អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > អ្វីទៅជាប្លង់រឹងប្រព័ន្ធ( LMAP)? ភាគទី១

អ្វីទៅជាប្លង់រឹងប្រព័ន្ធ( LMAP)? ភាគទី១

នៅក្នុងប្រទេសកម្ពុជាជាទូទៅគេឃើញមានប័ណ្ណកម្មសិទិ្ធកាន់កាប់ដីចំនួនបីប្រភេទដែលត្រូវបានប្រើប្រាស់នៅទូទាំងប្រទេស។ ប្លង់កម្មសិទ្ធិទាំងនេះរួមមាន៖ ប្លង់រឹង ប្លង់ទន់ និងប្លង់កម្មសិទ្ធិរួមគ្នា (strata title ដែលជាប្លង់កម្មសិទ្ធិអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិកាន់កាប់ខុនដូទៅតាមលក្ខខណ្ឌជាក់លាក់)។ ប្លង់កម្មសិទ្ធិនីមួយៗ ផ្តល់សិទ្ធិ និងភាពរឹងមាំខុសៗគ្នា។ បច្ចុប្បន្ននេះមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីមួយផ្សេងទៀតដែលគេហៅថាប្លង់រឹងប្រព័ន្ធហៅថាជាភាសាអង់គ្លេសថា LMAP ត្រូវបានចាត់ជាទម្រង់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលត្រូវផ្តល់ជូនសម្រាប់អ្នកទិញ និងម្ចាស់អចលនទ្រព្យ។

ដើម្បីស្វែងយល់អំពីបរិបទថ្មីនៃប្លង់រឹងប្រព័ន្ធនៅសប្តាហ៍នេះក្នុងអត្ថបទភាគ១ យើងនឹងបង្ហាញថាអ្វីជាប្លង់រឹងប្រព័ន្ធ និងអត្ថប្រយោជន៍របស់វា និងថាតើប្លង់រឹងប្រព័ន្ធនេះមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះចំពោះអ្នក។ អត្ថបទនេះផ្តល់ជូនដោយ Realestate.com.kh។​​

តើអ្វីទៅជាប្លង់រឹងប្រព័ន្ធ?
ប្រព័ន្ធនៃការផ្តល់ប័ណ្ណកម្មសិទ្ធដែលហៅថា ប្លង់រឹងប្រព័ន្ធ ឬLMAP (ដែលពីអង់គ្លេសថា Land Management and Administration Project មានន័យថាគម្រោងគ្រប់គ្រង និងរដ្ឋបាលដីធ្លី) គឺជាវិញ្ញាបនបត្រនៃប័ណ្ណកម្មសិទ្ធិដីធ្លី។ នេះជាគម្រោងមួយ​ដែលបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ដោយធនាគារពិភពលោក បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាល ហើយគម្រោងនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពលើកម្មសិទ្ធិកាន់កាប់ដីធ្លីតាមរយៈការចុះបញ្ជី និងការចេញប្លង់កម្មសិទ្ធិដល់ម្ចាស់អចលនទ្រព្យជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យងាយរងគ្រោះ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺជាភ្នាក់ងារដែល ទទួលខុសត្រូវអនុវត្តន៍សម្រាប់ដំណើរការនេះនៅក្នុងប្រទេសក្រកម្ពុជា។

តើប្លង់រឹងប្រព័ន្ធមានសារៈប្រយោជន៍អ្វីខ្លះ?
ប្លង់រឹងប្រព័ន្ធគឺជាប្រភេទប័ណ្ណកម្មសិទ្ធដីធ្លីដែលរឹងមាំបំផុត និងមានសុវត្ថិភាពជាងគេបំផុតដោយសារគេបានប្រើប្រាស់ប្រព័ន្ធ GPS ដែលដៅកូអរដោនេច្បាស់លាស់សម្រាប់ក្បាលព្រំដីនីមួយៗនៅក្នុងដំណើរការចុះបញ្ជីក្បាល់ដីទាំងអស់នៅក្នុងប្រទេស។

មុនពេលចេញប្លង់រឹងប្រព័ន្ធជូនពលរដ្ឋក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានកតព្វកិច្ច ចាំបាច់ត្រូវដោះស្រាយលើរាល់វិវាទនៅក្នុងដំណើរការផ្តល់ប្លង់កម្មសិទ្ធិដែលកើតឡើងដោយសារភាពមិនច្បាស់លាស់ទាក់ទងនឹងព្រំប្រទល់ និងតំបន់ដែលមានភាពចម្រូងចម្រាសខាងកម្មសិទ្ធិដីធ្លី។ គោលដៅចុងក្រោយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺបង្កើតប្រព័ន្ធរដ្ឋបាលដីធ្លីដោយប្រសិទ្ធភាព និងភាពស្មោះត្រង់។

ចំពោះម្ចាស់ដីដែលមានប្លង់រឹងប្រព័ន្ធរួចហើយនេះមានន័យថាក្បាលដីរបស់ពួកគេត្រូវបានវាស់វែង យ៉ាងច្បាស់ដោយមន្រ្តីសុរិយោដី ហើយព្រំដែនដីរបស់ពួកគេមានការព្រមព្រៀងគ្នា និងផ្តិតមេដៃបញ្ជាក់ដែលអាចបញ្ជក់បន្ថែមលើសុវត្ថិភាពនៃកម្មសិទ្ធិលើអចលនទ្រព្យ។

ប្លង់រឹងប្រព័ន្ធអាចផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យលើគ្រប់ទិដ្ឋភាពទាំងអស់នៃអចលនទ្រព្យរបស់ពួកគេ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗនាពេលអនាគត។ លើសពីនេះទៀតប្លង់រឹងប្រព័ន្ធគឺជាប័ណ្ណកម្មសិទ្ធិស្របច្បាប់១០០%ដែលម្ចាស់អចលនទ្រព្យត្រូវទទួលបាន។​

រងចាំអានអត្ថបទភាព២របស់យើងនៅសប្តាហ៍ក្រោយដែលនឹងនិយាយអំពីការដាក់ពាក្យស្នើរសុំធ្វើប្លង់រឹងប្រព័ន្ធ និងឯកសារត្រូវភ្ជាប់ជាមួយក៏ដូចជាថ្លៃឈ្នួលនិងចម្លើយពាក់ព័ន្ធដើម្បីឆ្លើយសំណួរសំខាន់ៗមួយចំនួនស្តីពីដំណើរការនៃការធ្វើប្លង់ កម្មសិទ្ធិប្រភេទ LMAP៕

ដៃគូផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031