អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ទីផ្សារ​លំនៅដ្ឋាន​ដែល​កំពុងឡើង​ថ្លៃ​ខ្ពស់​​ទាំង​ ១៩​ក្នុង​ពិភពលោក​

ទីផ្សារ​លំនៅដ្ឋាន​ដែល​កំពុងឡើង​ថ្លៃ​ខ្ពស់​​ទាំង​ ១៩​ក្នុង​ពិភពលោក​

ប្រ​ភព៖​​ https://www.pexels.com

​​តម្លៃ​លំនៅដ្ឋាន​នៅ​ប្រទេស​ កាណាដា និង​ប្រទេស​ដ៏ទៃទៀត​នៅក្នុង​ទ្វីបអឺរ៉ុប​កំពុង​តែមាន​កំណើន​ខ្លាំង​​ ​បើ​ទោះ​បី​ជា​ទីផ្សារ​សកលោក​មាន​ការធ្លាក់​​ក៏​ដោយ​។ ​គេហទំព័រ​វាយតម្លៃ​អចលនទ្រព្យ​សកល ដែលជា​បណ្ដុំ​ទិន្នន័យ​តម្លៃ​ទីផ្សារ​លំនៅដ្ឋាន បាន​ចុះផ្សាយ​ក្នុង​របាយការណ៍​ត្រីមាស​ដំបូង​របស់ខ្លួន​ថា ការធ្លាក់ចុះ​​នៅ​តែ​មាន​បន្ត​ក្នុង​តំបន់​ផ្សេងៗ​​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន។ ​

​ប្រទេស ​អ៊ី​ស្លង និង​ អៀរ​ឡង់​ នាំ​ឱ្យ​មានការ​ឡើងថ្លៃ​យ៉ាង​លឿន​ក្នុង​ទ្វីប​​អឺរ៉ុប​ ​ក្នុងពេលដែល​សេដ្ឋកិច្ច​មាន​កំណើន​ឡើង​ខ្លាំង ស្រប​ពេលដែល​ប្រទេស​កាណាដា​មានការ​ផ្ទុះឡើង​នូវ​តម្លៃ​លំនៅដ្ឋាន​យ៉ាងគំហុក ដែល​អ្នកសេដ្ឋកិច្ច​បាន​ហៅថា ​ការ​ផ្ទុះ​ឡើង​នៃ​តម្លៃ​​មិន​ស្ថិត​ថេរ​ (outright bubble)។​

គេហទំព័រ​ Business Insider ​បាន​ចាត់​ចំណាត់ថ្នាក់​ទីផ្សារ​​លំនៅដ្ឋាន​ទាំង​ ​១៩​​ដែល​មាន​តម្លៃ​កើន​ឡើង​ខ្ពស់​ដូច​មាន​បង្ហាញ​​ខាងក្រោម​នេះ​៖

19. សហរដ្ឋអាមេរិក​
​បើ​យោងតាម​ទី​ភ្ងា​ក់​ងារ​សហព័ន្ធ​ហិរញ្ញវត្ថុ​អចល​ទ្រព្យ តម្លៃ​លំនៅដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ប្រមាណ 3.37%​ក្នុង​​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​​២០១៧​ ដែល​កំណើន​នេះ​ គឺ​ទាប​ជាង​​កំណើន​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​​​ប្រមាណ 4.87%​។ តម្លៃ​បាន​កើនឡើង 0.6% បើ​ធៀប​​នឹង​​ត្រីមាស​មុន​។​

18. ទីក្រុង​វី​ល​នុស ប្រទេស​លី​ទុយ​អា​នី
​តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​វី​ល​នុស ប្រទេស​លី​ទុយ​អា​នី​បាន​កើនឡើង​ប្រមាណ 3.56% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2107 បើ​ធៀប​​នឹង​​ឆ្នាំ​2016 ​គឺ​គ្មាន​ការប្រែប្រួល​។ ​តម្លៃ​នេះ​បាន​ធ្លាក់ចុះ​ប្រមាណ 0.4% បើ​ធៀប​និង​ត្រីមាស​មុន​។

17. ប្រទេស​ព័រ​ទុយ​ហ្គា​ល់​
តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់​កើនឡើង​ប្រមាណ ​4.18% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2017 ដែល​កំណើន​នេះ​ គឺ​​កើន​​​ឡើង​ 3.18% បើ​ធៀប​​ឆ្នាំ​2016​។ ទោះ​ជា​យ៉ាង​ណា​ តម្លៃ​អចលនទ្រព្យ​​​បាន​ធ្លាកចុះ​ប្រមាណ ​0.28% បើ​ធៀប​​ត្រីមាស​មុន​។​

16. ទីក្រុង​តា​លិ​ន ប្រទេស​អេ​ស្តូ​នី
​តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​តា​លិ​ន ប្រទេស​អេ​ស្តូ​នី បាន​កើនឡើង​ប្រមាណ ​4.76% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 វា​មានការ​កើនឡើង​បើ​ធៀប​និង​ឆ្នាំ​2016 ដែល​កំណើន​នេះ​ គឺ​ទាប​ជាង​​កំណើន​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​​​ប្រមាណ​ 1.31%​។​ ​តម្លៃ​​អចលនទ្រព្យ ​​​បាន​ធ្លាក់ចុះ​ប្រមាណ ​5.82% បើ​ធៀប​​​ត្រីមាស​មុន​។​

15. ទីក្រុង​រី​កា ប្រទេស​ឡា​ត​វី​យ៉ា​
តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​រី​កា ប្រទេស​ឡា​ត​វី​យ៉ា បាន​កើនឡើង​ប្រមាណ 5.13% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 ដែល​កំណើន​នេះ​ គឺ​​ខ្ពស់​ជាង​​កំណើន​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​​​ប្រមាណ​ ​2.24%​។ ​តម្លៃ​​អចលនទ្រព្យ​ ​បាន​ធ្លាក់ចុះ​ប្រមាណ ​0.02% បើ​ធៀប​​​ត្រីមាស​មុន​។​

14. ប្រទេស​អាល្លឺម៉ង់
តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​អាល្លឺម៉ង់​បាន​កើនឡើង​ប្រមាណ 5.79% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ 2017 ​ដែល​កំណើន​នេះ​ គឺ​​​ទាប​ជាង​​កំណើន​កាល​ពី​ឆ្នាំ​២០១៦​ដែល​មាន​​ 6.25%​។​ ​តម្លៃ​​អចលនទ្រព្យ​ ​បាន​កើនឡើង​ប្រមាណ 0.93%​បើ​ធៀប​​​ត្រីមាស​មុន​។​

13. ប្រទេស​ស៊ុយអែត​
តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ស៊ុយអែត បាន​កើនឡើង​ប្រមាណ 6.59% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​2017 វា​មានការ​ធ្លាក់​ចុះបើ​ធៀប​​​ឆ្នាំ 2016 ដែល​​ឆ្នាំ​ទៅ​មិញ​​មាន​កំណើន​​​ប្រមាណ 9.70% ។​ តម្លៃ​​អចលនទ្រព្យ​​មានការ​កើនឡើង​ប្រមាណ ​1.94% បើ​ធៀប​​ត្រីមាស​មុន​។​

12. ប្រទេស​ស្លូ​វ៉ា​គី​
ម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ស្លូ​វ៉ា​គី បាន​កើនឡើង​ប្រមាណ 6.61% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2017 វា​មានការ​កើនឡើង​បើ​ធៀប​និង​ឆ្នាំ​2016 ដែលមាន​ការកើនឡើង​ប្រមាណ 1.53%​។​ ​តម្លៃ​មានការ​កើនឡើង​ប្រមាណ 1.52% ធៀប​និង​ត្រីមាស​មុន​។​ ​

11. ប្រទេស​ហ្វីលីពីន​
តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ហ្វីលីពីន​បាន​កើនឡើង​ប្រមាណ 7.04% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017  ដែល​កំណើន​នេះ​មាន​ការ​ធ្លាក់​​ចុះ​បើ​ធៀប​​​ឆ្នាំ 2016 ដែលមាន​ការកើនឡើង​ប្រមាណ 8.75%​។​ តម្លៃ​​ចលនទ្រព្យ​បាន​កើនឡើង​ប្រមាណ 2.35% ធៀប​​​ត្រីមាស​មុន​។​

10. ប្រទេស​ហូ​ឡង់​
តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ហូ​ឡង់​បាន​កើនឡើង​ប្រមាណ 7.11% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2017 វា​មានការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​កំណើន​តែ​ 6.09%​។​ តម្លៃ​​អចលនទ្រព្យ​​បាន​កើនឡើង​ប្រមាណ ​3,79% ធៀប​​​ត្រីមាស​មុន​។​

9. ប្រទេស​នូ​វែ​ល​ហ្សេឡង់​
​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​នូ​វែ​ល​ហ្សេឡង់​​​កើនឡើង​ប្រមាណ ​7.26% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 ដែល​កំណើន​នេះ​មាន​ការ​កើន​ឡើង​បើ​ធៀប​​​ឆ្នាំ 2016 ដែលមាន​កំណើន​តែ​  3.63%​។​ តម្លៃ​​អចលនទ្រព្យ​​​មាន​​ប្រមាណ​ 4.11%​ធៀប​​ត្រីមាស​មុន​។​

8. ប្រទេស​ន័​រ​វែ​ស​
​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ន័​រ​វែ​ស​​បាន​កើនឡើង​ប្រមាណ 7.38%​ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017​ ​​កំណើន​នេះ​កើន​ឡើង​ខ្លាំង​​បើ​ធៀប​​​ឆ្នាំ​2016 ​ដែល​មាន​កំណើន​តែ​ 1.34%​។​ ​តម្លៃ​​អចលនទ្រព្យ​​បាន​កើនឡើង​ប្រមាណ​ 3.76% ធៀប​​​ត្រីមាស​មុន​។

7. ប្រទេស​រូ​ម៉ា​នី​
​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​រូ​ម៉ា​នី​ បាន​កើនឡើង​ប្រមាណ​ 7.61% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 កំណើន​នេះ​ធ្លាក់​ចុះបើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​កំណើន​រហូត​ដល់​ 11.55%​។​ ​តម្លៃ​​​អចលនទ្រព្យ​​មានការ​កើនឡើង​ប្រមាណ 4.21% ធៀប​​​ត្រីមាស​មុន​។​

6. ប្រទេស​ម៉ុង​តេ​ណេ​ហ្ក្រូ
​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​ ម៉ុង​តេ​ណេ​ហ្ក្រូ ​បាន​កើនឡើង​ប្រមាណ 8.68% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​2017 ​កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ​ 3.17%​។​ ​តម្លៃ​​អចលនទ្រព្យ​​មានការ​កើនឡើង​ប្រមាណ 19.55% ធៀប​ត្រីមាស​មុន​។​

5. ប្រទេស​អៀរ​ឡង់​
​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​អៀរ​ឡង់​បាន​កើនឡើង​ប្រមាណ 8.91% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​2017 កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ​ 5.84%​។​ ​តម្លៃ​​​បាន​កើនឡើង​ប្រមាណ​0.21% ធៀប​​ត្រីមាស​មុន​។​

4. ប្រទេស​កាណាដា​
​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​កាណាដា​បាន​កើនឡើង​ប្រមាណ 11.70% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ​ 5.67%​។​
​តម្លៃ​​​បាន​កើនឡើង​ប្រមាណ​ 11.15% ធៀប​​ត្រីមាស​មុន​។​

3. ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​
​តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​សៀង​ហៃ​បាន​កើនឡើង​ប្រមាណ 13.16% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​2017 ​ កំណើន​នេះ​មាន​ការ​​ធ្លាក់​ចុះ​​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​រហូត​ដល់​ ​​​16.99%​។​ ​តម្លៃ​​​បាន​ធ្លាក់ចុះ​ប្រមាណ 0.95% ធៀប​​​ត្រីមាស​​មុន​។​

2. ប្រទេស​អ៊ី​ស្លង់​
​តម្លៃ​លំនៅដ្ឋាន​ក្នុងប្រទេស​អ៊ី​ស្លង់​ បាន​កើនឡើង​ប្រមាណ ​16.01% ក្នុង​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ 2017 កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ 5.10%​។​ ​តម្លៃ​​​មានការ​កើនឡើង​ប្រមាណ 4.57% ធៀប​​​​ត្រីមាស​មុន​។

1.​ ​ហុងកុង​
​តម្លៃ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង បាន​កើនឡើង​ប្រមាណ​ 17.27% ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2017 កំណើន​នេះ​មាន​ការ​កើនឡើង​បើ​ធៀប​​​ឆ្នាំ​2016 ដែលមាន​​តែ​ 9.51%​។​ តម្លៃ​​អចលនទ្រព្យ​​បាន​កើនឡើង​ប្រមាណ 3.93% ធៀប​​​ត្រីមាស​មុន​៕​

​ប្រែ​សម្រួល៖ Lung Vannak

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930