អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ក្រសួងសេដ្ឋកិច្ចនឹងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោង របស់ខ្លួនតាមកាលកំណត់

ក្រសួងសេដ្ឋកិច្ចនឹងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោង របស់ខ្លួនតាមកាលកំណត់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែព្រាងច្បាប់ដើម្បីដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោងរបស់ខ្លួនតាមកាលកំណត់ហើយច្បាប់ថ្មីនេះគ្រោងនឹងចូលជាធរមាននៅចុងឆ្នាំនេះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ម៉ី វ៉ាន់ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន ​ឧស្សាហកម្មនៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា យើងព្រាងច្បាប់នេះឡើងក្នុងគោលបំណងដាក់ពិន័យ និងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលបោកប្រាស់អតិថិជនរបស់ខ្លួនដោយប្រកាសលក់គម្រោងរួចហើយ ប៉ុន្តែមិនមានផែនការច្បាស់លាស់ក្នុងការសាងសង់ ឬសាងសង់ដោយមិនបញ្ចប់គម្រោងតាមកាលកំណត់។

លោកបន្តថាក្រសួងតម្រូវឱ្យម្ចាស់គម្រោងតម្កល់ប្រាក់ចំនួន២ភាគរយនៃវិនិយោគទុនរបស់ខ្លួននៅក្នុងធនាគារក្នុងស្រុកក្នុងករណីដែលគម្រោងណាមួយមិនបានបញ្ចប់។ យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាដើម្បីការពារអតិថិជនកុំឱ្យក្លាយជាជនរងគ្រោះពីគម្រោងដែលបរាជ័យក្នុងការបញ្ចប់គម្រោងរបស់ខ្លួន៖ ដូចជាគម្រោង Gold Tower 42។ ក្រុមហ៊ុនមួយចំនួនខ្ចីលុយពីធនាគារដោយប្រើប្រាស់ដីធ្លីធ្វើជាទ្រព្យបញ្ចាំក្រោយមកពួកគេប្រកាស លក់គម្រោងដោយប្រើប្រាស់ថវិការនោះដើម្បីសាងសង់។

ជាញឹកញាប់នៅពេលការលក់គម្រោងមានការយឺតយ៉ាវ ហើយការសាងសង់ត្រូវពន្យាពេលអតិថិជនតែងតែមានការខកចិត្តចំពោះគម្រោងដែលខ្លួនបានវិនិយោគជាមួយ។ យើងចង់មើលឃើញការសាង សង់ជាមុនសិន មុនពេលដែលពួកគេប្រកាសលក់គម្រោងរបស់ខ្លួនកុំគ្រាន់តែប្រកាសលក់គម្រោង ហើយចាប់ផ្ដើមលក់ព្រោះវាមានហានិភ័យខ្លាំងណាស់៕

ដៃគូ​សហការ​ផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031