្នុងប្រភេទប្រាក់ចំណូលក្រោមមធ្យមនៅឡើយ ហើយនឹងបន្តទៅប្រភេទចំណូលមធ្យម។ តាមយោបលខ្ញុំគ្មានហេតុផលណាដែលផ្សារទំនើបត្រូវផ្ដោតលើអតិថិជនហួសពីចំណូលមធ្យមនោះទេក្នុងដំណាក់កាលនេះ។

ការស្រាវជ្រាវរបស់ក្រុមហ៊ុន OCIC បង្ហាញថា​អ្នកដើរផ្សារចំណាយប្រាក់ប្រមាណពី១០ទៅ៣០ដុល្លារពេលដើរផ្សារម្ដងៗ។ ជាមួយនឹងគំនិតនេះ លោក រតនា បញ្ជាក់ថាផ្សារទំនើប Olympia Plaza អាចផ្ដល់តម្លៃសមរម្យជូនអតិថិជននៅក្នុងប្រជាសាស្រ្តនេះ ។
កញ្ញា សុខ លក្ខិណា ប្រជាជនចំណូលមធ្យមក្រុងភ្នំពេញធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងរៀបរាប់ថា វាជារឿងល្អដែលផ្សារទំនើបដូចជា Olympia Plaza ផ្ដោតលើប្រជាជនចំណូលមធ្យមខុសពីផ្សារទំនើប Aeon Mall ដែលផ្ដោតលើប្រជាជនចំណូលខ្ពស់។ សម្រាប់អ្នកដែលចូលចិត្តដើរផ្សារដូចខ្ញុំគំនិតមួយនេះល្អមែនទែន ហើយខ្ញុំនឹងមានជម្រើសច្រើនជាងមុនដើម្បីទិញទំនិញខុសៗគ្នាដែលមានគុណភាពល្អ៕

ផ្ដល់​សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031