អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > កម្រៃជើងសា និងថ្លៃសេវាវាយតម្លៃដែលអ្នកត្រូវដឹងនៅពេលលក់ ឬជួលផ្ទះតាមភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា

កម្រៃជើងសា និងថ្លៃសេវាវាយតម្លៃដែលអ្នកត្រូវដឹងនៅពេលលក់ ឬជួលផ្ទះតាមភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា

នៅពេលអ្នកលក់ ឬជួលផ្ទះរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យអ្នកពិតជាត្រូវបង់ថ្លៃកម្រៃជើងសាសម្រាប់សេវាកម្មភ្នាក់ងារនោះយ៉ាងប្រាកដ។ ជាមួយគ្នានេះ ប្រសិនបើអ្នកត្រូវការសេវាកម្មវាយតម្លៃដែលមានវិជ្ជាជីវៈដើម្បីវាយតម្លៃផ្ទះរបស់អ្នក នោះអ្នកក៏ត្រូវបង់ថ្លៃសេវាកម្មបន្ថែមទៀតផងដែរ។

ទោះយ៉ាងណាក៏ដោយក្នុងករណីនេះក្រសួងពាក់ព័ន្ធបានចាត់វិធានការដោយផ្ទាល់ដើម្បីធានាថាប្រតិបត្តិការអចលនទ្រព្យដំណើរការបានល្អនៅក្នុងទីផ្សារ និងផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរទាំងភ្នាក់ងារ និងម្ចាស់ផ្ទះ។ នេះមានន័យថាថ្លៃសេវាទាំងនេះត្រូវបានកំណត់នៅកម្ពុជាក្នុងតួលេខជាក់លាក់។ ដូច្នេះប្រសិនបើអ្នកជាអ្នកទិញ ឬអ្នកលក់អចលនទ្រព្យ ព័ត៌មាននេះមានសារៈខាន់សម្រាប់អ្នកបំផុត!

ខាងក្រោមនេះជាព័ត៌មានចាំបាច់ដែលអ្នកត្រូវដឹង មិនថាអ្នកជាអ្នកលក់ ឬជាភ្នាក់ងារអចលនទ្រព្យនោះទេ៖
ប្រកាសលេខ៧៦១៖ គោលបំណង
នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៧កន្លងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីស្តីពី “ថ្លៃសេវានិងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ។” ប្រកាសថ្មីនេះមានគោលបំណងដើម្បីអប់រំភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាឱ្យ៖

ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យថ្លៃសេវាកម្រៃជើងសា និងកម្រៃជើងសា សម្រាប់ការផ្តល់ជូនសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនទ្រព្យ។

ធានានូវសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងក្រុមហ៊ុនអចលនទ្រព្យ និងអតិថិជនដែលប្រើសេវាកម្មវាយតំលៃ។

រក្សាសណ្តាប់ធ្នាប់នៅក្នុងទីផ្សារអចលនវត្ថុតាមរយៈការជម្រុញឲ្យមានការប្រកួតប្រជែងដោយសមភាព តម្លាភាព និងយុត្តិធម៌នៅក្នុងទីផ្សារអចលនទ្រព្យ។

កំណត់មូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់សេវាកម្មវាយតម្លៃ និងសេវាអចលនទ្រព្យ។

ថ្លៃលើសេវាកម្មការវាយតម្លៃ៖
នៅពេលអ្នកលក់អចលនទ្រព្ររបស់អ្នក ហើយត្រូវការក្រុមហ៊ុនវាយតម្លៃដើម្បីកំណត់តម្លៃអចលនទ្រព្យនោះវាជាការល្អសម្រាប់អ្នកក្នុងការយល់ដឹងពីថ្លៃសេវាដូចខាងក្រោម៖

សម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោម ១០០,០០០ដុល្លារ អ្នកត្រូវបង់ថ្លៃសេវាកម្ម ០,១៧% ឬតម្លៃអប្បបរមា ១៧០ដុល្លារ។

អចលនទ្រព្យដែលមានតម្លៃចន្លោះពី ១០០,០០១ដុល្លារ ទៅ ១០០០,០០០ដុល្លារ នឹងគិតថ្លៃសេវា ០,១០% ឬ ៩០០ដុល្លារ។

អចលនទ្រព្យដែលមានតម្លៃ ចន្លោះពី ១០០០,០០១ដុល្លារ ដល់ ៥០០០,០០០ដុល្លារ នឹងគិតថ្លៃសេវាកម្ម ០,០៥០% ឬ២,០០០ ដុល្លារ។

អចលនទ្រព្យដែលមានតម្លៃចន្លោះពី ៥០០០,០០១ ដុល្លារដល់ ១០,០០០,០០០ ដុល្លារនឹងគិតថ្លៃ សេវា ០,០៣០% ឬ១,៥០០ដុល្លារ។

ប្រសិនអចលនទ្រព្យដែលមានតម្លៃលើស ១០,០០០,០០០ ដុល្លារ អ្នកនឹងបង់ថ្លៃសេវាកម្ម ០,០២៥% នៃតម្លៃអចលនទ្រព្យសម្រាប់កម្រៃជើងសារ។

ទោះជាយ៉ាងណាក៏អចលនទ្រព្យពិសេសមួយចំនួនដូចជា៖ រោងចក្របរិក្ខា និងធុរកិច្ច មិនកំណត់កម្រៃនៃការវាយតម្លៃទេ ប៉ុន្តែវាអាស្រ័យលើករណីនីមួយៗ និងគណនារូបមន្តដោយមានការព្រមព្រៀងមុនរវាងម្ចាស់ទ្រព្យ និងក្រុមហ៊ុនវាយតម្លៃ។

កម្រៃជើងសាសម្រាប់ការលក់ និងការជួលអចលនទ្រព្យ៖
ភ្នាក់ងារអចលនទ្រព្យនឹងលក់អចលនទ្រព្យរ​បស់អ្នកជំនួសអ្នក ក្នុងស្ថានភាពនេះអ្នកនឹងត្រូវគិតគិតថ្លៃកម្រៃជើងសាអប្បរមា៣%នៃតម្លៃអចលនទ្រព្យសរុបនៅពេលមានកិច្ចព្រមព្រៀងទិញលក់។ ទោះយ៉ាងណាក៏ដោយនៅក្នុងករណីពិសេសមួយចំនួនអ្នកអាចចរចារដើម្បីបញ្ចុះតម្លៃកម្រៃជើងសាបានដែរ។

ការដាក់ជួលតាមរយៈភ្នាក់ងារអ្នកត្រូវបង់ថ្លៃកម្រៃជើងសារដែលនេះអាស្រ័យលើរយៈពេល​នៃការជួលជួល។ ប្រសិនបើរយៈពេលនៃការជួលតិចជាងមួយឆ្នាំថ្លៃកម្រៃជើងសាគឺអាស្រ័យ ទៅតាមការព្រមព្រៀងគ្នារវាងអ្នក និងភ្នាក់ងាររបស់អ្នក ក្នុងលក្ខខណ្ឌនេះគឺមិនមានកម្រៃជើងសារជាក់លាក់នោះទេ​។ ប៉ុន្តែប្រសិនបើពួកគេជួលក្នុងរយៈពេលមួយឆ្នាំ អ្នកត្រូវបង់ថ្លៃសេវាកម្រៃជើងសារស្មើនឹងមួយខែឲ្យទៅភ្នាក់ងារ។

ហើយប្រសិនបើពួកគេជួលរយៈពេលយូរជាងមួយឆ្នាំ អ្នកត្រូវចំណាយថ្លៃសេវាស្មើនឹងមួយខែហើយបូកបន្ថែមនឹងថ្លៃឈ្នួលជួល២៥%ក្នុងមួយខែ​រួចគុណនឹងរយៈពេលជួល។

ឧទាហរណ៍: អ្នកទទួលបានកិច្ចសន្យាជួលរយៈពេល ៤ឆ្នាំ។ ហើយថ្លៃឈ្នួលរបស់អ្នកគឺ ៥០០ ដុល្លារក្នុងមួយខែ។ បន្ទាប់មកអ្នកអាចគណនារកសេវាកម្រៃជើងសាដោយយក៖ ៥០០ដុល្លារ + (៥០០x២៥/១០០)x៤ = ១,០០០ដុល្លារ។ ប្រាក់មួយពាន់ដុល្លារនេះគឺជាថ្លៃឈ្នួលដែលអ្នកត្រូវបង់ ជូនភ្នាក់ងាររបស់អ្នក។

ការវាយតម្លៃរបស់ភ្នាក់ងារអចលនទ្រព្យ និង ការវាយតម្លៃរបស់ធនាគារ
ភ្នាក់ងារអចលនទ្រព្យគឺជាស្ថាប័នឯករាជ្យមួយដែលអាចផ្តល់សេវាកម្មវាយតម្លៃដោយអព្យាក្រិតដោយសារពួកគេគ្រាន់តែធ្វើការសម្រាប់កម្រៃជើងសាប៉ុណ្ណោះ និងមិនមានជាប់ទាក់ទងក្នុងហេតុផលផ្សេងក្រៅពីនេះនោះទេ។

ថ្មីៗនេះធនាគារមួយចំនួនបានបង្កើតក្រុមវាយតម្លៃសម្រាប់ធនាគារផ្ទាល់ដើម្បីវាយតម្លៃអចលនទ្រព្យរបស់អតិថិជនពេលចាំបាច់ណាមួយ។ នេះអាចជាការព្រួយបារម្ភមួយសម្រាប់អ្នកលក់ ដោយសារតែនេះអាចជាបញ្ហាមួយថាតើធនាគារនឹងវាយតម្លៃអចលនទ្រព្យបស់អតិថិជនបានត្រឹមត្រូវទៅតាមតម្លៃទីផ្សារ ឬក៏អត់​ស្របពេលដែលអចលនទ្រព្យនោះត្រូវបានប្រើជាទ្រព្យបញ្ចាំសម្រាប់ប្រាក់កម្ចី ក្នុងករណីនេះបង្ហាញពីជម្លោះផលប្រយោជន៍របស់ធនាគារ។​

ទោះជាយ៉ាងណាក៏ដោយ នេះគឺអាស្រ័យទៅលើអ្នកដែលជាម្ចាស់អចលនទ្រព្យថាតើអ្នកចង់ស្វែងរកសេវាកម្មវាយតម្លៃដែលមានវិជ្ជាជីវៈ ឬយល់ព្រមទទួលសេវាកម្មវាយតម្លៃពី ធនាគារសម្រាប់ទ្រព្យរបស់អ្នក។ ទាក់ទងទៅនឹងបញ្ហានេះដែរក្រសួងក៏នឹងមានកិច្ចប្រជុំមួយផ្សេងទៀតក្នុងពេលខាងមុខដើម្បីនិយាយជាមួយនឹងភ្នាក់ងារអចលនទ្រព្យ និងភាគីធនាគារដើម្បីបញ្ជាក់ពីចំណុចទាំងនេះ៕

ផ្ដល់​សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930