អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​បើ​ចង់​ខ្ចីប្រាក់​ពី​ធនាគារ​​ដើម្បី​ទិញផ្ទះដំបូងនៅកម្ពុជា​​គួរ​យល់​ដឹង​ពី​គន្លឹះ​អ្វី​ខ្លះ?

​បើ​ចង់​ខ្ចីប្រាក់​ពី​ធនាគារ​​ដើម្បី​ទិញផ្ទះដំបូងនៅកម្ពុជា​​គួរ​យល់​ដឹង​ពី​គន្លឹះ​អ្វី​ខ្លះ?

តម្រូវការ និងវិធីស្វែងរកប្រាក់កម្ចីទិញផ្ទះដំបូងវាមានភាពខុសៗគ្នានៅពេលនិយាយអំពីនិតិវិធីនៃការស្នើប្រាក់កម្ចីទិញផ្ទះលើកដំបូងគឺវាមានភាពស្មុគស្មាញ។ ជាមួយនឹងធនាគារពាណិជ្ជជាង៣៥ស្ថាប័ន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អ្នកត្រូវការពេលវេលាដើម្បីស្វែងរកឥណទានទិញផ្ទះដ៏ល្អបំផុត។ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីធនាគារណាមួយ អ្នកត្រូវតែដឹងពីគន្លឺះសំខាន់ៗមួយចំនួនដើម្បីជៀសវាងការខកចិត្តណាមួយនៅពេលអនាគត។
ដៃគូ​របស់​គេហទំព័រ​ BizKhmer គឺ​ Realestate.com.kh បានបង្ហាញពីគន្លឹះចាំបាច់មួយចំនួនសម្រាប់អ្នកខ្ចីប្រាក់ទិញផ្ទះដំបូងត្រូវដឹងមុននឹងជ្រើសរើសយកធនាគារណាមួយ ក៏ដូចជាធ្វើឲ្យការសម្រេចចិត្តរបស់លោកអ្នកមានភាពងាយស្រួល៖

ដែនកំណត់នៃឥណទាន៖
ទំហំនៃប្រាក់កម្ចីគឺអាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកអាចរកបាន និងសមត្ថភាពរបស់អ្នកក្នុងការសងប្រាក់ត្រលប់ទៅវិញ។ ដែនកំណត់ប្រាក់កម្ចីអាចប្រែប្រួលទៅតាមលក្ខខណ្ឌ។

ជាធម្មតាធនាគារអនុញ្ញាតឱ្យអ្នកខ្ចីត្រឹមតែ៧០ភាគរយនៃតម្លៃអចលនទ្រព្យសរុបប៉ុណ្ណោះ។ ដោយអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពហិរញ្ញវត្ថុដែលលោកអ្នកអាចសងត្រលប់ទៅវិញហើយស្ថាប័នប្រាក់កម្ចីផ្សេងគ្នានឹងអាចផ្តល់ឱ្យអ្នកនូវកញ្ចប់ឥណទានផ្សេងៗគ្នាផងដែរ។

ឯកសារច្បាប់៖
មុនពេលដាក់ពាក្យសុំកម្ចីទិញផ្ទះដំបូងអ្នកត្រូវពិនិត្យមើលឯកសារ និងព័ត៌មានដែលអ្នកត្រូវការដើម្បីត្រៀមរៀបចំឲ្យបានរួចជាស្រេចមុននឹងដាក់ពាក្យស្នើសុំប្រាក់កម្ចី។

ដើម្បីទទួលបានការអនុម័តកម្ចីទិញផ្ទះពីធនាគារអ្នកត្រូវមានឯកសារផ្នែកច្បាប់ដូចជា៖ ទ្រព្យធានាដែលមានតម្លៃស្មើនឹងតម្លៃប្រាក់កម្ចី លិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ និងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព និងព័ត៌មានរបស់អ្នកធានារបស់អ្នកឲ្យបានគ្រប់គ្រាន់។

ពេលខ្លះធនាគាមិនទាមទារអ្នកធានានោះទេប្រសិនបើធនាគាររកឃើញថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទូទាត់សងប្រាក់កម្ចីនេះដោយខ្លួនឯងផ្ទាល់ធនាគារនឹងពិចារណាធនធានទ្រព្យធានា និងវត្ថុបញ្ជាក់ផ្សេងៗទៀតដែលអាចបង្ហាញពីសមត្ថភាពរបស់លោកអ្នកក្នុងការសង់ប្រាក់ត្រលប់មកវិញ។

រយៈពេលសងប្រាក់កម្ចី៖
ការប្រែប្រួលនៃរយៈពេលប្រាក់កម្ចី និងអត្រាការប្រាក់នឹងជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវសងត្រលប់។ ជាទូទៅធនាគារផ្តល់ជូននូវជម្រើសនៃការទូទាត់សងប្រាក់តាម៣​ជម្រើស៖ ជម្រើសទី១ការទូទាត់តែការប្រាក់មុនក្នុងរយៈពេល៣ខែ ជម្រើសទី២ការទូទាត់ការ ប្រាក់ជាមួយប្រាក់ដើមថេរ និងជម្រើសទី៣ការទូទាត់ការប្រាក់ជាមួយប្រាក់ដើមប្រែប្រួល។

រយៈពេលនៃការសងប្រាក់កម្ចីអាចមានរហូតដល់២០ឆ្នាំអាស្រ័យលើកិច្ចព្រមព្រៀងរបស់អ្នកជាមួយធនាគារ។ ប៉ុន្តែប្រសិនបើអ្នកចង់ផ្លាស់ប្តូរជម្រើសនៃការបង់ប្រាក់របស់អ្នកដោយបង់ផ្តាច់មុនកាលកំណត់នៃរយៈពេលដែលបានព្រមព្រៀងនោះអ្នកនឹងត្រូវពិន័យជាប្រាក់ចំនួនប្រមាណ៣ភាគរយនៃប្រាក់បំណុលដែលនៅសល់ដូច្នេះត្រូវប្រុងប្រយ័ត្ន ថាតើអ្នកយល់ច្បាស់អំពីជម្រើសនីមួយៗមុនពេលអ្នកយល់ព្រមទទួលយកលក្ខខណ្ឌណាមួយហើយឬនៅ!

ដំណើរនៃការផ្តល់កច្ចី​៖
ដំណើរការនៃការដាក់ពាក្យស្នើប្រាក់កម្ចីអាចចំណាយពេលយូរ ហើយតម្រូវឲ្យមានឯកសារពាក់ ព័ន្ធ និងឯកសារគាំទ្រពាក់ព័ន្ធជាច្រើននឹងលទ្ធភាពសងប្រាក់ត្រលប់មកវិញ។ នៅពេលដែល អ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះដំបូងធនាគារនឹងធ្វើការត្រួតពិនិត្យពីលទ្ធភាពសងរបស់អ្នកជាមុនសិនបន្ទាប់ពីរកឃើញថាអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងត្រលប់មកវិញហើយ អ្នកត្រូវគិតអំពីប្រាក់លក្ខខណ្ឌប្រាក់កម្ចី និងអត្រាការប្រាក់ដែលសាកសមនឹងអ្នកបំផុត (លក្ខន្តិករបស់ធនាគារ)។

បន្ទាប់ពីការដាក់ពាក្យស្នើសុំកម្ចីត្រូវបានដាក់ទៅធនាគារការដូចនេះដំណើរការប្រាក់កម្ចីបានចាប់ផ្តើម។ ឯកសារស្នើសុំត្រូវបានផ្ញើចេញសម្រាប់ការអនុម័តប្រាក់កម្ចី ហើយនៅពេលដែលប្រាក់ត្រូវបានអនុម័តរួចរាល់ឯកសារត្រូវបានផ្ទេរទៅផ្នែកបិទបញ្ជី និងកន្លែងកាន់ប្រាក់កម្ចី ហើយអ្នកខ្ចីនឹងត្រូវចុះហត្ថលេខាលើឯកសារកម្ចី។

រយៈពេលនៃដំណើរការកម្ចីអាចមានរយៈពេលខ្លី ឬវែង អាស្រ័យល់អ្នកខ្ចីប្រាក់តើពួកគាត់ប្រើប្រាស់ប្លង់រឹង ឬប្លង់ទន់។ និយាយជារួមនៅពេលអ្នកមានស្រាប់នូវទ្រព្យធានាប្លង់រឹងនោះប្រតិបត្តិការនៃដំណើរការប្រាក់កម្ចីត្រូវចំណាយរយៈពេលខ្លីជាងការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដែលអ្នកចង់ទិញដាក់ជាទ្រព្យធានា។ ដោយសារតែប្រសិនបើប្រើប្រាស់ផ្ទះដែលកំពុងទិញជាទ្រព្យបញ្ចាំនោះត្រូវចំណាយ ពេលមួយចំនួនរង់ចាំការផ្ទេរកម្មសិទ្ធិទាំងមូលទៅម្ចាស់ថ្មីនៅការិយាល័យសុរិយោដីដែលអាចចំណាយពេលរហូតដល់១៤សប្តាហ៍៕
ផ្ដល់​សិទ្ធិ៖ realestate.com.kh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អត្ថបទពាណិជ្ជកម្ម​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031