អត្ថបទថ្មីបំផុត
Home > អចលនទ្រព្យ > លោក​ គឹម​ ហ៊ាង​ បង្ហាញ​​គន្លឹះ ៥​យ៉ាង​​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​រីក​ចម្រើន​ដោយ​និរន្តរភាព! ​

លោក​ គឹម​ ហ៊ាង​ បង្ហាញ​​គន្លឹះ ៥​យ៉ាង​​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​រីក​ចម្រើន​ដោយ​និរន្តរភាព! ​

កាល​ពី​យប់​ថ្ងៃ​ទី​ ៥​ សីហា​ ម្សិលមិញ​ ​លោក​ គឹម​ហ៊ាង​ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA) ​និង​ជា​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE  ​ ​បាន​​សរសេរ​នូវ​លើ​គណនី​សង្គម​ Facebook ​របស់​លោក​នូវ​គន្លឹះ​ ៥​យ៉ាង​ ដើម្បី​ឱ្យ​​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​រីកចម្រើន​ប្រកប​ដោយ​និរន្ត​ភាព​បាន​ក្នុង​នោះ​មាន៖
១) ​ប្លង់ដី​សម្រាប់​ដីឡូតិ៍​​ បុរី និង​ខុន​ដូ មិនគួរ​ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​ដាក់​បញ្ចាំង​នៅ​ធនាគារ ដើម្បី​ខ្ចី​លុយ ព្រោះ​បើ​លុយ​ទិញ​ដី គាត់​មិន​មាន​គ្រប់​ផង តើ​គាត់​មាន​លុយ​ឯណា​ទៅ​អភិវឌ្ឍន៍​ និង​សាងសង់។
២) ឈប់​បាន​ឈប់​ទៅ​ចំពោះ​ពាក្យ​ថា ទិញ​ដោយ​គ្មាន​ការប្រាក់ និង​បង់​រំ​លោះ​ដោយ​គ្មាន​ប្រាក់​កក់ ព្រោះ​វា​អាច​ធ្វើ​​ឱ្យ​​មានការ​យល់​​ច្រឡំ​​ដល់​ប្រជាជន​ទូទៅ​។
៣) អ្នកទិញ​ត្រូវ​តែ​មាន​ប្រាក់​កក់​ពី​៣០% ដល់​៥០% ហើយ​នៅសល់​អាច​ខ្ចី​ធនាគារ​បាន ​ដើម្បី​ធានា​បាន​ថា គាត់​ជា​អ្នកទិញ​ពិតប្រាកដ ហើយ​អាច​ឱ្យ​​អ្នកលក់​យកលុយ​នេះ​ទៅ​អភិវឌ្ឍន៍​ និង​សាងសង់​បាន​។
៤) អ្នក​អភិវឌ្ឍន៍​​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​អោយ​ទទួល​ការបង់​រំ​លោះ​ដោយ​ផ្ទាល់​ជាមួយ​អ្នកទិញ ព្រោះ​វា​ជា​ការ​ងារ​របស់​ធនាគា​រ ហើយ​មាន​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​យក​ប្លង់ដី​គម្រោង​ទៅ​បញ្ចាំ​នៅ​ធនាគារ ការប្រាក់​ ៧% ដល់​៨% តែ​គាត់​តម្រូវ​​ឱ្យ​​ទិញ​បង់​រំ​លោះ​ជាមួយ​គាត់​វិញ​ពី​១២%​ដល់​១៨% ប្រចាំឆ្នាំ​។
៥) សូម​ធ្វើ​ការងារ​តាម​ជំនាញ និង​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​ ដើម្បី​ឱ្យ​ខ្លួន​ឯង​ ក្រុម​គ្រួសារ​ និង​សង្គមជាតិ​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031