អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ថវិកាជិត ១លានដុល្លារអភិវឌ្ឍន៍ តំបន់ជុំវិញផ្សារក្តាមខេត្តកែប

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ថវិកាជិត ១លានដុល្លារអភិវឌ្ឍន៍ តំបន់ជុំវិញផ្សារក្តាមខេត្តកែប

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ថវិកាចំនួន ៩៥០,០០០​ ដុល្លារអាមេរិក សម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលនឹងអភិវឌ្ឍន៍នៅតំបន់ជុំវិញផ្សារក្តាមដែលជាផ្សារល្បី ល្បាញមួយ នៅខេត្តកែប។ នេះបើយោង តាមលោក សុខ សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍។​​​

ក្នុងអំឡុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ដែលធ្វើឡើងដោយក្រសួងទេចរណ៍ លោក សុគុណ បានមានប្រសាសន៍ថា “ធនាអភិវឌ្ឍន៍អាស៊ី បានផ្តល់ថវិកា ដល់គម្រោងនេះ ដើម្បីទាក់ទាញភ្ញៀវ ទេសចរបរទេស និងក្នុងស្រុកបន្ថែមទៀតឲ្យមកកាន់តំបន់ឆ្នេរសមុទ្រគោលដៅ ហើយនឹងត្រូវបង្កើតជាមជ្ឈមណ្ឌលទេសចរណ៍ សាងសង់ ប្រព័ន្ធលូ និងសាងសង់បង្គន់អនាម័យសាធារណៈ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះនឹងបញ្ចប់ដំណើរការនៅខែសីហា ឆ្នាំក្រោយ។”

កែបគឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពរបស់កម្ពុជារួមជាមួយ ខេត្តកំពត និងខេត្តព្រះសីហនុ ហើយខេត្តនេះមានភាពល្បីល្បាញ ដោយសារតែវិស័យទេសបែបធម្មជាតិ (ឬអេកូទេសចរណ៍)។ កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រសួងបរិស្ថាន ដែលមានសមាជិកប្រទេសអាស៊ានទាំងអស់បានជ្រើសរើស និងផ្តល់ពានរង្វាន់ដល់ខេត្តកំពតថាជា “ទីក្រុងដែលមាននិរន្តរភាពបរិស្ថានក្នុងតំបន់អាស៊ាន។”

ភ្នាក់ងារអចលនទ្រព្យក្នុងស្រុកស្វាគមន៍ចំពោះការផ្ដល់មូនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ADB នៅខេត្តកែប។ លោក សុខ គែន ស្ថាបនិកក្រុមហ៊ុន Kampot Property មានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកែប នឹងធ្វើឱ្យខេត្តមាត់សមុទ្រមួយនេះកាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ គម្រោងនេះនឹងជួយ ជម្រុញតម្លៃដីនៅជុំវិញផ្សារក្ដាមឱ្យកើនឡើងផងដែរ ដែលនេះជា ដំណឹងល្អមួយសម្រាប់ ម្ចាស់ដីក្នុងស្រុក។

ស្របពេលជាមួយគ្នា លោក ម៉ម សេរីបញ្ញា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment លើកឡើង ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មែនទែន សម្រាប់ទីក្រុងថ្មីដូចជាកែប។ ការផ្ដល់មូលនិធិអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធរបស់ ADB ដើរតួនាទីយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍន៍ខេត្តមួយនេះ ជាពិសេសវិស័យទេសចរណ៍។ ខេត្តកែប មានលក្ខណៈស្រដៀងគ្នានឹង ភូកេតនៅប្រទេសថៃ និងបាលីនៅឥណ្ឌូនេស៊ីដោយសារតែវាមានបរិយាកាសធម្មជាតិល្អ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអ៊ឺរ៉ុប ចង់ទៅលេងទីនោះ៕
ដៃគូ​សហការ​ផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031