អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > តើ​ការទិញ​ដី​ដែលមាន​ត្រឹមតែ​ប្លង់​ទន់​មាន​សុវត្ថិភាព ១០០% ដែរឬទេ​?

តើ​ការទិញ​ដី​ដែលមាន​ត្រឹមតែ​ប្លង់​ទន់​មាន​សុវត្ថិភាព ១០០% ដែរឬទេ​?

ដូចដែល​លោកអ្នក​បាន​ជ្រាប​រួចមកហើយ​ថា ដើម្បីឱ្យ​ការផ្ទេរកម្មសិទ្ធិ​លើដី​ដែលមាន​ប្លង់រឹង មាន​អានុភាព តាមផ្លូវ​ច្បាប់ ការផ្ទេរ​នោះ​ចាំបាច់​ត្រូវតែ​ចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ​នៅ​អង្គភាព​សុរិយោដី​។ នៅក្នុង​អត្ថបទ​នេះ លោក អ្នក នឹង​បាន​ស្វែងយល់​អំពី​ថា​តើ​ការទិញ​លក់​ដី​ដែលមាន​ប្លង់​ទន់​មាន​សុ​វត្ថ​ភាព​១០០%​ដែរឬទេ​?
​ ​មុននឹង​ឆ្លើយ​នូវ​សំនួរ​ខាងលើនេះ លោកអ្នក​គួរ​គប្បី​យល់​នូវ​ពាក្យ​ថា “​ប្លង់​ទន់​” ជាមុនសិន​។ ប្លង់​ទន់ គឺជា ឯកសារ​មួយ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន (​អាជ្ញាធរ​ថ្នាក់ឃុំ​-​សង្កាត់​/​ស្រុក​) ដើម្បី​ទទួលស្គាល់​នូវ​ការកាន់កាប់ របស់​នរណាម្នាក់​លើដី​ដែល​មិនទាន់បាន​ចុះបញ្ជី​។ ក្នុងន័យនេះ យើង​អាច​និយាយបានថា ប្លង់​ទន់ មិនមែនជា ឯកសារ​ដែល​បញ្ជាក់​ពី​កម្មសិទ្ធិ​លើដី​នោះឡើយ ប៉ុន្តែ​វា​គឺជា​អង្គហេតុ​មួយ​ដែល​បង្ហាញថា បុគ្គល​មួយ​បាន​កាន់កាប់ ជាក់ស្តែង​នៅលើ​ដី​នោះ​។

​ជាការ​ពិតណាស់ ការកាន់កាប់​ដីធ្លី​ដែលមាន​ប្លង​ទន់ គឺជា​ការកាន់កាប់​ជាក់ស្តែង​ដែល​ត្រូវបាន​ទទួលស្គាល់ ត្រឹមតែ​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ​។ ផ្ទុយ​មកវិញ ការកាន់កាប់​ដីធ្លី​ដែលមាន​ប្លងរឹង គឺជា​ការកាន់កាប់​ដែល​ត្រូវបាន ទទួលស្គាល់​ដោយ​អង្គភាព​សុរិយោដី ព្រមទាំង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅក្នុង​សៀវភៅ​គោល​បញ្ជី​ដី​។ ក្នុងន័យនេះ លោកអ្នក​អាច​កំណត់ថា​តើ​អ្នកណា​ជា​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ​លើដី​មួយ ឬ​អាច​ដឹងថា​តើ​ដី​នោះ​មាន​ជាប់​បន្ទុក ឬក៏ បណ្តឹង​នៅ​តុលាការ​ដែរឬទេ ប្រសិនបើ​ដី​នោះ​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​អង្គភាព​សុរិយោដី (​មានន័យថា​មាន​ប្លង់ រឹង​)​។ ប៉ុន្តែ ប្រសិនបើ​ដី​នោះ​មាន​ត្រឹមតែ​ប្លង់​ទន់ នោះ​លោក​អ្នកនឹង​មិនអាច​ស្វែងរក​នូវ​ពត៌មាន​ចាំបាច់​ណាមួយ ដែល​ទាក់ទង​ទៅនឹង​ដី​នោះបាន​ឡើយ ព្រោះថា​ប្លង់​ទន់​គឺជា​ប្រភេទ​ប្លង់​ដែល​ពត៌មាន​របស់​វា​មិន​ត្រូវបាន​កត់ត្រា​នៅ ក្នុង​សៀវភៅ​គោល​បញ្ជី​ដី​ឡើយ​។​
​ ​អញ្ចឹង​សួរថា តើ​ការទិញ​ដី​ដែលមាន​ប្លង់​ទន់​គឺ​មិនមាន​សុវត្ថិភាព​ទេ​ឬ​?

ចម្លើយ​គឺ ទេ​! ត្បិត​ថា​សិទ្ធិ​នៅលើ​ដី​នោះ​ត្រូវបាន​កំណត់ដោយ​ប្លង់​ទន់ ប៉ុន្តែ​មិនមែន​មានន័យថា ការទិញ​ដី​ដែលមាន​ប្លង់​ទន់​មិនមាន​សុវត្ថិភាព​នោះទេ​។ ជា​ពិតណាស់ ការផ្ទេរសិទ្ធិ​កាន់កាប់​នៅ​លើដី​ដែលមាន ប្លង់​ទន់ ត្រូវមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​។ អាជ្ញាធរ​មូលដ្ឋាន ជាទូទៅ​គឺ​បានដឹង​នូវ​បញ្ហា​នានា​ពាក់ព័ន្ធ ទៅនឹង​ការកាន់កាប់​លើដី​ទាំងឡាយ​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ​។ ដូច្នេះហើយ ការប្រឹក្សា​ជាមួយ អាជ្ញាធរ​មូលដ្ឋាន គឺជា​ការណ៍​មួយ​ដ៏​មាន​សារៈសំខាន់​ដើម្បី​បង្ការ​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ក៏ ប៉ុន្តែ ការណ៍​នោះ​មិនអាច​យកមកប្រើ​ប្រាស់​ជាទូទៅ​បានឡើយ ដោយហេតុថា មិនមែន​គ្រប់​អាជ្ញាធរ​មូលដ្ឋាន​ទាំង អស់​សុទ្ធតែ​អាច​ក្តោប​ក្តាប់បាន​នូវ​ឯកសារ ឬ​ពត៌មាន​នានា​ទាក់ទង​ទៅនឹង​ដីធ្លី​ដែល​ស្ថិតនៅក្នុង​តំបន់​កាន់កាប់​របស់ ពួកគេ​ឡើយ​។​

​ ​សរុប​កម ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ក្នុង​ការទិញ​ដីធ្លី​ដែលមាន​ប្លង់​ទន់ លោកអ្នក​គួរតែ​ប្រឹក្សា​យោបល់ ជាមួយ​អ្នក​ដែលមាន​ជំនាញ​ខាងច្បាប់ និង ពឹងពាក់​ពួកគេ​ឱ្យធ្វើ​ការសិក្សា​ផ្លូវច្បាប់ ដើម្បី​ជៀសវាង​នូវ​បញ្ហា​ផ្លូវច្បាប់ នានា​៕​
​ ​
​ដោយ​៖ ប៉ុ​ម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30