អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > លោក​ ផិត ​សិរីវឌ្ឍន៍ ​​ប្រធាន​​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ​ WHP REALTY​បង្ហើប​គន្លឹះ​​មួយ​​លក់​ដី​​ឱ្យ​បាន​​តម្លៃ​ថ្លៃ​និង​​លក់​ឆាប់​ដាច់!

លោក​ ផិត ​សិរីវឌ្ឍន៍ ​​ប្រធាន​​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ​ WHP REALTY​បង្ហើប​គន្លឹះ​​មួយ​​លក់​ដី​​ឱ្យ​បាន​​តម្លៃ​ថ្លៃ​និង​​លក់​ឆាប់​ដាច់!

លោក​​ ផិត ​សិរីវឌ្ឍន៍ ​​បច្ចុប្បន្ន​​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ ទិញ លក់​ ជួល​ផ្ទះ​ និង​ដី​ធ្លី​​  ដាប់បែល យូ ​អេចភី​ ខូ​អិល​ធី​ឌី (WHP REALTY Co., Ltd) និង​ជាសមាជិក​ក្រុមប្រឹក្សាភិបាល​ នៃ​​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (ស.វ.អ.ក-CVEA) ​​បាន​មាន​ប្រសាសន៍​ប្រាប់​ BizKhmer ​ថា​ ដើម្បី​​​​លក់​ដី​​​ឱ្យ​បាន​តម្លៃ​ថ្លៃ​ និង​លក់​ឆាប់​ដាច់​ គឺ​ត្រូវ​ចេះ​បន្ថែម​តម្លៃ​ (add value)។

លោក​​ ផិត ​សិរីវឌ្ឍន៍​ ​លើក​ឡើង​ដូច្នេះ​​​ថា​ ​ការ​បន្ថែម​តម្លៃ​ ឬ​ ​add value ​នេះ ​គឺ​សំខាន់​មែន​ទែន​ព្រោះ​ថា​ ​ដីមិនមានលក្ខណៈរៀបរយ ត្រូវការកែលំអរ បំពេញសោភណ្ឌភាព ដើម្បី​តម្រូវ​ចិត្ត និងគោល​បំណង​អ្នកទិញ។​ ​​​​ម្ចាស់​ដី​​ ​គ្រាន់​តែ​ចាក់​ដី​បំពេញ​វា​ឱ្យ​ស្អាត​​ និង​ធ្វើ​របង​​​សាមញ្ញ​ធម្មតា​ ក្នុង​កម្រិត​​វិនិយោគ​មួយ​ដែល​​ម្ចាស់​ដី​ ​មាន​លទ្ធភាព​អាច​​​​ធ្វើ​ទៅ​បាន​​ នោះ​​​ដី​​នោះ​នឹង​មាន​ភាព​ទាក់ទាញ​​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​​ទិញ​ជា​មិន​ខាន។

​លោក​បាន​លើក​ឧទាហរណ៍​ដូច្នេះ​ថា​ ៖«​យើង​មាន​ដី​ស្រែ​មួយ​កន្លែង​ទំហំ​ ២០x៣០​ម៉ែត្រ​ ​ដែល​​ទិញ​ហើយ​​ផ្លូវ​​អត់​ស្អាត​ និង​អត់​មាន​អ្វី​ទាំង​អស់។ អ្វី​ដែល​ជា​ភាព​ជោគជ័យ​ ហើយ​យើង​អាច​ធ្វើ​បាន គឺ​យើង​ចាក់​ដី​​​បំពេញ​ ​បន្ទាប់​មក​ទៀត​យើង​ធ្វើ​​កំណត់​ព្រំ​ឱ្យ​ស្អាត​ ហើយ​យើង​ជ្រើស​រើស​យក​របង​ណា​ដែល​ចំណាយ​អស់​ទាប​បំផុត។ ​បន្ទាប់​មក​ទៀត​ នៅ​​ផ្នែក​ខាងមុខ​​នៃ​ដី​ បើ​​​​អាច​ យើង​​ដាំ​ដើម​ឈើ​​​ខ្លះ​ ដោយ​បង្កើត​​ឱ្យ​មាន​សោភណភាព​ ហើយ​​ផ្លូវ​ខាងមុខ​ក្នុង​បរិវេណ​យើង​អាច​ចាក់​ផ្លូវ​ដាក់​ថ្ម​តម្លៃ​ទាប។ ធ្វើ​បែប​នេះ​ ដី​នេះ​យើង​អាច​លក់​​ទៅ​ឱ្យ​អ្នក​ទិញ​បាន​ច្រើន​ប្រភេទ​ដូច​ជា​ ​ទិញ​យក​ទៅ​​ធ្វើ​ផ្ទះ​(សម្រាប់​អ្នក​មាន​កូន​ចៅ​ច្រើន​ពុះ​ជា​បី​ឡូដ៍) ក៏​ត្រូវ​ ​ទិញ​ធ្វើ​ចម្ការ​ក៏​ត្រូវ​ ទិញ​យក​ទៅ​ធ្វើ​វិឡា​ក៏​ត្រូវ។ ​នេះ​ជា​ចំណុច​ទាក់ទាញ»។

លោក​​ ផិត ​សិរីវឌ្ឍន៍​ ​​​បាន​​ថ្លែង​បន្ថែម​ទៀត​ថា​​ ​បើ​យើង​អាច​កំណត់​គោលដៅ​​ប្រភេទ​អ្នក​ទិញ​ដី​​របស់​យើង​បាន​ ហើយ​បន្ថែម​តម្លៃ​ទៅ​​តាម​​​តម្រូវ​ការ​នៃ​ប្រភេទ​អ្នក​ទិញ​នោះ​ ច្បាស់​ជា​ដី​នោះ​អាច​លក់​បាន​តម្លៃ​ថ្លៃ​ ហើយ​លក់​ឆាប់​បាន​ថែម​ទៀត​ផង៕​​
​​​​​​​​​​​​
អាន​ជីវប្រវត្តិ​របស់​លោក​​ ផិត ​សិរីវឌ្ឍន៍ សូម​ចុច​ត្រង់​នេះ…
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031