អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > តើ​ការផ្ទេរកម្មសិទ្ធិ​លើ​ដីធ្លី​បែបណា​ទើប​អាច​រួច​ផុតពី​ការបង់ពន្ធ​ប្រថាប់ត្រា​?

តើ​ការផ្ទេរកម្មសិទ្ធិ​លើ​ដីធ្លី​បែបណា​ទើប​អាច​រួច​ផុតពី​ការបង់ពន្ធ​ប្រថាប់ត្រា​?

​ការផ្ទេរកម្មសិទ្ធិ​លើដី​ធ្លី គឺជា​កម្មវត្ថុ​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​ដែលមាន​អត្រា ៤% នៃ​តម្លៃ​ដី​នោះ។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់ថា​តើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​បែបណា​ទើប​អាច​រួច​ផុតពី​ការបង់ពន្ធ ប្រថាប់ត្រា​?

ការផ្ទេរកម្មសិទ្ធិ​លើដី​ធ្លី គឺជា​ស្ថានភាព​នៃ​ការផ្លាស់ប្តូរ​ម្ចាស់​សិទ្ធិ​លើដី​មួយ ដោយ​ធ្វើការ ចុះបញ្ជី​ត្រឹមត្រូវ​តាម​បញ្ញត្តិ​នៃ​ច្បាប់​។ ការផ្ទេរកម្មសិទ្ធិ​លើដី​ធ្លី អាច​ធ្វើឡើង​ជាច្រើនរូប​ភាព​ដូចជា ការផ្ទេរ​តាមរយៈ ការលក់​ទិញ ការផ្ទេរ​តាមរយៈ​អំណោយ ការផ្ទេរ​តាមរយៈ​សន្តតិ​កម្ម ការផ្ទេរ​តាមរយៈ​សាលក្រម​តុលាការ​ជាអាទិ៍​។ ទោះបីជា​យ៉ាងណាក្តី មិនមែន​រាល់​ការផ្ទេរកម្មសិទ្ធិ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​លើកលែង​ពន្ធ​នោះទេ​។

ផ្អែកទៅលើ ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​លេខ ៥០៧ ចុះ​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ ស្តីពី​ការប្រមូល​ពន្ធ ប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ​លើ​ដីធ្លី​ក្នុង​រូបភាព​ខាងក្រោម​នេះ អាច​រួច​ផុតពី​ការបង់ពន្ធ​ប្រថាប់ត្រា​៖
•​ ​ការទទួល​កម្មសិទ្ធិ​ដីធ្លី​ក្នុង​លក្ខណៈ​សម្បទាន​ពី​រាជរដ្ឋាភិបាល សម្រាប់​ជា​ប្រយោជន៍​សេដ្ឋកិច្ច ឬ​សង្គមកិច្ច ពី​ដីឯកជន​របស់​រដ្ឋ​ដល់​ជនក្រីក្រ​ដែល​ខ្វះខាត​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន ឬ​/​និង ធ្វើក​សិ​-​ឧស្សាហកម្ម ឬ​កសិកម្ម ជា​លក្ខណៈ​គ្រួសារ​។​
•​ ​ការធ្វើ​សន្តតិ​កម្ម (​ការផ្ទេរសិទ្ធិ​ដែល​កើតមានឡើង​បន្ទាប់ពី​ការស្លាប់​របស់​ម្ចាស់​បណ្តាំ​) រវាង​ឪពុក​-​ម្តាយ បង្កើត​និង កូនបង្កើត រវាង​ប្តី​និង​ប្រពន្ធ និង រវាង​យាយ​-​តា​បង្កើត​និង​ចៅ​បង្កើត និង ពី​ឪពុក​-​ម្តាយ​ទៅឱ្យ កូនបង្កើត​និង​កូនប្រសារ​ដែលជា​សហព័ទ្ធ (​ប្តី​ឬ​ប្រពន្ធ​)​របស់​កូនបង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុង អំឡុងពេល​អាពាហ៍ពិពាហ៍​។
•​ ​ការធ្វើ​ប្រទានកម្ម (​អំណោយ​) លើក​ទី​១ រវាង​ឪពុក​-​ម្តាយបង្កើត​និង​កូនបង្កើត រវាង​ប្តី​និង​ប្រពន្ធ និង រវាង​យាយ​-​តា​បង្កើត​និង​ចៅ​បង្កើត ពី​ឪពុក​-​ម្តាយ​ទៅឱ្យ​កូនបង្កើត​និង​កូនប្រសារ​ដែលជា​សហព័ទ្ធ (​ប្តី​ឬ​ប្រពន្ធ​)​របស់​កូនបង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុងអំឡុងពេល​អាពាហ៍ពិពាហ៍ និង​ពី​យាយ​-​តា ទៅឱ្យ​ចៅ​បង្កើត​និង​ចៅ​ប្រសារ​ដែលជា​សហព័ទ្ធ​រប​ស់​ចៅ​បង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បតិ្ត​រួម​ក្នុងអំឡុង ពេល​អាពាហ៍ពិពាហ៍​។
•​ ​ការផ្ទេរកម្មសិទ្ធិ​ទោចក្រយានយន្ត ត្រីចក្រយានយន្ត​និង​ត្រាក់ទ័រ​គ្រប់​ប្រភេទ​និង​ជលយាន​យន្ត​គ្រប់ ប្រភេទ​ដែលមាន​កម្លាំង​ដល់​១៥០ សេះ​។
•​ ​ការទទួល​កម្មសិទ្ធិ​អចលនទ្រព្យ និង មធ្យោបាយ​ដឹកជញ្ជូន ឬ​យានយន្ត ដែល​ត្រូវ​កត់ត្រា​ចុះបញ្ជី​សារពើ ភណ្ឌ​របស់​ស្ថាប័នរដ្ឋ​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
•​ ​ការទទួល​កម្មសិទ្ធិ​អចលនទ្រព្យ និង មធ្យោបាយ​ដឹកជញ្ជូន​ឬ​យានយន្ត​របស់​បេសកកម្ម​ការទូត ឬ កុងស៊ុល​បរទេស ឬ​អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល នានា​។​ល​៕

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930