អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ប្លង់រឹង​កម្មសិទ្ធិ​ដី​នៅ​កោះរ៉ុង​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃនេះ​ដើម្បី​ជម្រុញ​គម្រោង​អភិវឌ្ឍន៍​កោះ​

ប្លង់រឹង​កម្មសិទ្ធិ​ដី​នៅ​កោះរ៉ុង​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃនេះ​ដើម្បី​ជម្រុញ​គម្រោង​អភិវឌ្ឍន៍​កោះ​

ប្រ​ភព៖​​ realestate.com.kh

​ស្ថិតនៅ​សង្កាត់​កោះរ៉ុង ខណ្ឌ​មិត្តភាព​ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​ប្រហែល ២៥ គីឡូ ម៉ែត្រ​ពី​ដីគោក​ខេត្ត​ព្រះសីហនុ កោះរ៉ុង​ជា​កោះធំ​ជាងគេ​ទី​ពីរ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​កោះកុង​ជាមួយនឹង​ផ្ទៃដី​សរុប​ប្រមាណ ៧៨ គីឡូម៉ែត្រ​ការ៉េ​។ កោះរ៉ុង​ដែលមាន​៤​ភូមិ​មាន​អ្នកភូមិ​ជាង ៣,០០០​នាក់​រស់នៅ​គឺជា​កោះ​មួយ​ក្នុងចំណោម​កោះ​ដែលមាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ភាព​ទាក់ទាញ​នឹងមាន​បន្តបន្ទាប់​ទៀត ដោយសារតែ​មានការ​ប្រកាស​ពី​គម្រោង​ទេសចរណ៍​ធំៗ​ដែល​នឹង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែលជា​ក្រុមហ៊ុន​ធំជាងគេ​មួយ​របស់​កម្ពុជា​។

​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​នៅ​កោះរ៉ុង នៅ​ឆ្នាំ ២០០៨ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ដី​សម្បទាន​រយៈពេល ៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដើម្បី​អភិវឌ្ឍន៍​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ និង​រមណីយដ្ឋាន​ប្រណីត​នៅលើ​កោះ​នេះ​។ ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មានបំណង​ប្រែក្លាយ​កោះ​នេះ​ឱ្យទៅជា​ទិសដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​ក្នុង​តំបន់​អាស៊ី​។​

​លោក​សេង ហួរ​លាន ជា​ចៅសង្កាត់​កោះរ៉ុង​បាន​មានប្រសាសន៍ថា “​កោះរ៉ុង​នឹង​ក្លាយទៅជា​កោះ​មួយ​ក្នុងចំណោម​កោះ​ដែល​ទាក់ទាញ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ដោយសារ​ភាពស្រស់ស្អាត និង​គម្រោង អភិវឌ្ឍន៍​ថ្មីៗ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​រួមជាមួយ​ក្រុមហ៊ុន​តូចៗ​ចំនួន​ជាង​១០០​ផ្សេងទៀត​។ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង បាន​កំពុងអភិវឌ្ឍន៍​នៅលើ​តំបន់​នេះ ហើយនឹង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​មូលដ្ឋាន​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដទៃទៀត​ក្នុង​តំបន់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

​លោក ដែន សាកល នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Universal Real Estate ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា “​កោះរ៉ុង​គឺជា​កោះ​ឆ្នេរ​ដ៏​ស្រស់ស្អាត​បំផុត​មួយ នៅក្នុង ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​រៀងរាល់ឆ្នាំ​។ គ្រប់​ពេលដែល​ភ្ញៀវទេសចរ​មកលេង​ខេត្ត​ព្រះសីហនុ​ពួកគេ​មិនដែល​ភ្លេច​ទៅ​កំសាន្ត​នៅ​កោះរ៉ុង​ទេ​។ កោះ​នេះ​មាន​សេវាកម្ម​ដូចគ្នា​ទៅនឹង​ក្រុងព្រះសីហនុ​ដែរ​។ សេវាកម្ម​ទាំងនេះ​រួមមាន​ឆ្នេរសមុទ្រ សណ្ឋាគារ ផ្ទះសំណាក់ បឹង​កា​ឡូ ភោជនីយដ្ឋាន ក្លឹប​រាត្រី និង​ហាង​ស្រា​។

​ទោះជា​យ៉ាងណាក៏ដោយ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​មាន​ភាពចម្រូងចម្រាស​ទា​ក់​ទង​នឹង​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី សម្រាប់​អ្នកភូមិ​ដែល​រស់​នៅលើ​កោះ​នេះ​។​អ្នកខ្លះ​ដែល​រស់​នៅលើ​កោះ​មុន​ឆ្នាំ ២០០៨​មាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់​លើដី​របស់​ពួកគេ​ខណៈដែល​អ្នក​ដែល​មក​រស់នៅ​ក្រោយ​ឆ្នាំ​២០០៨​មិនមាន​ប័ណ្ណកម្មសិទ្ធិ​ដី​ស្របច្បាប់​ទេ​។ ប៉ុន្តែ​ប័ណ្ណកម្មសិទ្ធិ​ទាំងនេះ​នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​។​

​លោក អ៊ិន ណាន ជា​ដៃគូ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Property.com នៅ​កោះរ៉ុង​បានលើកឡើង​អំពី​បញ្ហា​នេះ​ថា “​ប្រជាពលរដ្ឋ​និយាយថា​ពួកគេ​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅលើ​កោះ​ប៉ុន្តែ​ជាក់ស្តែង​មិនឃើញ​មាន​ប័ណ្ណ​កម្ម​សិទ្ធ​នោះទេ​។ ពួកគេ​អាច​លក់ និង​ទិញ​ដី​ជាធម្មតា​ប៉ុន្តែ​តម្លៃ​មិន​ខ្ពស់​ទេ​បើ​គ្មាន​ប្លង់​កម្មសិទ្ធិ​។ ខ្ញុំ​ព្រួយបារម្ភ​អំពី​ដំណើរការ​យឺតយ៉ាវ​នៃ​ការអភិវឌ្ឍន៍​របស់​កោះ ខណៈដែល​រដ្ឋាភិបាល​ចំណាយពេល​យ៉ាងយូរ​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​អ្នកភូមិ និង​ក្រុមហ៊ុន​ក៏ដូចជា​ការចេញ​ប្លង់​កម្មសិទ្ធិ​ដី​ស្របច្បាប់​សម្រាប់​ប្រជាជន​។​

​ប៉ុន្តែ លោក ហួ​លាន បាន​បញ្ជាក់ថា​រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​កម្មសិទ្ធិ​ដីធ្លី​រួចហើយ​សម្រាប់​អ្នកភូមិ​នៅលើ​កោះរ៉ុង​។ ហើយ​បានប្រកាស​ជា​សាធារណៈ​ដល់​អ្នកភូមិ​នៅថ្ងៃនេះ​ថ្ងៃទី​១៤​ខែកក្កដា ឆ្នាំ ២០១៧​នេះ​។ ដូច្នេះ​អ្នករស់នៅ​ក្នុង​តំបន់​នេះ​នឹងមិន​មានការ​ភ័យព្រួយ​ទៀត​ទេ ពួកគេ​អាច​លក់ ឬ​ទិញ​ដី​ដោយ​មិនមាន​ការភ័យខ្លាច​អ្វី​ទាំងអស់​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​នាពេល​អនាគត​លោក ហួ​លាន បាន​បន្ថែមថា “​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប គ្រោង​នឹង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​សរុប​ចំនួន ២,៥០០ ហិកតា​។ ក្រុមហ៊ុន​តូចៗ​ចំនួន​១០០​ផ្សេងទៀត​ក៏​កំពុងអភិវឌ្ឍន៍​នៅលើ​កោះ​នេះដែរ​។ គម្រោង​ព្រលានយន្តហោះ កាស៊ីណូ សេវា​ដឹកជញ្ជូន រោងចក្រ​ទឹក និង​អគ្គិសនី នឹង​ត្រូវបាន​អភិវឌ្ឍន៍​នៅ​ទីនោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ លើសពីនេះទៅទៀត​រដ្ឋាភិបាល​ក៏មាន​គម្រោង​ធ្វើឱ្យ​កោះរុង​ក្លាយជា​ទីក្រុង​ទេសចរណ៍​ដែលជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកភូមិ​ជាពិសេស​និង​ខេត្ត​ទាំងមូល​។​”

​ផែនការអភិវឌ្ឍន៍​នៅ​កោះរ៉ុង​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន​ក្នុងស្រុក​ពីព្រោះ​តម្លៃ​ដីធ្លី​នឹង​ឡើងថ្លៃ​ខ្ពស់​ហើយ​អ្នកស្រុក​នឹង​មានឱកាស​រកចំណូលបាន​ច្រើនជាង​មុន​នៅពេលដែល​អ្នក​ទេស ចរ​ច្រើនឡើងៗ​នាំគ្នា​មកលេង​កម្សាន្ដ​នៅ​កោះ​មួយ​នេះ​។​

​លោក ណាន និយាយថា កោះរ៉ុង​គឺជា​កោះ​ដែល​សក្ដានុពល​នៅ​ថ្ងៃ​អនាគត​ជាពិសេស​សម្រាប់​វិស័យ​ទេសចរណ៍​ពីព្រោះ​វា​ជា​កោះ​ស្រស់ស្អាត​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា​ដែលជា​ទីកន្លែង​ល្អ​បំផុត សម្រាប់​សម្រាក​លំហែកាយ​។ អ្នកស្រុក​អាច​ប្រកប​អាជីវកម្ម​ខ្នាតតូច​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ ពួកគេ​នឹង​សប្បាយចិត្ត​ជាមួយ នឹង​ឳ​កាស​ការងារ ច្រើនជាង​មុន ដែល​នៅ​ទីបំផុត​នឹង ធ្វើឱ្យ​ជីវភាព​របស់​ពួកគេ​ប្រសើរ​ជាង​មុន​។​

​ទាក់ទង​នឹង​តម្លៃ​ដីធ្លី លោក សាកល និង​ណាន​បានលើកឡើង​ដូចគ្នា​ថា​តម្លៃ​ដី​ប្រែប្រួល​អាស្រ័យ​លើ​ទីតាំង​នីមួយៗ​ដូចជា​ដី​នៅ​តំបន់ឆ្នេរ​ដី​តំបន់​ស្នាក់នៅ ឬ​ដីចំការ​។ តម្លៃ​ដី​អាចមាន​តម្លៃ​ចន្លោះ​ពី ៣៥ ទៅដល់ ៧៥ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​បន្ទាប់ពី​រដ្ឋាភិបាល​ប​ញ្ជា​ក់​ពី​កម្ម​សិទ្ធ​ដី​ស្របច្បាប់​ទៅអោយ​អ្នកស្រុក​កោះរ៉ុង និង​បានបញ្ចប់​ជម្លោះ ព្រមទាំង​ភាពមិនច្បាស់លាស់​រវាង​ដី​អ្នកស្រុក និង​ដី​របស់​ក្រុមហ៊ុន​រួចមក​តម្លៃ​ដី​នៅ​ទីនោះ​ទំនងជា​នឹង​ឡើងថ្លៃ​ខ្លាំង​។ កោះរ៉ុង​នឹង​ប្ដូរ​មុខមាត់​ថ្មី​ចំណោម​កោះ​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា​។​

លោក Brad King នាយកគ្រប់គ្រងនៃក្រុមហ៊ុន Cambodia Real Estate ដែលមានការិយាល័យនៅកោះរ៉ុងខេត្តព្រះសីហនុ និយាយថាកោះរ៉ុងនឹងក្លាយជាទិសដៅលេចធ្លោះមួយទៀតសម្រាប់អ្នក វិនិយោគអចលនទ្រព្យជាពិសេសអ្នកវិនិយោគផ្ដោតលើលំនៅដ្ឋានប្រណិតៗ។

លោក King បន្តថា អ្នកវិនិយោគគួរតែផ្ដោតលើការវិនិយោគដីធ្លីនៅកោះរ៉ុងពីព្រោះបច្ចុប្បន្នតម្លៃដីនៅលើកោះ មានតម្លៃថោកជាងដីនៅក្រុងព្រះសីហនុឆ្ងាយណាស់។ ដីធ្លីនៅក្រុងព្រះសីហនុឡើងថ្លៃខ្លាំង ពោលគឺថ្លៃជាងដីដូចគ្នានៅប្រទេសថៃ និងហ្វីលីពីនដោយសារតែអ្នកវិនិយោគចិនដែលជំរុញតម្លៃនៅទីនោះឱ្យឡើងខ្លាំង។ តម្លៃដីជាមធ្យមនៅកោះរ៉ុងបច្ចុប្បន្នមានតម្លៃប្រហែល ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបនឹងជាង ១ ០០០ ដុល្លារនៅឆ្នេរសមុទ្រព្រះសីហនុ។ ឆ្នេរកោះរ៉ុងគឺជាឆ្នេរស្រស់ស្អាតបំផុតមួយនៅក្នុងតំបន់។

លោក ព្រុំ សេង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ នាន សេង ស្ថិតនៅក្រុងព្រះសីហនុ លើកឡើងថាការចេញប្លង់រឹងដល់អ្នកស្រុកផ្ដល់ប្រយោជន៍យ៉ាងច្រើនចំពោះអ្នកស្រុក និងអ្នកវិនិយោក។ ដីធ្លីរបស់ អ្នកស្រុកនឹងមានតម្លៃថ្លៃ ហើយពួកគេនឹងមានឳកាសប្រកបរបរកស៊ីបានប្រសើរជាងមុន។​ ពួកគេអាចលក់ដីបានដោយសេរីហើយអ្នកវិនិយោគនឹងមានការធានាមួយរយភាគរយនៅពេលពួកគេទិញដីនៅទីនោះជាមួយនឹងកម្មសិទ្ធប្លង់រឹងស្របច្បាប់។

លោក បន្ថែមថា កោះរ៉ុងនឹងស្គាល់ភាពត្រចះត្រចង់នៅថ្ងៃអនាគតដោយសារដីមានទំហំតូចតម្រូវការនឹងមានច្រើននៅពេលដែលមានប្លង់កម្មសិទ្ធស្របច្បាប់។ នេះជាពេលវេលាល្អសម្រាប់រស់នៅ និងធ្វើអាជីវកម្មនៅទីនេះ៕
ផ្ដល់​សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031