អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > សេដ្ឋី​អាមេរិក​​លោក​​Marcus Lemonis៖ ​​ហេតុផល​សំខាន់​២​យ៉ាង​ ដែល​អ្នក​ត្រូវ​​​ទិញ​ផ្ទះ​

សេដ្ឋី​អាមេរិក​​លោក​​Marcus Lemonis៖ ​​ហេតុផល​សំខាន់​២​យ៉ាង​ ដែល​អ្នក​ត្រូវ​​​ទិញ​ផ្ទះ​

ប្រ​ភព៖​​ Inc.com

លោក​​Marcus Lemonis​​ ​ជា​​​អ្នក​ជំនួញ​ និង ​ជា​​វិនិយោគ​​ដ៏​មាន​មុខមាត់​​មួយ​រូប​នៅ​អាមេរិក​ ​បាន​​​លើក​ឡើង​ថា ​មាន​ហេតុផល​សំខាន់២​យ៉ាង​ ដែល​​មនុស្ស​គ្រប់​គ្នា​​គួរ​គិតគូរ​រឿង​ទិញ​ផ្ទះ​​ តាម​តែ​អាច​ធ្វើ​ទៅ​បាន​​។

​​សេដ្ឋី​វ័យ​​​៤៣​ឆ្នាំ​​របស់​អាមេរិក​រូប​នេះ​​ ​​និយាយ​ថា​ ​ការ​ទិញ​ផ្ទះ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ ថ្វីត្បិត​តែ​មនុស្ស​ភាគច្រើន​​ពិត​ជា​ចង់​បាន​វា​។ ​យ៉ាង​ណា​ក៏​ដោយ​ ​​បើ​មិន​​​​​​​​​ព្រម​ប្ដេជ្ញា​ទិញ​ផ្ទះ​​ឲ្យ​បាន​នោះ​ទេ​​ ​​នោះ​​ប្រាកដ​ជា​​ ​​​មិន​ងាយ​បាន​ផ្ទះ​​​នៅ​ដូច​គេ​នោះ​ឡើយ​។​

​ហេតុ​ផល​ទី១​​ដែល​​​​​​​​ ​​​​​​​គួរ​ទិញ​​​ផ្ទះ​នោះ​គឺ​ ​វា​ជួយ​​​ឲ្យ​​​​មនុស្ស​ចេះ​​រៀបចំ​​​​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​។ ​​​​ជា​ទូទៅ​មនុស្ស​​​តែងតែ​ខ្ជីខ្ជា​​ជាមួយ​នឹង​ការ​រៀបចំ​​​លុយ​​​​ ទាំង​ការ​សន្សំ​​ និង ការ​ប្រើប្រាស់​​វា​​ឲ្យ​ត្រូវ​នឹង​ខ្ទង់​ចំណាយ​ អ៊ីចឹង​ហើយ​ បើ​ទោះបី​ជា​អ្នក​ខ្លះ​មាន​​ចំណូល​ច្រើន​ក៏​ដោយ​ក៏​នៅ​តែ​​ខ្ចី​គេ​នៅ​ចុង​ខែ​ដែរ​ ព្រោះ​ថា ​​​​​ឲ្យ​តែ​​​​​មាន​លុយ​ គឺ​ដឹង​តែ​ចាយ​។ ​ដូច្នេះ​ហើយ​​ ​គ្រាន់​តែ​ចុង​ខែ​​មិន​សល់​លុយ​ផង តើ​អាច​​​​ទៅ​ធ្វើ​អ្វី​បាន​។ អ៊ីចឹង​ហើយ​បាន​ជា ​លោកMarcus Lemonis​​​ ​ជំរុញ​​ឲ្យ​មនុស្ស​​ព្យាយាម​គិតគូរ​​រឿង​ទិញ​ផ្ទះ​​ ព្រោះ​កាល​ពី​​ពួកគេ​ដាក់​ចិត្ត​​ថា ទិញ​ផ្ទះ​ហើយ នោះ​​​​ការ​គិតគូរ​​លើ​​ការ​រៀបចំ​ហិរញ្ញវត្ថុ​នឹង​ត្រូវ​​ធ្វើ​​ឡើង​យ៉ាង​ល្អិតល្អន់​ ពោល​គឺ​មិន​ត្រឹម​តែ​អាច​​ទទួល​បាន​ផ្ទះ​មួយ​ជា​របស់​ខ្លួន​នោះ​ទេ​ វា​ថែម​ទាំង​ជួយ​​​ឲ្យ​មនុស្ស​នោះ​​ ​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទៀត​ ដែល​​​ជំនាញ​​នេះ​​ ​ពិត​ជា​សំខាន់​ក្នុង​ឆាក​ជីវិត​​​​។

​​​​​​​​​​​​ហេតុ​ផល​ទី២ គឺ​វា​បង្ហាញ​ពី​សមិទ្ធផល​ដ៏​​អស្ចារ្យ​មួយ​របស់​មនុស្ស​ម្នាក់ៗ​។ ​ផ្ទះ​ គឺ​ជា​ជម្រក​​ដ៏​សែន​សំខាន់​​សម្រាប់​មនុស្ស​ម្នាក់ៗ​ ​​​ដូច្នេះ​ហើយ​មិន​ថា ​អ្នក​ជោគជ័យ​នៅ​​កន្លែង​ការងារ​​ ឬ ​​ជំនួញ​អ្វី​នោះ​ទេ​ តែ បើ​​មិន​ទាន់​មាន​​ផ្ទះ​ផ្ទាល់ខ្លួន​ នោះ​​ហាក់​ដូច​ជា​ ​នៅ​ខ្វះ​​ធាតុ​ដ៏​សំខាន់​​​​​ក្នុង​ជីវិត​ ព្រោះ​ផ្ទះ​ជា​កន្លែង​​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​សាង​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល​៕

​ដោយ​៖ រតនា ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031