អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > គម្រោង Gold Tower 42 នឹងបន្តការសាងសង់ឡើងវិញនៅ ឆ្នាំ២០១៨

គម្រោង Gold Tower 42 នឹងបន្តការសាងសង់ឡើងវិញនៅ ឆ្នាំ២០១៨

គម្រោងអភិវឌ្ឍន៍ Gold Tower 42 គ្រោងនឹងបន្តការសាងសង់ឡើងវិញនៅឆ្នាំ២០១៨ ហើយនឹង បញ្ចប់នៅឆ្នាំ២០១៩។ នេះបើយោងតាមលោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yonwoo Cambodia Co, Ltd ដែលជាម្ចាស់គម្រោង។ គម្រោងអភិវឌ្ឍន៍នេះត្រូវបានប្រកាស ក្រោមឈ្មោះថ្មី GT 42 ។

បន្ទាប់ពីពិធីចុះហត្ថលេខាសាងសង់គម្រោង Gold Tower 42 ឡើងវិញរបស់ក្រុមហ៊ុន Yonwoo ជាមួយក្រុមហ៊ុនចិន Shengzheng Hongtoao Decoration និង Waiman Construction & Engineering (ម៉ាកាវ) កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Kim សន្យាថា ក្រុមហ៊ុនរបស់លោកនឹងច្បាស់ជាបញ្ចប់គម្រោងទាន់ពេល។

លោក សេង​ ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា Yonwoo បានផ្ញើរលិខិតមកក្រសួងនៅខែសីហាថា ពួកគេនឹង សាង សង់អគារក្នងរយៈពេល៦ខែទៀត។ យ៉ាងណាក៏ដោយ លោកបន្តថា ខ្ញុំមិនទាន់ប្រាកដនោះ ទេថាតើការសន្យានោះពិត ឫអត់ ពីព្រោះថាម្ចាស់គម្រោងបានចេញ សេចក្ដី ថ្លែងការស្រដៀង គ្នានេះ ច្រើនដងរួចមកហើយ ប៉ុន្តែពុំទាន់ឃើញមានការសាងសង់ នោះទេ។

គួរបញ្ជាក់ថា គម្រោង Gold Tower 42 ត្រូវបានពន្យាពេលអំឡុងពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ហើយបន្ទាប់មក ខកខានមិនបានបន្តការសាងសង់ឡើងវិញជាច្រើនសារ។ យ៉ាង ណាក៏ដោយគម្រោងនេះបានបញ្ចប់ការសាងសង់បាន ចំនួន៣២ជាន់ហើយ មុននឹងគម្រោងនេះត្រូវបានពន្យាពេល សារជាថ្មី។

លោក ហៃ រ៉ាវី ប្រធានទីផ្សារ និងលក់ ក្រុមហ៊ុន Daily Realty Group បានលើកឡើងថា គេពុំទាន់ដឹងច្បាស់នៅឡើយទេ ថាតើគម្រោងនេះនឹងបញ្ចប់ទាន់ពេលឫអត់ ដោយសារតែប្រវត្តនៃការពន្យាពេល។

លោកបន្តថា យ៉ាងណាក៏ដោយ ប្រសិនបើគម្រោងនេះបន្តការសាងសង់ និងបញ្ចប់ទាន់ពេល វានឹងក្លាយជាសញ្ញា វិជ្ជមានមួយទៀត ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា ពីព្រោះ Gold Tower 42 គឺជាគម្រោងធំមួយ នៅក្នុងប្រទេសហើយដូច្នេះអាចនឹងទាក់ទាញវិនិយោគបរទេស បានកាន់ តែច្រើន៕

ដៃគូ​សហការ​ផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031