អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ

ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ

បន្ទាប់ពីទទួលបានសិទ្ធិសាងសង់អគារកម្ពស់២១ជាន់ ដែលចំណាយប្រាក់អស់៨០លានដុល្លារនៅលើអតីតអគារប៊ូឌីញរួចមក ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa គ្រោងនឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយកន្លែងទៀត ដែលគិតជាទឹកប្រាក់មានតម្លៃ ៧០ លានដុល្លារ មានទីតាំងនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ក្រុមហ៊ុន Arakawa នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងរបស់ខ្លួននៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឆាប់ៗខាងមុខនេះ។

សាងសង់លើផ្ទៃដី​ ១៣ ៦៨០ ម៉ែត្រការ៉េ គម្រោងមួយនេះនឹងមានលំនៅដ្ឋាន ២០០០ បន្ទប់ ហើយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលដំបូងមាន ១០ អគារ និង៥ប្លុកដោយប្លុកនីមួយៗ មាន២អគារ ដែលមានកម្ពស់ពី ១៩ ទៅ ២៣ ជាន់។

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងព្រាងគោលនយោបាយជម្រុញឱ្យមានគម្រោងលំនៅដ្ឋានតម្លៃទាបកាន់តែច្រើនក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដូចជា WorldBridge Land និង B & BM Development បានចាប់ផ្ដើមគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួនរួចស្រេចហើយនៅខេត្តកណ្ដាលក្រោមគោលនយោបាយលំនៅដ្ឋានជាតិ។

ក្នុងឱកាសនៃវេទិកាលំនៅដ្ឋានថ្នាក់ជាតិធ្វើនៅខែមិថុនាឆ្នាំ២០១៧ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថាក្រសួងកំពុងតែផ្ដោតការយកចិត្តទុកដាក់ស្វែងរកមធ្យោបាយផ្ដល់លំនៅដ្ឋានសមរម្យជូនដល់ប្រជាពលរដ្ឋចំណូលទាបនៅទូទាំងប្រទេសដើម្បីអាចមានលំនៅដ្ឋានប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពថ្លៃថ្លូរ។

ក្រសួងរៀបចំដែនដីកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីកំណត់តម្លៃលំនៅដ្ឋានសមរម្យ និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតិកម្មដើម្បីជម្រុញឱ្យវិស័យឯកជនធ្វើការរួមគ្នាដើម្បីសម្រេចបានគោលដៅនេះ នេះបើយោងតាមលោក រដ្ឋមន្រ្តី ជា សុផារ៉ា។

ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនថែមទៀតទំនងជានឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅប្រទេសកម្ពុជា ដែលនៅទីបំផុតអាចនឹងឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានថ្មីប្រមាណ ៥៥ ០០០ ខ្នងក្នុងមួយឆ្នាំ៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930